​កាមេរ៉ា​ឌីជីថល​គ្មាន​កញ្ចក់​របស់​ពិភពលោក​បង្ហាញ​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា​

1066
ចែករម្លែក
  • 12
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​កា​ម៉េ​រ៉ា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ម៉ាក​FUJIFILMXT3​ដែលមាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក បាន​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន Fujifilm Group បានធ្វើ​ការណែនាំ​និង​តាំង​បង្ហាញ ផលិតផល​ថ្មី កាមេរ៉ា​ឌីជីថល គ្មាន​កញ្ចក់ FUJILILM X-T3 ដំបូង​របស់​ពិភពលោក ដែលមាន​សមត្ថភាព​ថ​ត​វីដេអូ​ទំហំ 4k/60p 10​ប៊ីត ដែល​សក្តិ​សមនិង​បំពេញតម្រូវការ សម្រាប់​អ្នក​ថតរូប​អាជីព នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ពិធី​តាំង​បង្ហាញ និង​ណែនាំ​ជា​ផ្លូវការ ដែល​បាន​ធ្វើឡើង នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២ សែន សុខ​ស៊ី​ធី កាលពី​ថ្ងៃទី​១៤​ខែតុលា លោក Kenji Sukeno នាយក​ក្រុមហ៊ុន Fujifilm group បានប្រកាសថា​៖ ខ្លួន​នឹង​ចេញលក់​កា​ម៉េ​រ៉ា ឌីជីថល FUJILILM X-T3 នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ នេះ​តទៅ​។

​លោក​បន្តថា​៖ FUJILILMX-T3 គឺជា​ម៉ូ​ឌែ​ល​ចុងក្រោយ​គេ​បំផុត នៅក្នុង​សេរី X នៃ​កាមេរ៉ា​ឌីជីថល គ្មាន​កញ្ចក់ ជាមួយ​បច្ចេកវិទ្យា និង​កិត្តិ​ស័ព្ទ ដ៏​ពិសេស ដើម្បី​ផ្តល់នូវ​គុណភាព​រូប ដ៏​អស្ចារ្យ​ទាំង​ក្នុង ការថត​ជា​វីដេអូ និង​រូបថត​។​

​លោក​ឱ្យដឹងទៀតថាៈ ការវិវត្តន៍រ​ប់ស X Series ទៅកាន់​ជំនា​ន់ទី​៤ គឺមាន​ការកែ លំអ​ថ្មី​ទាំងស្រុង ដោយ​ប្រើ​SensorXTransCMOS4​សម្រាប់​ទទួល​ពន្លឺ​ពី​ផ្នែក​ខាងក្រោយ​ដែល​បំពាក់​ដោយ​កាមេរ៉ា​ទំហំ​២៦​មេ​ហ្គា​ភិ​ច​សែ​ល​និង​ម៉ាស៊ីន​ដំណើរការ​រូបភាព​XProcessor4​ធ្វើឱ្យ​គុណភាព​រូបល្អ​ឥតខ្ចោះ​និង​សមត្ថភាព​កាន់តែ​ប្រសើរ ក្នុងការ​តាម​ចាប់​រូបភាព​ដែល​ចលនា ជាមួយនិង​ការកែ លំអរ​សមត្ថភាព AF ដ៏​សំខាន់ និង​សមត្ថភាព​ថតរូប​បន្ត​ជាប់ៗ​គ្នា ដោយ​មិន​ងងឹត​អេក្រង់​។​

​លោក Kenji Sukeno បាន​រំលឹក​ផងដែរ កាមេរ៉ា​សេរី X បានចាប់ផ្តើម​ជាមួយ​សេរី​X100 ដែល បានចេញ​លក់​កា លពី​ឆ្នាំ​២០១១, ហើយ​ជា​បន្តបន្ទាប់ បាន​កំ​លាយ​ទៅជា​X-Pro1,SensorX-Trans CMOS, X-T1 ហើយ​ក្នុង​ឆ្នាំ​២០១៦​បាន​វិវត្តន៍ X-T2 ដែលជា​ជំនា​ន់ទី​៣ និង​បច្ចុប្បន្ន X-T3 គឺជា​ជំនាន់ ទី​៤​របស់​សេរី​X​។​

អ្នកជំនាញ​ថតរូប​អាជីព និង​ជា​គ្រូ​បណ្តុះបណ្តាល​ផ្នែក​ថតរូប លោក​សុភ​ក្តិ បាន​បង្ហាញថា កា​ម៉េ​រ៉ា ឌីជីថល FUJILILM X-T3 ជំនា​ន់ទី​៤​នេះ មាន​ឧត្តមភាព និង​សមត្ថភាព​ពេញលេញ សំរាប់​អ្នក​ចូលចិត្ត ថតរូប​បែប​អាជីព ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស សម្រាប់​ថត​ជា​វីដេអូ​ភាពយន្ត និង​រូប​ហ្វិ​ច ដោយ​វា​រក្សា​កម្រិត​រំខាន​ទាប ហើយ​អ្វីដែល​ពិសេស​គឺ​មុខងារ​សំរាប់​តម្លើង​ពន្លឺ​គឺ​បង្ហាញ​នៅលើ​តួ​កាមេរ៉ា តែម្តង​ដែល​ធ្វើអោយ​អ្នក​ថត​ងាយស្រួល​ស្វែងរក ដើម្បីអោយ​គុណភាព​រូប​កាន់តែ​ល្អ​។

​ចំណែក​តារាចម្រៀង​ស្រី កញ្ញា សុខ ស្រី​នាង ដែលជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ នៃ​ផលិតផល FUJILILM X-T3 របស់​ក្រុមហ៊ុន Fujifilm Group បាន​បន្ថែម​ដែរ​ថា ផលិតផល​ថ្មី​នេះ ពិតជា​ល្អ និង​សក្តិសម​បំផុត សំរាប់​អ្នក​ថតរូប​អាជីព ដែល​ត្រូវការ​រូបភាព​មានគុណ​ភាព ទាំង​ប្រភេទ​ជា​វីដេអូ និង​រូបថត​សន្លឹក​។

​បើតាម​កញ្ញា សុខ ស្រី​នាង ក្រៅពី FUJILILM X-T3 ក៏មាន ផលិតផល​ថ្មី​មួយទៀត​ផងដែរ ដែល​ត្រូវ ចេញលក់ លើ​ទីផ្សារ​ប្រទេស​កម្ពុជា គឺ​កាមេរ៉ា Fujililm GFX 50R ដែលមាន​រូបរាង​តូច​ស្រាល និង​មាន ទម្ងន់​តិចជាង​១៤៥g,​កម្រាស​ស្តើង​ជាង Fujifilm GFX 50S​។ កាមេរ៉ា​ឌីជីថល ទាំង​២​ម៉ូ​ឌែ​ល​នេះ មាន​លក់​នៅ​ដៃគូ​ចែកចាយ​របស់ ក្រុមហ៊ុន Fujifilm Group​ចំនួន​២​កន្លែង នៅក្នុង​រាជធានី​ភ្នំពេញ​៕S/

​កាមេរ៉ា​ឌីជីថល​គ្មាន​កញ្ចក់​របស់​ពិភពលោក​បង្ហាញ​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា​