​ការងារ​សង្គម​ជួយ​ឱ្យ​ក្រុមហ៊ុន Kulara water ឈ្នះ​បាន​ពានរង្វាន់ CSR

155
ចែករម្លែក

ដោយៈ​សុផល​/​សៀមរាបៈ​ក្នុង​ឆ្នាំ​២០១៩​នេះ​ក្រុមហ៊ុន​Kularawater​ទទួលបាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​ហៅ​កាត់​ថា​CSR​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​។​ពានរង្វាន់​«Large Categories» ជា​ក្រុមហ៊ុន​ខាង​ផ្នែក​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​

​ក្នុងចំណោម​ក្រុមហ៊ុន​ដាក់ពាក្យ​ចូលរួម​ប្រកួត ចំនួន​១៧ គណៈកម្មការ វាយតម្លៃ បាន​រកឃើញ ក្រុមហ៊ុន ចំនួន ៥ មកពី​វិស័យ ផ្សេងគ្នា ទទួលបាន​ពាន រង្វាន់​សារ​ជីវ​កម្ម​ទទួលខុសត្រូវ​សង្គម (CSR) ពី​សភាពាណិជ្ជកម្ម អឺរ៉ុប ប្រចាំ​កម្ពុជា​។​ក្នុងនោះ​ក្រុមហ៊ុន Kulara water បាន​ត្រូវ​ជ្រើសរើស​។​

​ក្នុងពេល​អ្នកសារព័ត៌មាន​ក្នុងស្រុក​ប្រមាណ​១១​ស្ថាប័ន​ទៅ​ទស្សនា​និង​ស្វែងយល់​ពីអ្វី​ទៅជា​ការងារ​និង​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​ពី​សំណាក់​ក្រុមហ៊ុន​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិត​នៅក្បែរ​ជើងភ្នំ​គូលែន ក្នុង​ទឹកដី​ខេត្តសៀមរាប​កាលពីពេល​ថ្មីៗ​នេះ លោក Jacques Marcille អគ្គនាយក​ក្រុមហ៊ុន Kulara Water បានឱ្យដឹងថា​៖​ក្រៅពី​ជា​ក្រុមហ៊ុន​ដែលមាន​ផលិតផល​សម្រាប់​លក់រ​ក​ប្រាក់ចំណេញ​។​

​លោក​បាន​បន្តថា​លោក​និង​សហ​ស្ថាបនិក​ផ្សេង​បាន​ឯកភាពគ្នា​លើក​ការអនុវត្ត​ការងារ​ទំនួល​ខុសត្រូវ​សង្គម​ផងដែរ​ដោយបាន​បង្កើត​ការងារ​ប្រកបដោយ​និរន្តរភាព​ដោយផ្ទាល់​និង​ដោយ​ប្រយោល​នៅ​កម្ពុជា​ឲ្យ​មនុស្ស​ធ្វើការ​ជាង​១៦០​នាក់​។​ក្រៅពីនេះ​ក្រុមហ៊ុន​របស់លោក​ក៏មាន​គម្រោង​ដាំ​ដើមឈើ​ឡើងវិញ​នៅលើ​ភ្នំ​គូលែន​ឲ្យ​បាន​៤.០០០​ដើម​ក្នុង​មួយឆ្នាំ​ដែល​សុទ្ធតែជា​ប្រភេទ​ឈើ​ដែល​ជិត​ផុត​ពូជ​នៅក្នុង​ស្រុក​ជាង ៣០​ប្រភេទ​។

ដោយឡែក​ការងារ​សង្គម​មួយទៀត គឺ​ការលើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈ​ការសាងសង់ សាលារៀន ដោយពេល​ក្រុមហ៊ុន Kulara Water បាន​សាងសង់​សាលារៀន​ចំនួន​៣​កន្លែង ស្ថិតនៅ ភ្នំ​គូលែន​នេះ ដែលមាន​សិស្ស​ប្រមាណ​ជា​៤០០​នាក់​កំពុង​សិក្សា​ផងដែរ​។ យ៉ាងណាមិញ គម្រោង​នេះ អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន​ដោយមាន​ការសហការ​ជាមួយនឹង​មូលនិធិ​បុរាណវិទ្យា និង​ការអភិវឌ្ឍ ដែល​ហៅ​កាត់​ថា ADF៕S/