​កាប់​ដើមត្នោត​រលំ​សង្កត់​លើ​សិស្សសាលា​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

191
ចែករម្លែក

ដោយ​សន​សក្តា​/​កំពង់ឆ្នាំងៈ​សិស្សសាលា​ម្នាក់​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ដោយសារ​គេ​កាប់​ដើមត្នោត​រលំ​សង្កត់​លើ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ចំបក់​រង្សី​ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ឃុំ​ត្រពាំង​ចាន់​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​។​
ជនរងគ្រោះ​ម្នាក់​ឈ្មោះ​សា​ម៉ៃ​សំភេទ​ស្រី​អាយុ​១៤​ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ ទៀត​ឈ្មោះ​សេន អា​លី​ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​រងរបួស​ធ្ងន់​។​អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​ក្បាលដំរី​ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគរ​ខេត្តពោធិសាត់​។​រីឯ​ជនសង្ស័យ​ជា​អ្នក​អា​ដើមត្នោត​មាន​គ្នា​ពីរ​នាក់​។

ម្នាក់​ឈ្មោះ​តុល​ណា​ង​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​និង​ម្នាក់ទៀត​ឈ្មោះ​ផាន់​ជី​ម​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ក្បាលដំរី​ឃុំ​ត្រពាំង​ចាន់​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​។​​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៥០១ ឃាត់ខ្លួន​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​