​ការចងចាំ​មួយ​

495

​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ជា​ខួប​១៦​ឆ្នាំ​នៃ​ការវាយប្រហារ​ភេ​វរ​កម្ម​ដោយ​ប្រើប្រាស់​យន្តហោះ​ដឹក​អ្នកដំណើរ ទៅបុក​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ស្ថិតនៅលើ​ទឹកដី​មហាអំណាច​សហរដ្ឋអាមេរិក​(១១ កញ្ញា ២០០១-១១ កញ្ញា​២០១៧)​។

​នេះ​ជា​សោក​ដន​កម្ម​ដែល​ពិបាក​ស្មាន​ដល់ ដោយ​យុវជន​និង​សកម្មជន​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ជ្រុលនិយម (al-Qaeda) ចំនួន​១៩​នាក់ បានទទួល​ការហ្វឹកហ្វឺន​ជា​វិស្វករ​និង​អាកាសយានិក​យ៉ាង​ពិសេស​ក្នុង​ទឹកដី​នៃ​ប្រទេស​អា​លឺ្ល​ម៉​ង់​ដើម្បី​បម្រើ​បេសកកម្ម​ភេ​វរ​កម្ម​ពិសេស​មួយ​នេះ​។​យើង​រួមគ្នា​ចងចាំ​និង​ចែករំលែក​នូវ​មរណទុក្ខ​ក្រៀមក្រំ​ជាមួយ​ប្រជាជន​សហរដ្ឋអាមេរិក​ចំពោះ​វិនាស​កម្មនេះ ដែល​ធ្វើឱយ​មនុស្ស ស្លាប់​ជាង​៣០០០​នាក់​។​

ភាពភ័យខ្លាច​និង​ក្តី​ខ្លោចផ្សា​នេះ ក៏​ធ្លាប់មាន​លើ​ប្រជាជន​កម្ពុជា​មាន​រយះ​ជាង​១០​ឆ្នាំ (១៩៦៣-១៩៧៥) នៃ​ការ​ទំលាក់​គ្រាប់បែក​របស់ សហរដ្ឋអាមេរិក​មក​លើ​លំនៅដ្ឋាន ភូមិករ សាលារៀន វត្ត​អារាម ព្រៃឈើ បឹងបួរ​ស្រែចំការ​ដោយមាន​គោលដៅ​គឺ​កម្ទេច​របស់​មានជីវិត ឲ្យ​អស់​តែម្តង​ដែល​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​ជិត​កន្លះ​លាន​នាក់​(៥០០.០០០​នាក់​) បាន​ស្លាប់​ដោយផ្ទាល់​ជាមួយ​ការទម្លាក់​គ្រាប់បែក​នេះ​។

​បច្ចុប្បន្ននេះ ប្រជាជន​កម្ពុជា​ច្រើន​លើសលប់​គាំទ្រ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការធានា​នូវ​សុខសន្តិភាព សេ្ថ​រ​ភាព​និង​ការ​អភិឌ្ឍន៍ ដែលជា​ក្តីសង្ឃឹម​តែមួយគត់​សំរាប់​ជាតិ​និង​ប្រជាជន បន្ទាប់ពី​ឆ្លងកាត់​ការធ្វើ​សង្គ្រាម​ដ៏​រាំ​រៃ​ជិត​ជាង​៣០​ឆ្នាំ​។​

​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទាំង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា ព្រមទាំង​ជាតិ​សាសន៍​ជាច្រើន​ទៀត​លើ​លោក​នេះ ពិតជា​ស្អប់ខ្ពើម​ចំពោះ​សង្គ្រាម​មិន​ថា​ជា​សង្គ្រាមលោក សង្គ្រាម​បែប​ភេ​វរ​កម្ម សង្គ្រាម​បែប​បដិវត្តន៍​ពណ៍​នោះទេ ព្រោះ​សុទ្ធតែ​បន្សល់ ទុក​នូវ​សោដនកម្ម ខ្លោចផ្សារ​ដូចគ្នា​។​

​សូម​ឲ្យ​ស្មារតី​សហ​ប្រតិ​ប​តិ្ត​ការ​មិត្តភាព ការគោរព​និង​ឱយ​តំលៃ​គ្នា​ទៅវិញទៅមក ទើប​អាច​រក្សាបាន​មិត្តភាព​និង​ដៃគូរ​ល្អជា​យូរអង្វែង ទៅ​អនាគត​៕ ដោយៈ ហេង រតនា អគ្គនាយកស៊ីម៉ាក់

ទិដ្ឋភាព​នៃ​ក្នុងពេល​អគារ​ពាណិជ្ជក​ម្ម​អាមេរិក​ត្រូវបាន​បំផ្លាញ​(​រូប​ផេ​ក​ហេង​រតនា​)