​កសិករ​ម្នាក់​ខ្យល់គ​ស្លាប់​ពេល​កំពុង​ច្រូតស្រូវ​ក្នុង​ទឹកជំនន់​

1074
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កសិករ​ម្នា​ក់បាន​ស្លាប់​ដោយ​ខ្យល់គ​ដួល​លង់ទឹក​ខណ​:​កំពុង​ច្រូតស្រូវ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ម៉ោង ១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ នា​ចំណុច​វាលស្រែ​ដង្កៀបក្តាម​នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ពល​កងទ័ព​បានឱ្យដឹង​ថា​: កសិករ​ជនរងគ្រោះ​មានឈ្មោះ វឹង សា​រ៉ែ​ម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ចក​ខាងលិច​ឃុំ​រហាត់ទឹក​ស្រុ​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​កងទ័ព​បន្តថា​នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ជា​ម្ចាស់​ស្រែ​បាន​កំពុង​ច្រូតស្រូវ​ជាមួយ​កម្លាំង​កងពល​ថ្មើរជើង​លេខ​៥១ ហើយក៏​កេ​ី​ត​ខ្យល់គ ដួល​លង់​ឈ្លក់ទឹក​បណ្តាល​ស្លាប់ ។​

​កម្លាំង​កងពល​ថ្មើរជើង​លេខ​៥១​ខិតខំ​ជួយសង្គ្រោះ​ជាបន្ទាន់ ហើយ​ដឹក​តាម​កាណូត​លឿន​យកមក​ភូមិ ប៉ុន្តែ​មិនអាច​សង្គ្រោះបាន​៕S/

​កសិករ​ម្នាក់​ខ្យល់គ​ស្លាប់​ពេល​កំពុង​ច្រូតស្រូវ​ក្នុង​ទឹកជំនន់​