​កាត់​ស៊ី​ល​ទូ​កុងតឺន័រ​ចំនួន​៣​រកឃើញ​ភ្លុក​ដំរី​ចំនួន​២៧៩​ដុំ​នៅ​កំពង់ផែ​ព្រះសីហនុ​

921

(​ព្រះសីហនុ​)៖​សមត្ថកិច្ច​ចម្រុះ​បាន​សហការ​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ស្ថានទូត​អាមេរិក​បាន​កាត់​ស៊ី​ល​ទូ​កុងតឺន័រ​ចំនួន​៣​ទូ​ដើម្បី​ត្រួតពិនិត្យ​ដោយ​រកឃើញ​ភ្លុក​ដំរី​ចំនួន​២៧៩​ដុំ​ស្មើនឹង​៩៤១.៤១​គីឡូក្រាម​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​លោក​លឹម​ប៊ុនហេង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​សម្របសម្រួល​នីតិវិធី​ឱ្យ​សមត្ថកិច្ច​ចម្រុះ​រួមមាន​អាជ្ញាធរ​កំពង់ផែ​មន្ត្រីនគរបាល​មន្ត្រី​កាំកុងត្រូល​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ស្ថានទូត​អាមេរិក​មន្ត្រី​គយ​និង​រដ្ឋាករ​សាខាគយ​និង​រដ្ឋាករ​កំពង់ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ​។​សមត្ថកិច្ច​ចម្រុះ​បាន​កាត់​ស៊ី​ល​ទូ​កុងតឺន័រ​ចំនួន​៣​ទូ​ដើម្បី​ត្រួតពិនិត្យ​ហើយ​បាន​រកឃើញ​ភ្លុក​ដំរី​ចំនួន​២៧៩​ដុំ ស្មើនឹង​៩៤១.៤១​គីឡូក្រាម​នៅ​កំពង់ផែ​ព្រះសីហនុ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​កាលពី​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧​លទ្ធផល​ដែល​រកឃើញ​រួមមាន​ទី​១៖ ទូ MSCU3214532 បាន​រកឃើញ ដុំ​ឈើ​ចំនួន​៦៨២​ដើម ទម្ងន់​សរុប ១២.១៧៤​គីឡូក្រាម ស្មើនឹង​១៧​ម៉ែត្រគូប​, ដុំ​ឈើ​សង្ស័យ​ចំនួន​១០​ដើម ដែល​បង្កប់​ភ្លុក​ដំរី​ចំនួន​១៣២​ដុំ​ស្មើនឹង​៤៥៤,៥១​គីឡូក្រាម​,​។

ទី​២៖ ទូ CLHU2983749 បាន​រកឃើញ​, ដុំ​ឈើ​ចំនួន​៦០៥​ដើម ទម្ងន់​សរុប ២០,០១០​គីឡូក្រាម ស្មើនឹង​១៩​ម៉ែត្រគូប​,​។ ទី​៣៖ ទូ MEDU2333385 បាន​រកឃើញ​, ដុំ​ឈើ​ចំនួន​៦៧៧​ដើម ទម្ងន់​សរុប​១៧,៣៨០​គីឡូក្រាម ស្មើនឹង ១៨​ម៉ែត្រគូប​, ដុំ​ឈើ​សង្ស័យ​ចំនួន​១២​ដើម ដែល​បង្កប់​ភ្លុក​ដំរី​ចំនួន​១៤៧​ដុំ ស្មើនឹង​៤៨៦.៩០​គីឡូក្រាម​។ សរុប​ភ្លុក​ដំរី ចំនួន​២៧៩​ដុំ ស្មើនឹង​៩៤១.៤១​គីឡូក្រាម​។​

​មន្ត្រី​ដដែល​បាន​បន្តថា ដោយមាន​ការចង្អុលបង្ហាញ​ពី​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អំពី​ការកំណត់​សម្គាល់​លើ​កុង​តែ​ន័​រ​ចំនួន​៣​ទូ ទំហំ​២០​ហ្វី​ត ដែលមាន​លេខ MSCU3214532; CLHU2983749; MEDU2333385 របស់​ក្រុមហ៊ុន Cam Transit Import Co., Ltd មកពី​ប្រទេស Mozambique ។​

កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ ដែល​បានប្រកាស​នៅក្នុង Manifest គឺជា​ឈើ​ចំនួន ២៩pkgs ទម្ងន់​ស្មើនឹង ៥៥,២១៣kgs និង​ផ្អែកលើ​លទ្ធផល​រូបភាព ផ្ដល់​ដោយ​ម៉ាស៊ីន​ស្កែ​ន​មានការ​សង្ស័យ​ព្រមទាំង​តាម​អនុលោម​ទៅតាម​នីតិវិធី ច្បាប់​ស្ដីពី​គយ​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០០៧ និង​ប្រកា​សលេខ​១០៩​សហវ​.​ប្រក ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

បន្ទាប់ពី​ម្ចាស់​ទំនិញ​មិនបាន​ចូលខ្លួន មក​បំពេញបែបបទ​យ​ក​ទំនិញ​តាម​ខ្លឹមសារ​សេចក្ដី ជូនដំណឹង​លេខ ០៩៣៨/១៧ អគរ​/​ស​.​កស ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧ របស់​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្ដរជាតិ​ក្រុងព្រះសីហនុ​។​

​បច្ចុប្បន្ន​ភ្លុក​ដំរី រួមទាំង​វត្ថុតាង​ដទៃទៀត ត្រូវ​កម្លាំង​ជំនាញ​រៀបចំ​ទុកដាក់​នៅ​ទី​សុវត្ថិភាព រង់ចាំ​នីតិវិធី​បន្ដ​នៅពេល​ក្រោយ​៕S/​ដោយ​៖​ហូ​សាន់

​កាត់​ស៊ី​ល​ទូ​កុងតឺន័រ​ចំនួន​៣​រកឃើញ​ភ្លុក​ដំរី​ចំនួន​២៧៩​ដុំ​នៅ​កំពង់ផែ​ព្រះសីហនុ​៖(រូបវ៉េបសាយ)