(ភ្នំពេញ)៖នៅថ្ងៃទី៨ខែសីហាឆ្នាំ២០១៧ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿងជនជាប់ចោទពីរនាក់ក្លែងបន្លំឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងតាមមាត្រា៦២៦និងមាត្រា៦២៩មាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ។
ក្នុងសវនាការជនជាប់ចោទទាំងពីរនាក់១.ឈ្មោះឈួនសារុនអាយុ៣៩ឆ្នាំនិង២.ឈ្មោះសួនចាន់រតនៈអាយុ២៤ឆ្នាំបានឆ្លើយបដិសេធថាខ្លួនមិនបានក្លែងបន្លំឯកសារសាធារណៈទេ។តែចំពោះការបង្ហោះឯកសារខ្លួនពិតជាបានធ្វើមែន ហើយឯកសារនោះខ្លួនបានមកពីឈ្មោះភា ដែលបានផ្ញើមកឲ្យខ្លួន។
សមត្ថកិច្ចក៏បានមកឆ្លើយបញ្ជាក់ផងដែរថាក្រោយពីមានការបង្ហោះឯកសារមិនត្រឹមត្រូវនេះហើយក៏កម្លាំងយើងធ្វើការស្រាវជ្រោវនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាផងនោះកម្លាំងយើងខ្ញុំក៏បានឃាតខ្លួនជនសង្ស័យយកមកសួរនាំតែម្តង។តំណាងអយ្យការលោកសៀងសុខធ្វើសេចក្តីសន្និដ្ឋានដោយមានការសួរដេញដោលទៅលើជនជាប់ចោទនិងមើលទៅតាមភស្តតាងតំណាងអយ្យការនៅតែតម្កល់បទចោទប្រកាន់នៅដ៏ដែល៕S/ដោយៈ ស្រីលក្ខណ៍ (សូមអានបន្តចេញផ្សាយលើកាសែតរស្មីកម្ពុជា)