​កាប់​ចិញ្ច្រាំ​ស្ត្រី​មេម៉ាយ​កូន​៥​ស្លាប់​ក្រោយ​មាន​ជម្លោះ​និង​ភ្លើង​ប្រច័ណ្ឌ​នៃ​ស្នេហា​ត្រីកោណ​?

868
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​ធ្លាប់មាន​ជម្លោះ​សំដី​តិចតួច​សោះ តែ​សង្ស័យ​ពាក់ព័ន្ធ​រឿង​ប្រច័ណ្ឌ​ក្នុង​បញ្ហា​ស្នេហា​ត្រីកោណ ? ឃាតក​បាន​ប្រតាយប្រតប់​កាប់​ចិញ្ច្រាំ​ជនរងគ្រោះ​បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​។​លោក នូ យ៉ុង ជា​មេ​ល្បាត​លេខ​៤ នៃ​កងការពារ​ព្រំដែន​៥០៣​បាន​ឲ្យ​ដឹងថា :​ឃាតករ​មាន ១-​ឈ្មោះ​រួត​ធំ​ហៅ​អា​ធំ​អាយុ​៣៦​ឆ្នាំមាន​មុខរបរ​ជាក​ម្មករ​បាញ់ថ្នាំ​ដំឡូង​។​(​មាន​គូប្រជែង​ស្នេហា​ឈ្មោះ អា​វិ​ន អាយុ ៣៧​ឆ្នាំ មុខរបរ​បាញ់ថ្នាំ​ដែរ​)​។​ឃាតក​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ស្ត្រី​រងគ្រោះ ឈ្មោះ ឡុង សាលៀង ហៅ​កា​ប៉ោ​ច អាយុ​៤២​ឆ្នាំ មេម៉ាយ​ស្តុក​មានកូន​៥​នាក់​។​

លោក​បន្តថា​:​ពួក​ឃាតក​តែង​ចេញចូល​និង​ផឹកស៊ី​នៅផ្ទះ​ស្ត្រី​មេម៉ាយ​នោះ​។​តែ​ពួកគេ​មានទំនាស់​ពាក្យសំដី​នឹង​ជនរងគ្រោះ​មួយចំនួន​អំពី​រឿង​ស្នេហា​មិន​យល់ព្រម​នោះ​។​
ក្រោយ​កើតហេតុ មន្ត្រី​យោធា​វរ​:៥០៣ សហការ​ជាមួយ​ភ្ញាក់​ងារ​ភូមិ​ឃាត់ខ្លួន ឃាតក​ហើយ​ប្រគល់ជូន​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និង​អធិការដ្ឋាន ស្រុក​ស្វាយចេក​ដើ​ម្បូ​ី​ចាត់​ការបន្ត​តាម​និតិ​វិធី​។​

លោក​វរសេនីយ៍ ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ឲ្យ​ដឹងថា : យោង​ការស្រាវជ្រាវ ជនរងគ្រោះ​និង​ជនឃាត​កមាន​ជម្លោះ​នឹង​គ្នា​យូ​មកហើយៗ​។​
មុន​កើតហេតុ ឃាតករ​បាន​លេង​បុក​ប៊ី​យា​មុខផ្ទះ​រហូត​យប់​ជ្រៅ ជនរងគ្រោះ​ក៍​ស្តីជេរ​អោយ ។​ឃាតក យក​ដុំថ្ម​គប់​លើ​ជនរងគ្រោះ ។​ជនរងគ្រោះ​យក​កាំបិត​គប់​វិញ​ហើយ​រំពេច​នោះ​ក៏​ក្លាយជា​ជម្លោះ​ប្រតាយប្រតប់​គ្នា​។

ដោយមាន​កម្លាំង​ជា​បុរស​ខ្លាំង​ជាង ឃាតក​យក​កាំបិត​បាន​កាប់​ចិញ្ច្រាំ​ា​លើ​ស្ត្រី​បណ្តាលអោយ​ដេក​ដួល​ក្នុង​ថ្កុ​ក​ឈាម​ស្តូកស្តឹង ហើយ​ត្រូវគេ​សង្គ្រោះ​ទៅ​ពេទ្យ តែ​បាន​ស្លាប់​តាមផ្លូវ​។​ឃាតករ​បាន​រត់គេច​ខ្លួន តែ​ត្រូវ​អ្នកជិតខាង ភ្នាក់ងារ​ភូមិ និង​ទាហាន​វរ​:៥០៣ ឃាត់ខ្លួន​បាន​៕S/ ដោយ :​ប​.​ជ័យ​

– រូបថត : សព​ជនរងគ្រោះ​ឈ្មោះ ឡុង សាលៀង ហៅ​កា​ប៉ោ​ច អាយុ​៤២​ឆ្នាំ