​កាច់​សោ​យក​ម៉ូតូ​ពី​ខេត្តបាត់ដំបង​តាម​ចាប់ខ្លួន​ដល់​ខេត្តសៀមរាប​

689
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​១២ ខែសីហា​ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរា​​គម​ន៍​បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ចុះ​ប្រ​ត្តិ​ប​ត្តិ​ការនាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ដែល​ពាក់ព័ន្ធ​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​( កាច់​សោរ​ម៉ូតូ ) កាលពី​ខែមិថុនា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​អូរ​គ្រួស​ឃុំ​សេរី​មាន​
​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

​លោក​ស្នងការរង​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ប្រុស​ទាំងពីរ​នាក់​មានឈ្មោះ​ឆាយ រាជ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អូរ​គ្រួស ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​និង ឈ្មោះ​ចិន វ៉ាត​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ចម្រេះ​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​

ជនសង្ស័យ​ទាំងពីរ​នាក់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ក្រោយពេល​ពួកគេ​ធ្វើ​សកម្មភាព​កាច់​សោ​យក​ម៉ូតូ​បាន​១​គ្រឿង​រួច​ក៏បាន​រត់គេច​ទៅសម្ងំ​លាក់ខ្លួន​នៅក្នុង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​​រហូតដល់​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៨​ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​ធ្វើការ​ឃាត់ខ្លួន​ទាំង​០២​នាក់​តែម្តង ។​

ជនសង្ស័យ​បាន​បន្តថា​ករណី​កាច់​សោក​យក​ម៉ូតូ​នេះ​ធ្វើឡើង​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​១២:០០​រំលង​អា​ធ្រា​ត្រ​ពូក​ខ្លួន​បានធ្វើ​សកម្មភាព​ដាក់​ថ្នាំ​បំពុល​ជាមួយ​សាច់គោ អោយ​ឆ្កែ​ស៊ី​បន្ទាប់មក​ម្ចាស់ផ្ទះ​ដេកលក់​អស់​មើលទៅ​មានឱកាស​ល្អ​ខ្លួន​ក៏បាន​ធ្វើ​សកម្មភាព​ចូលទៅ​កាច់​សោ​យក​ម៉ូតូ​ដែល​ម្ចាស់ផ្ទះ​ទុក​នៅ​សំយាប​ខាងមុខ ហើយក៏​បាន​ជិះ​គេចខ្លួន​បាត់ទៅ​ខេត្ត​សៀម​​រាប​តែម្តង​។

វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖ – ដែក​ច្នៃ​សម្រាប់​កាច់​សោរ​ម៉ូតូ​ចំនួន ០១- ទួ​ណឺ​វី​ស​ចំនួន ០៣ – ដង្កាប់​ចំនួន ០១ – សោ​សម្រាប់​ដោះ​ចំនួន​០៥ -​ទូរស័ព្ទដៃ​ចំនួន ០១​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង 1AD 1372 ។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំ​ពីរ​នាក់​រួមទាំង​វត្ថុតាង​ខាងលើ​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប បានប្រគល់​អោយទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​កាច់​សោ​យក​ម៉ូតូ​ពី​ខេត្តបាត់ដំបង​តាម​ចាប់ខ្លួន​ដល់​ខេត្តសៀមរាប​