​កាត់​ខ្សែរ​បូរ​សម្ពោធ​បុស្បុក​តម្កល់​រូបសំណាក​លោកតា​សួង​អ្នក​សច្ចំ​ភ្នំ​ត្បែង​

569
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៨​អាជ្ញាធរខេត្ត​ព្រះវិហារ​និង​មន្ត្រីរាជការ​ជាច្រើនរូប​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ទ​កាត់​ខ្សែរ​បូរ​បុស្បុក​តំកល់​រូបសំណាក់​លោកតា​សួង​អ្នក​សច្ចំ​ភ្នំ​ត្បែង​ស្ថិតនៅ​រង្វង់​មូល​ផ្លូវបំបែក​គូរ​លែ​ន ភូមិ​គូរ​លែ​ន ឃុំ គូរ​កែន​ស្រុក​គូរ​លែ​ន ខេត្ត ព្រះវិហារ​។​

​លោក​អ៊ុន ចាន់​ដា​អភិបាល ខេត្តព្រះវិហារ បាន​ថ្លែង​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូល និង​មិន​បានមក​ចូលរួម​ទាំងអស់ សូម​ឲ្យ​លោកតា សួង តាម​ថែរក្សា បីបាច់​ដល់​ពួកយើង​ទាំងអស់គ្នា​។ លោក​បាន​បន្តថា ការសាងសង់​បុស្បុក​សម្រាប់​តំកល់​រូបសំណាក់​លោកតា សួង នេះ​ឡើង គឺ​ដើម្បី ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ចេះ​គោរពបូជា និង​សូម​សេចក្ដី​សប្បាយ​គ្រប់ៗ​គ្នា​។

​សូមឱ្យ​បងប្អូន​ទាំងអស់គ្នា​ត្រូវ​ចូលរួម​គោរពបូជា​និង​ថែរក្សា​បរិស្ថាន​ឲ្យ​បានល្អ​ទាំងអស់គ្នា​។​ការកសាង​និង​ស្ថាបនា​រូបសំណាក់ និង​បុស្បុក​លោកតា សួង នេះ គឺមាន​ការដឹកនាំ​ពី​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណកា និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ផងដែរ​៕S/​