​កាត់ទោស​ឧកញ៉ា​ប៊ុន ស៊ីថា រឿង​ឆបោក​ប្រាក់​៩០​ម៉ឺន​ដុល្លារ​

242

(​ភ្នំពេញ​) : លោក អ៊ី ថាវរៈ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា បាន​បើក​សវ នា​ការជំនុំជម្រះ​សំណុំរឿង​របស់​ឧកញ៉ា ប៊ុន ស៊ីថា ជាប់ចោទ​ពី បទ​ឆបោក ប្រាក់​ចំនួន​៩០​ម៉ឺន​ដុល្លារ​។​

​អង្គ​ហេតុដែល​នាំឱ្យមាន​ការ​ចោទ​ប្រ កាន់​នេះ​គឺ ផ្តើមចេញពី​ឧកញ៉ា ប៊ុន ស៊ីថា​ទទួលបាន​(​ស​.​ជ​.​ណ​)​មួយ​ពី​គណៈរដ្ឋមន្ត្រី ឲ្យ​ធ្វើការ​ដោះដូរ​ដី​រដ្ឋ​មួយកន្លែង​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ អ​និតិ​ជន​រាជធានី​ភ្នំពេញ ដែល​កា​រិ​យា ល័យ​ទាំង​៣​នេះ​នៅក្នុង​បរិវេណ​តែមួយ ។​

​ពេល​ឧកញ៉ា​បាន​(​ស​.​ជ​.​ណ​) ហើយ​ឧកញ៉ា​បាន​លក់​(​ស​.​ជ​.​ណ​)​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ក្នុងតម្លៃ​ទឹកប្រាក់ ៩០​ម៉ឺន​ដុល្លារ​អាមេរិក​។ ពេល​លក់​(​ស​.​ជ​.​ណ​)​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះបាន​ទទួល​ប្រាក់​រួចហើយ តែ​(​ស​.​ជ​.​ណ​)​មិនទាន់បាន​ប្រគល់​ឲ្យ​គេ​ទេ ។​

​ក្រោយមក​ក្រុមហ៊ុន​មួយ នោះ​ទាមទារ យក​(​ស​.​ជ​.​ណ​) ក៏​លេចឮ​ព័ត៌មាន​ថា ឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់​បញ្ចាំ​ទើប​ក្រុមហ៊ុន​នោះ​ប្តឹង​ឧកញ៉ា មក ស្ថាប័ន​តុលាការ​។​

​រហូតមកដល់​ថ្ងៃទី​០៧ ខែធ្នូ​ឆ្នាំ​២០១៦ លោក​មេធាវី​ម្នាក់​បាន​នាំ កូនក្តី គឺ​ឧកញ៉ា ប៊ុន ស៊ីថា មកកាន់​សាលាដំបូង​ដើម្បី​ចូល​ឆ្លើយ បំភ្លឺ​លើ​បណ្តឹង​ឆបោក ។ ក្រោយមក​នៅ​ថ្ងៃ​ដដែល​គេ​ឃើញ​លោក​មេធាវី​ដើរ​ចេញពី​សាលាដំបូង​តែ​ម្នាក់ ឯង ស្របពេលនោះ​តំណាង​អយ្យការ បាន​ទាក់ទង​សមត្ថកិច្ច​ឲ្យ​មក​ចាំ​ឃាត់ ឧកញ៉ា​ប៊ុន ស៊ីថា តែម្តង​។​

​ក្នុង​សវនាការ​ជនជាប់ចោទ​ប៊ុន ស៊ីថា ទទួលស្គាល់ថា បាន​លក់​ដី​អោយ​ក្រុម ហ៊ុន​មួយ​ក្នុងតម្លៃ​៩០​ម៉ឺន​ដុល្លារ​ពិត ប្រាកដ​មែន ហើយ​ធានា​ក្នុង​កាត់ឈ្មោះ ថែមទៀត​។ ប៉ុន្តែ​ដោយសារតែ​ការ អនុវត្ត ជួប​ឧបសគ្គ​និង​បញ្ហា​មួយ ចំនួន​ដែល ដោះស្រាយ​មិនទាន់​រួចហើយ​ខ្វះខាត​ប្រាក់​បង្វិល ទើប​ខ្លួន បាន​យក​ដី​នោះ​ទៅ​ដាក់បញ្ចាំ​អោយ អ្នកដទៃ​ចំនួន​៣០​ម៉ឺន​ដុល្លារ​។​

​ជនជាប់ចោទ​បាន​បន្ត​ទៀតថា ប្រាក់ ដែល​បានមក​ខ្លួន​យកមក​ដោះស្រាយ បន្ថែមទៀត តែ​មិនទាន់​រួចរាល់ ក៏ត្រូវ ដើមបណ្តឹង​បានដឹង​តែម្តង​។ ក្នុងនោះ ពួកយើង​បានធ្វើ​កិច្ចសន្យា​បន្ថែម​ស្តីពី ការទិញ​លក់​ដី ដោយ​ខ្លួន​ទទួល ខុសត្រូវ​ទាំងអស់​រាល់​ការខាតបង់​។ ដូច្នេះ​ខ្លួន​ពុំមាន​ចេតនា​យកប្រាក់​គេ​ហើយ រួច​មិន​កាត់ឈ្មោះ​អោយគេ​នោះ ទេ​។ ប៉ុន្តែ​ខ្លួន​គ្មាន​លទ្ធភាព​ដោះ ស្រាយ​ប្រាក់​អោយទាន់​ពេលវេលា​។​

​មេធាវី​ដើមបណ្តឹង​បានធ្វើ​សេចក្តី​ស​ន្និ ដ្ឋា​ន សុំអោយ​តុលាការ​ផ្តន្ទាទោស​ជន ជាប់ចោទ​តាមច្បាប់ និង ទាមទារ​ប្រាក់ ចំនួន ១,៨៩.៩០០០ ដុល្លារ​អាមេរិក ដែល​ជនជាប់ចោទ​បានទទួល​ស្គាល់ និង​សំណង​ជម្ងឺ​ចិត្ត ៥០​ម៉ឺន​ដុល្លារ​។​

​ចំណែក​លោក​ហោ លី​ណា ជា​តំណាង អយ្យការ បានធ្វើ​សេចក្តីសន្និដ្ឋាន តម្កល់​ការចោទប្រកាន់​នៅ​ដដែល និង​សុំអោយ​ផ្តន្ទាទោស​តាមច្បាប់​។​

​ដោយឡែក​មេធាវី​ការពារ​ជនជាប់ចោទ បានធ្វើ​សេចក្តី​សន្និដ្ឋានថា ដើមបណ្តឹង បានដាក់​ពាក្យបណ្តឹង​ចំនួន​២ គឺ​ព្រហ្ម ទណ្ឌ និង រដ្ឋប្បវេណី ហើយ​ការប្តឹង នេះ​គឺ​ផ្តើមចេញពី​កិច្ចសន្យា​ទិញ​លក់​ដី ដោយសារ​ខាង​កូនក្តី​ពុំបាន​ដោះ ស្រាយ​អោយទាន់​ពេលវេលា ហើយ មានការ​ធ្វេសប្រហែស​។ តែ​ទោះជា យ៉ាងណា​ក៏​កូនក្តី​មានការ​ទទួលខុស ត្រូវ​ខាង​រដ្ឋប្បវេណី​ដែរ​។ ដូច្នេះ​សូម តុលា​ការផ្អាក​សំណុំរឿង​ព្រហ្មទណ្ឌ រង់ចាំ​សេចក្តីសម្រេច​សំណុំរឿង​រដ្ឋ​ប្ប វេ​ណី​សិ​ម និង សូម​ដោះលែង​កូនក្តី ឱ្យមាន​សេរីភាព​វិញ​។​

​ក្រោយ​ការសួរដេញដោល និង ធ្វើ​សេច ក្តី​សន្និដ្ឋាន​រួចហើយ តុលាការ​បាន លើក​ពេល​ប្រកាស​សាលក្រម​ទៅ រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខ​វិញ​៕L ដោយៈ ស្រី​លក្ខណ៍​