​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រាទទួលបានការបញ្ជាក់ពីជំនាញ

69
ចែករម្លែក

ដោយ៖ បញ្ញាសាស្រ្ត/ភ្នំពេញ៖ ផ្សារ​ទំនើប​​​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា បាន​​ដាក់​ឲ្យ​ដំណើរ​ការ​សាក​ល្បង​​ជិត​កន្លះ​ខែ​មក​ហើយ ដោយ​ទទួល​បាន​គាំទ្រ​ជា​ខ្លាំង​ពី​បង​ប្អូន​ខ្មែរ​យើង ដោយសារ​តែ​ផ្សារ​មួយ​នេះ​ប្រមូល​ទិញ តែ​ផលិតផល​​ធម្មជាតិ របស់​កសិករ​ខ្មែរ លក់​តែ​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ។ ដើម្បី​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្រុម​អ្នក​​ជំនាញ​ខាង​​​កសិកម្ម បាន​បង្ហា​​លក្ខណៈ​ពិសេសបន្លែ​ផ្លែ​ឈើត្រី​សាច់នឹង​ផលិតផល​ជា​ច្រើន​ទៀតដែល​កំពុង​តែ​ដាក់​លក់​រាល់​ថ្ងៃដល់​សាធារណជនតាម​រយៈ​សន្និសីទ​កាសែត​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ ខែមិនា ឆ្នាំ ២០២០​នេះ នៅ​ទីតាំង​ផ្សារ​ទំនើប​អូរឡាំព្យា ជ្រុង​ខាង​ជើង ។

តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ជំនាញ ផលិតផល​ដែល​បាន​ដាក់​លក់​ក្នុង​ផ្សារ​ទាំង​អស់ ក្រុមហ៊ុន​បាន​ទិញ​ពី ប្រជាកសិករ​ស្ទើរ​គ្រប់​ខេត្ត ដោយ​នៅ​ក្នុង​នោះ​ក្រុម​​ការងារ​​​លើ​ជំនាញ​កសិកម្ម បាន​ចុះ​ទៅ​ដល់ ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ដែល​មាន​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ ក្នុង​នោះ​ដែរ​បាន​ចង​ក្រង​ជា ភ្នាក់ងារ​ដាំ​បន្លែ​ផ្លែ​ឈើ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ សម្រាប់​ផ្គត់ផ្គង់​មក​ផ្សារ ដោយ​ខាង​ក្រុមហ៊ុន នឹង​ចាំ​ទទួល​ទិញ​កសិផល​​របស់​ពួក​គាត់ យក​មក​លក់​បន្ត​នៅ​តម្លៃ​ដែល​ពួក​គាត់​អាច​ទទួល​យក​បាន។

ទន្ទឹម​គ្នា​នោះ​ដែរ បន្លែ​ផ្លែ​ឈើ​ក៏​ដូច​ជា ត្រី​សាច់ ដែល​បងប្អូន​កសិករ​ផលិត​មក​នោះ សុទ្ធតែ​ត្រូវ​​បាន​ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន។

ផ្សារ​​ទំនើប​មួយ​នេះ ទទួល​លក់​តែ​កសិផល​ធម្មជាតិ​ខ្មែរ​ទេ ផលិតផល​​នាំ​ចូល​ពី​ក្រៅ​ប្រទេស​អត់​ទទួល​លក់​ទេ មុន​ដាក់​លក់​យើង​សុទ្ធតែ ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន ហើយ​បើ​ក្រុម​កសិករ​ជា​មួយ​ណា ដាំ​យក​មក​លក់​ឲ្យ​យើង ពិនិត្យ​ឃើញ​មាន​ជាតិ​គីមី យើង​ឈប់​ទទួល​ទិញ​​ពី​ពួក​គាត់​យក​មក​លក់​ហើយ ដោយ​​ក្រុម​ហ៊ុន បាន​ប្រកាន់​ភ្ជាប់ នៅ​គោលការណ៍​ជា​គោល​​ធំ​មួយ​ គឺ” កសិផល​ជាតិ គិត​សុខភាព​ជា​​ចម្បង”។

និយាយ​ជា​រួម ដើម្បី​ធានា​សុវត្ថិភាព និង​ទំនុក​ចិត្ត​ខ្ពស់ ព្រោះ​រាល់​កសិផល​ទាំង​អស់​ដាក់​លក់​ក្នុង​ហាង​ត្រូវ​បាន​តាម​ដាន ត្រួត​ពិនិត្យ​តាំង​ពី​កន្លែង​ដាំ​ដុះ រហូត​ដល់​កន្លែង​វេច​ខ្ចប់​តែ​ម្ដង។ ក្នុង​នោះ​ដែរ កសិករ​ទាំង​អស់​ត្រូវ​បាន​ចុះ កិច្ច​សន្យា និង​កុង​ត្រា​ស្រប​តាម​គោលការណ៍ ដាំ​ដុះ​ធម្មជាតិ។

ក្នុង​រយៈ​ពេល​ជិត​​កន្លះ​ខែ ដែល​បាន​សាក​ល្បង​​ដំណើរ​ការ​មក​នេះ ឃើញ​​ថា មាន​បង​ប្អូន​ខ្មែរ បាន​គាំទ្រ​ជា​ខ្លាំង ដោយ​ពួក​គាត់​បាន​មក​ទិញ​ផ្ទាល់ ហើយ​អ្នក​ខ្លះ​បាន​កម្មង់​ទិញ តាម​ទូរសព្ទ​ជា​ដើម។​ បច្ចុប្បន្ន​ផ្សារ​មាន​លក់​កសិផល​ធម្មជាតិ​សរុប​ជាង​៣០០​មុខ ក្នុង​តម្លៃ​សមរម្យ​បំផុត​។

សូម​​រំលឹក​ដែរ​ថា​ទីតាំង​”ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ” ស្ថិត​នៅ អគារ #S3-17, តាម​បណ្តោយ​ផ្លូវ ឧកញ៉ា​ទេពផន st. (182) ផ្នែកខាងមុខ នៃ​ផ្សារទំនើប អូឡាំព្យារ។

វិបសាយ ៖ ផ្សារ​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រាMobile App (Playstore) ៖ Navatra Market [សូមដោនឡូត]លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ។គ្រាន់តែ​ចុច​កុម្ម៉ង់​ទិញ​តាម វិបសាយ ឬ Mobile app ក៏​បាន ក្រុម​ការងារ​នឹង​ដឹក​ជូន​ភ្លាមៗ ដោយ​ឥត​គិត​ថ្លៃ ក្នុង​រយៈ​ពេល តែ ២០​នាទី​ប៉ុណ្ណោះ៕