​កាប់​ព្រៃ​និង​កាំបិត​ជា​ចំ​ហ៊ាន​ដំបូង​នៃ​ការទន្ទ្រាន​ព្រៃឈើ​

606
ចែករម្លែក
  • 157
    Shares

​ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​លោក​ឌិន​ប៊ុនធឿន​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន ប្រាប់​រស្មី​កម្ពុជា​ថា​ការប្រើ​កាំបិត​ទន្ទ្រាន​ព្រៃឈើ​គឺជា​ជំ​ហ៊ាន​ដំបូង​ឈានទៅដល់​ការទន្ទ្រាន​ព្រៃឈើ​ឱ្យ​រលំ​រាប​ដល់​ដី​។​
​លោក​ថ្លែង​បែបនេះ​គ្រា​ដែល​មន្ត្រី​បរិស្ថាន​សហការគ្នាជាមួយ​កងកម្លាំងប្រដាប់អាវុធ​នា​ថ្ងៃទី​៨​ខែ​មិនា​ឆ្នាំ​២០១៩​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​កំពុងតែ​កាប់​រាន​កូនឈើ​តូចៗ​(​កាប់​ជើង​ក្រោម​)​លើ​ទំហំ​ផ្ទៃដី​៥​ហិកតា​។​

លោ​កថា​ជនសង្ស័យ​នោះបាន​ប្រើ​កាំបិតផ្គាក់​កាប់​ទន្ទ្រាន​រួម​និង​ម៉ូតូ​២​គ្រឿង​ក៏ត្រូវ​បាន​ដកហូត​មកជា​មួយ​ផងដែរ​នៅ​ចំណុច​អូរ​ខ្សែកាប នា​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​កម្លាំងប្រដាប់អាវុធ​ថា​ជនសង្ស័យ​ជា​អ្នកស៊ីឈ្នួល​កាប់​ព្រៃ​មាន​គ្នី​គ្នាច្រើន ពូន​គ្នា​ជា​ក្រុម ហើយ​បាន​រត់​រួច​ពេល​សមត្ថកិច្ច​ទៅដល់​។​ជនសង្ស័យ​កំពុង​ស្ថិតនៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្រោម​កិច្ច​សួរនាំ​ពី​សមត្ថកិច្ច​ជំនាញ​៕S/