ចែករម្លែក
  • 37
    Shares

​ដោយ​៖​សុផល​/​ភ្នំពេញ​៖​ការនិយម​ទិញ​ទំនិញ​និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​នៅតាម​ម៉ា​ត​និង​ផ្សារ​ទំនើប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។​កំណើន​នេះ​ដោយសារ​សេដ្ឋកិច្ច​រីកចម្រើន​ជីវភាព​ធូរធារ​របស់​ប្រជាពលរដ្ឋ​។​ម្យ៉ាងទៀត​ប្រជាជន​ភាគច្រើន​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ឡើង​ផ្សារ​ដោយសារតែ​រវល់​ការងារ​និង​ការប្រកប​របរ​អាជីវ​កម្ម​ផ្សេងៗ​។​

ការទិញ​ទំនិញ​សម្ភារៈ​និង​ម្ហូប​នៅតាម​ម៉ា​ត​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​មាន​ភាពងាយស្រួល​និង​ចំណេញ​ពេលវេលា​។​ដោយសារ​មើលឃើញ​ពី​តម្រូវ​ការកើនឡើង​នៃ​ការនិយម​ទិញ​ទំនិញ​តាម​ម៉ា​ត​និង​ជីវភាព​ប្រជាពលរដ្ឋ​ល្អប្រសើរ​នោះ​ហាង​ទំនិញ​ស៊ុប​ព័រ​ឌុប​ព័រ​(SuperDuper)​បាន​បើកសម្ពោធ​សាខា​ទី​៤​របស់ខ្លួន​ដើម្បី​បំពេញ​សេចក្តីត្រូវការ​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ក៏ដូចជា​អ្នក​រវល់​ការងារ​។​

​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ហាង​លក់ទំនិញ Super Duper កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ​២០១៩ លោក​ផាត់​សយ​អ្នកគ្រប់គ្រង​ហាង​បាន​មានប្រសាសន៍ថា​៖​ផ្សារ​SuperDuper​បន្ត​ការរីកចម្រើន​និង​បានចាប់ផ្តើម​ឆ្នាំនេះ​ជាមួយ នឹង​ការបើក​សាខា​មួយ​បន្ថែមទៀត នៅ​ចំ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ​។ សាខា​ថ្មី​មាន​ទីតាំង​ស្ថិតនៅលើ​កែង​ផ្លូវ​លេខ​៦៣​និង​២០០​នៅក្នុង​សង្កាត់​បឹងរាំង​។​នេះ​ជា​សាខា​ទី​៤​នៅ​រាជធានី​ភ្នំពេញ​។​

សាខា​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន​និង​ផ្តល់ជូន​អតិថិជន​នូវ​ផ្លូវ​ដើរ​ធំ​ទូលាយ​និង​ផលិតផល​ពេញនិយម​គ្រប់​ប្រភេទ​មាន​ផលិតផល​ច្រើន​មុខ​ដែលមាន​ផ្លែឈើ​ស្រស់ៗ​ដែលជា​ផលិតផល​សម្រាប់​គ្រួសារ​។​លោក​បាន​បន្តថា​”​យើង​សង្ឃឹមថា​អតិថិជន​របស់​យើង​អាច​ទាញយក​ផលប្រយោជន៍​ពី​ផ្សារ Super Duper ថ្មី​ដែល​បើក ២៤ ម៉ោង​ដែលមាន​តម្លៃ​សមរម្យ មាន​ទំនិញ និង សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​” ។​

​លោក​ផាត់​សយ​បាន​ឱ្យដឹងទៀតថា​៖​ហាង​ស៊ុប​ព័រ​ឌុប​ព័រ​មាន​អ្នកផ្គត់ផ្គង់​ក្នុងស្រុក​ក៏ដូចជា​ផលិតផល​គ្រឿងទេស​ដែល​នាំចូល​ពី​ក្រៅប្រទេស​រួមទាំង​ទំនិញ​ដែល​ពិបាករ​កនៅ​កន្លែង​ផ្សេងទៀត​។​គោលដៅ​របស់​យើង​គឺ​ការផ្តល់ជូន​អតិថិជន​ទាំងអស់​នូវ​សេវាកម្ម​និង​ទំនិញ​ដ៏​ល្អ​បំផុត​។

យើងខ្ញុំ​ប្តេជ្ញា​នឹងធ្វើ​ឱ្យ​ការ ទិញ​ទំនិញ​ប្រចាំថ្ងៃ​របស់លោក​អ្នក ប្រកបដោយ​ភាព ងាយស្រួល រហ័ស និង​សប្បាយរីករាយ ជាមួយនឹង​សេវាកម្ម​របស់​យើងខ្ញុំ​។ ជា​រៀងរាល់ថ្ងៃ ហាង​Super Duper​ទទួលបាន​ការផ្គត់ផ្គង់​នូវ​ស្តុក​ថ្មីៗ ដែល​រួមមាន​បន្លែ ផ្លែឈើ ត្រី​សាច់ ឈី​ស អាហារ​ឆៅ និង​ផលិតផល​ទឹកដោះគោ​។​​សូមជម្រាបថា​ហាង​SuperDuper​សាខា​ទី​១​នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​សាខា​ទី​២​នៅ​មហាវិថី​សុធារស សាខា​ទី​៣​នៅ​បឹង​កេងកង​៕S/

​ចំណងជើង​រូបថត​៖​ដោយសារ​មើលឃើញ​ពី​តម្រូវ​ការកើនឡើង​នៃ​ការនិយម​ទិញ​ទំនិញ​តាម​ម៉ា​ត និង​ជីវភាព​ប្រជាពលរដ្ឋ​ល្អប្រសើរ​នោះ​ហាង​ទំនិញ​SuperDuper​បាន​បើកសម្ពោធ​សាខា​ទី​៤​របស់ខ្លួន​ដើម្បី​បំពេញ​សេចក្តីត្រូវការ​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ក៏ដូចជា​អ្នក​រវល់​ការងារ​(​រូបៈ​សុផល​)

#