​ការដោះដូរ​ទំនិញ​នៅ​ច្រកទ្វារ​ព្រែក​ចាក​ដំណើរការ​ជា​ប្រក្រតី​

47
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ​ទោះបី​បាន​បិទ​ជា​ផ្លូវការ​ចាប់តាំងពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០២០​ក៏ដោយ​តែ​សកម្មភាព​នៃ​ការដោះដូរ​ទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​កំពុងដំណើរការ​ជា​ប្រក្រតី​។ នេះ​ជាការ​អនុវត្តតាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​។​

លោក​ង៉ែត​សាវឿន​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាន​បញ្ជាក់ថា​ការដោះដូរ​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​នៅមាន​និ​វរ​ន្ត​រ​ភាព​ដដែល​។​ប៉ុន្តែ​ក្រុមការងារ​បាន​បង្កើន​ការត្រួតពិនិត្យ​ផ្អែកលើ​ផ្លូវច្បាប់​ក៏ដូចជា​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​ជាមួយ​មេរោគ​កូ​វីដ​១៩​ជាដើម​។​លោក​ប្រធាន​ទីស្នាក់ការ​បាន​បន្តថា​គ្រប់​ទំនិញ​នាំ​ចូលមក​កម្ពុជា​ក្រុមការងារ​បាន​ត្រួតពិនិត្យ​តាម​នីតិវិធី​រួច​តម្រូវឱ្យ​បង់ពន្ធ​ជាធម្មតា​។

ដោយឡែក​ទាក់ទិន​នឹង​ករណី​ជំងឺ​កូ​វីដ​១៩​វិញ​គឺ​មន្ត្រី​ជំនាញ​ធ្វើការ​យ៉ាង​ល្អិតល្អន់​ដោយ​បាញ់ថ្នាំ​លើ​គ្រប់​មធ្យោបាយ​ឬ​យានជំនិះ​ទាំងអស់​។​ពាក់ព័ន្ធ​នឹង​ទំនិញ​នាំចេញ​នាំចូល​លោក​ង៉ែត​សាវឿន​បាន​រៀបរាប់ថា​ទំនិញ​ចេញពី​កម្ពុជា​ទៅ​ដូចជា​មិនសូវ​សម្បូរ​ប៉ុន្មាន​ទេ​។​ប៉ុន្តែ​ពី​វៀតណាម​ហាក់​មាន​ច្រើន​ដោយ​ពួកគេ​ដឹក​មក​ដាក់​ដល់​តំបន់ស​។​

​បន្ទាប់ពីនោះ​សមត្ថកិច្ច​ក្នុង​ដែន​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​តាម​គោលការណ៍​ទើប​អនុញ្ញាត​ឱ្យមាន​ការផ្ទេរ​ទំនិញ​ចេញពី​រថយន្ត​របស់​អា​ជីវ​ករ​វៀតណាម​រួច​ដឹក​ចូលមក​កម្ពុជា​តែម្តង​៕S/​