​ការដាំ​ដំណាំ​ឆ្លាស់​ជួយ​ឱ្យ​កសិករ​ចំណេញ​ទិន្នផល​ចំនួន​៥០​ភាគរយ​

74
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ជា​គោល​ការណែនាំ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​គឺ​បានទាមទារ​ឲ្យ​កសិករ​ធ្វើ​ការដាំដុះ​ដំណាំ​ទាំងឡាយ​ពិសេស​ដំណាំ​ជា​បន្លែ​ប្រមូល​ផល​ប្រចាំ​ថ្ងៃនោះ​។ ដោយ​វិធី​មួយ​នេះ​ជួយ​ឱ្យ​ដំណាំ​របស់​យើង​គេច​ផុតពី​ការបំផ្លាញ​យាយី​ពី​ពពួកសត្វ​ល្អិត​និង​ជំងឺ​ផ្សេងៗ​។​គឺ​ជួយ​ឱ្យ​បង្កើន​ទិន្នផល​ខ្ពស់ជាង​ចំនួន​៥០​ភាគរយ​បើ​ប្រៀបធៀប​ជាមួយ​ការដាំដុះ​មិន​ប្តូរ​ទីកន្លែង​នៅក្រោយ​ប្រមូល​ផល​មួយ​លើកៗ​នោះ​។​

​អ្នកស្រី​សួន​ធិ​តាម​ន្ត្រី​បច្ចេកទេស​គម្រោង​បន្លែ​សុវត្ថិភាព​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៩​ខែតុលា​ថា​ការដាំដុះ​ដំណាំ​ឆ្លាស់​ឬ​ផ្លាស់ប្តូរ​គ្នា​កសិករ​ពិតជា​ទទួលបាន​ជោគជ័យ​គឺ​ដំណាំ​វា​ពាក់ព័ន្ធ​នឹង​តម្រូវការ​ចាំបាច់​នូវ​កត្តា​សារធាតុចិញ្ចឹម​ក្នុង​ដី​ផង និង​កត្តា​សត្វល្អិត​ផង​។​
​មន្ត្រី​បច្ចេកទេស​រូបនេះ​បាន​បង្ហាញថា​ជាធម្មតា​ការដាំ​ដំណាំ​មួយ​វា​ត្រូវការ​សារធាតុចិញ្ចឹម​ក្នុង​ដី​ផ្សេងគ្នា​គឺ​លក្ខណ​:​បំផ្លាញ​របស់​សត្វល្អិត​ចង្រៃ​និង​ជំងឺ​ក៏​ផ្សេងគ្នា​ដែរ​។​ដូច្នេះហើយ​បានជា​កន្លងមក​យើង​បាន​ចុះ​ផ្សព្វផ្សាយ​និង​បណ្តុះបណ្តាល​កសិករ​តាម​បណ្តា​សហគមន៍​ពិសេស​សហគមន៍​ស្ថិតក្នុង​គម្រោង​បន្លែ​សុវត្ថិភាព​ឲ្យ​អនុវត្តន៍​ការដាំ​ដំណាំ​ឆ្លាស់​តាម​គោល​ការ​បច្ចេកទេស​នេះ គឺ​កសិករ​ចំណេញ​ច្រើន​។​

​អ្នកស្រី​បាន​បន្តថា​ការអនុវត្ត​ជា​លទ្ធផល​កន្លងមក​ការដាំដុះ​ដំណាំ​ជា​លក្ខណ​:​បច្ចេកទេស​នេះហើយ​។​ប៉ុន្តែ​អ្វីដែល​កសិករ​ធ្វើបាន​នូវមានកម្រិត​គឺ​មួយចំនួន​បាន​ដាំ​ដុះ​តាម​ការនឹកឃើញ​ឬ​តាម​ទម្លាប់​របស់​ពួកគាត់​និង​មួយចំនួន​បាន​ដាំ​ដុះ​ដំណាំ​ឆ្លាស់​តាម​ការណែនាំ​របស់​យើង​។​ប៉ុន្តែ​បច្ចុប្បន្ន​កសិករ​បាន​យល់ដឹង​ច្រើន​ហើយ អ្វី​ជា​ឧបសគ្គ គឺ​ទីផ្សារ​បន្លែ​នៅ​មិនទាន់បាន​ទូលំទូលាយ​។​

​អ្នកស្រី សាន​ស្រ​ស់វ័យ​៤៨​ឆ្នាំ​ជា​គ្រួសារ​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​នៅលើ​ទឹកដី​កោះ​ប៉ែន​(​ភូមិ​កោះ​ចាស់​) ឃុំ​កោះ​មិត្ត​ស្រុក​កំពង់សៀម​ច្រើន​ឆ្នាំ​កន្លង​ទៅបាន​ឲ្យ​ដឹងថា​ការដាំដុះ​បន្លែ​ប្តូរផ្លាស់​ទីកន្លែង​គោរព​តាម​គោល​ការ​បច្ចេកទេស​កសិកម្ម ពិតជា​ទទួលបាន​ជោគជ័យ​យ៉ាងពិត​ប្រាកដ​។​

​ស្ត្រី​ជា​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​ដែលមាន​ស្វាមី​ជាម​ន្ត្រី​កសិកម្ម​ផង​នោះបាន​ឱ្យដឹងទៀតថា​ជាក់ស្តែង​ច្រើន​ឆ្នាំនេះ​គឺ​គ្រួសារ​អ្នកស្រី​បាន​ដាំ​ដុះ​បន្លែ​ចំនួន​ពីរ​មុខ​សាឡា​ត់​និង​ត្រកួន​លើដី​ចំនួន​ពីរ​កន្លែង​នៅ​អម​សងខាង​ផ្លូវ​។ ដោយ​ធ្វើ​ផែន​ការដាំដុះ​បន្លែ​ឆ្លាស់​ចម្ការ គឺ​បើ​ប្រមូល​ផល​បន្លែ​សាឡា​ត់​ក្នុង​មួយថ្ងៃ​ពី ៥០​ទៅ​៦០​គីឡូក្រាម​លើ​ចម្ការ​មាន​ផ្ទៃដី​ទទឹង​២១​ម៉ែត្រ​និង​បណ្តោយ​៥០​ម៉ែត្រ​។​

​ចាំបាច់​ត្រូវ​ប្តូរ​យក​ដំណាំ​សាឡា​ត់​ដដែល​នេះ​ទៅ​ដាក់​ដាំ​លើដី​ចម្ការ​មួយកន្លែង​ទៀត​ដែល​ទើបបាន​ប្រមូល​ត្រកួត​ក្នុង​មួយថ្ងៃ ប្រហែល​២០០ គីឡូក្រាម​លើដី​ទំហំ​ទទឹង ១១​ម៉ែត្រ និង​បណ្តោយ​១៧០ ម៉ែត្រ​ម្តង​។​អ្នកស្រី​បាន​បន្តថា​ប៉ុន្តែ​គ្រួសារ​អ្នកស្រី​ធ្លាប់​សាកល្បង​ដាំ​ដុះ​បន្លែ​ទាំងពីរ​ខាងលើ​នៅ​កន្លែង​ដដែល​គឺ​ប្រមូល​ផល​លក់​ឲ្យ​ឈ្មួញ​រួច​ហើ​យើ​។​ធ្វើ​ដី​លើក​រង​រួច​ដាក់​បន្លែ​ទើប​ប្រមូល​ហើយ​នោះ​ម្តងទៀត គ្រប់​អាយុ​ប្រមូល​ផលបូក​សរុប​ទិន្នផល​បាត់អស់​ពាក់កណ្តាល​ប្រមាណ ៥០​ភាគរយ​។

អ្នកស្រី​បាន​បន្ថែមថា​ជុំវិញ​បទពិសោធន៍​នៃ​ការដាំដុះ​បន្លែ​ឆ្លាស់​ក្នុង​គម្រោង​បន្លែ​សុវត្ថិភាព​នេះ​គឺ​អ្នកស្រី​សូម​ចូលរួម​ចែករំលែក​ការដាំ​បន្លែ​បន្ថែម​មួយចំនួនទៀត​។​គឺ​ក្រៅពី​ដាំ​ប្តូរ​ទីកន្លែង​ឬ​ចម្ការ​មុន​ឈានដល់​ការ​សាបព្រោះ​គ្រាប់​បន្លែ​ឬ​កូន​បន្លែ​ចូរ​ធ្វើ​ភ្ជួរ​ដី​ហាល​កម្តៅថ្ងៃ​ឱ្យបាន​ស្ងួត​ល្អ​កាលបើ​ដី​នៅ​សើម​នោះ គឺ​ស្លឹក​បន្លែ​មាន​ស្នាម​អុច​ពណ៌​ខ្មៅ មិនសូវ​ទាក់ទាញ​អ្នកទទួល​ទាន​ឡើយ​៕S/​