​កាត់​ប្ញ​សីមា​ព្រះវិហារ​ថ្មី​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​នៅ​កំពង់ធំ​

1062
ចែករម្លែក

ដោយៈ សុផល /​ភ្នំពេញៈដើម្បី​ឆ្លើយតប​ទៅនឹង​ព្រះ​ទេព​ស​ត្ថា សៀង សុខ ព្រះ​មេគុណ​ខេត្តកំពង់ធំ និង​ដោយ​ទទួលបាន​នូវ​បុព្វសិទ្ធិ​ដ៏​ថ្លៃថ្លា​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបុណ្យ​កាត់​ឫស​សីមា​ព្រះវិហារ​ថ្មី​វត្ត​ពោធិ​វង្ស​ហត្ថី​ហៅ​វត្ត​ពោធិ​)​ស្ថិតក្នុង​ឃុំ​ទ្រៀល​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨​។​

​លោក​បណ្ឌិត ងួន ញ៉ិល តំណាង​សម្តេច​តេ​ជោ​សម្ពោធ​សមិទ្ធផល​ព្រះវិហារ​ថ្មី​តម្លៃ​ជិត​៥០​ម៉ឺន​ដុល្លារ​នៅ​កំពង់ធំ​

​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ជម្រាប​ពី​ប្រវត្តិ​នៃ​វត្ត​ពោធិ​វង្ស​ហ​ត្តី៍ (​ហៅ​វត្ត​ពោធិ៍​)​ដែល​ស្ថិតនៅ​ភូមិ​កំ​ញ៉ា​ត ឃុំ​ទ្រៀល​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។​
​វត្ត​នេះ​បាន​កសាងឡើង​នៅ​ឆ្នាំ​១៧៩៧​នាម​វត្ត​ពោធិ៍​នេះ​ដែល​មហាជន​ជិត​ឆ្ងាយ​នាំគ្នា​ហៅ​តាំងពីដើម​រៀងមក​ហើយ​ដឹកនាំ​ដោយ​ព្រះគ្រូ​ចៅអធិការ​ចំនួន​៥​ព្រះអង្គ​ក្នុងអំឡុង​ឆ្នាំ​១៧៩៧​ដល់​១៩៧៥​។​ចំណែក​នៅក្នុង​របប​ខ្មែរក្រហម​ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង​។​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩​វត្ត​ពោធិ៍​ត្រូវបាន​រៀបចំឡើង​វិញរ​ហូត​មកដល់​បច្ចុប្បន្ន​ទើប​សម្រេចបាន​រាល់​សមិទ្ធផល​នានា​ដូចជា​ព្រះវិហារ​កម្ពស់​បី​ជាន់​សង់​បេតុង​អា​មេមាន​ទំហំ​១២​ម៉ែត្រ​គុណ​២៤​ម៉ែត្រ​និង​ចំណាយ​ថវិកា​អស់​ចំនួន​៤៧៣.៥០០​ដុល្លារ​អាមេរិក​។​
​ថ្លែង​ក្នុង​ពិធី​នេះ​បណ្ឌិត ងួន ញ៉ិល បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​អស់លោក លោកស្រី មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ក្នុង​ពិធី​ដ៏​អធិកអធម​នេះ​។

ក្នុងឱកាស​នោះ លោក​ក៏បាន​បំពាក់​មេដាយ​ដល់​សប្បុរសជន​និង បាន​ឧបត្ថម្ភ​ថវិកា​ដល់ ព្រះសង្ឃ យាយជី​តាជី កងកំលាំងប្រដាប់អាវុធ​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣​ពាន់​នាក់​៕MN

​លោក​បណ្ឌិត ងួន ញ៉ិល តំណាង​សម្តេច​តេ​ជោ​សម្ពោធ​សមិទ្ធផល​ព្រះវិហារ​ថ្មី​តម្លៃ​ជិត​៥០​ម៉ឺន​ដុល្លារ​នៅ​កំពង់ធំ​