​កាប់​កូន​២​កាំបិតផ្គាក់​ដើមចម​គឺ​សេប​គ្រឿងញៀន​

74
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​កូនស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​រងរបួស​ក្បាល​និង​កែងជើង​គ្រា​ដែល​ឪពុក​ត្រូវគេ​អះអាងថា​បាន​សេប​គ្រឿងញៀន​និង​ខឹង​កូនបំណុល​មិន​សងលុយ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ត្រពាំង​ទូក​ស្ថិតក្នុង​ភូមិ​អូរ​ច្រា​ឃុំ​ស្រែ​ព្រះ​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​វេលា​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​។​

​លោក​ប៉ែន​បូ​រឿន​នាយប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ព្រះ​ថា​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​ឪពុក​បង្កើតជា​អ្នក​កាប់​ទៅលើ​កូន​ខ្លួនឯង​។​ជនបង្ក​ឈ្មោះ​ជា​ចិត្ត​អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ចំណុចកើតហេតុ​។​សមត្ថកិច្ច​ដដែល​បន្ត​ថា​ជនរងគ្រោះ​ជា​កូន​ឈ្មោះ​ចិត្ត​លក្ខិណា​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​បាន​រងរបួស​ដោយ​ឪពុក​កាប់​នឹង​កាំបិតផ្គាក់​ចំនួន ២ កាំបិត ត្រូវចំ​កែងជើង​នឹង​ក្បាល​។

​មូលហេតុ​ឪពុក​ប្រើប្រាស់​គ្រឿងញៀន​និង​ខឹង​គេ​ជំពាក់​លុយ​មិន​សង​។​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប​ញ្ជួ​ន​ទៅ​ប៉ុស្តិ៍​សុខភាព​ឃុំ​ស្រែ​ព្រះ​។​ចំណែកឯ​ជនបង្ក​ជា​ឪពុក​ក្រោយ​កើតហេតុ​បាន​រត់​គេ​ខ្លួន​តែ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ រហូត​ឈានដល់​ចាប់​ឃាត់​ជន​ម​នេះ​បាន​នៅវេលា​ម៉ោង ១៥:៣៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​។​

គួរបញ្ជាក់​ថា​ករណី​គ្រឿងញៀន​កំពុង​ក្លាយជា​សញ្ញាណ​អាក្រក់​មួយ​ក្នុងស្រុក​កែវ​សីមា​ខណៈ​ជនសង្ស័យ​បីនាក់​ត្រូវ​សមត្ថកិច្ច​គ្របួច​បានរួម​ទាំង​គ្រឿងញៀន​៨​កញ្ចប់​ទម្ងន់​ជាង​៨​ក្រាម​កាលពី​យប់​ថ្ងៃទី​១៨​មីនា​កន្លងទៅ​៕S/​