​កាប់​គ្នា​ក្រោយពី​ផឹកស៊ី​ស្រី​ញី​ឌឺដង​ពាក្យសម្តី​នៅក្នុង​ក្លិប​

973
ចែករម្លែក

(​កំពង់ចាម​)ៈយុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ក្រុម​ជនដៃដល់​ចំនួន​ជាង​១០​នាក់​ព្រួត​គ្នា​កាប់​នៅខាងមុខ​ក្លិប​កម្សាន្ត “​ហ្គោល​ក្លិប​” ។ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​អះអាងថា ករណី​​នេះ​គឺ​ផ្តើម​មកពី​ពួកគេ ពេល​ចូល​ក្លិប​ផឹកស៊ី ស្រី​ញី ហើយ​ឌឺដង សម្តី​ដាក់គ្នាក៏ក្លាយជាទំនាស់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​មាត់ទន្លេ​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​កាលពី​យប់ ថ្ងែ​ទី​២១ ខែ​សីហា ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ជា សុខ​ឡេង អាយុ​២២ នៅ​ភូមិ​កំពង់​ស្ដី​លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម រងរបួស​ក្បាល និង​ជ​ង្គ​ង (​របួស ធ្ងន់​) ។​ក្រុមជនសង្ស័យ​មាន​គ្នា​ជាង​១០ ។​ក្នុងនោះ​ត្រូវបាន​គេ​ស្គាល់​ម្នាក់​ឈ្មោះ រ៉ា ភេទ​ប្រុស​អាយុ​ជាង​២០​ឆ្នាំ។ មូលហេតុ​ទំនាស់​ពាក្យសំដី​គ្នា​នៅ​”​ហ្គោល​ក្លិប​”​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​យកមក​ទទួល​ទោស​ចំពោះមុខ​ច្បាប់​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម​៕S/​MNដោយ​៖​ភោគ​សម្បត្តិ​

​កាប់​គ្នា​ក្រោយពី​ផឹកស៊ី​ស្រី​ញី​ឌឺដង​ពាក្យសម្តី​នៅក្នុង​ក្លិប​(រូប៖ភោគសម្បត្តិ)