​ការបង្ការ​កុំ​ឲ្យ​កើត​ក្លន​

402
ចែករម្លែក

​ក្លន​កើតឡើង​នៅពេល​ផ្នែក​ណាមួយ​នៃ​រាងកាយ​មានការ​លោ​យ ឬ​លូត​ចេញពី​ជញ្ជាំង​សាច់ដុំ ឬ​ជាលិកា​ដែល​ផ្ទុក ឬ​គ្រប់គ្រង​វា​ឲ្យ​នៅ​មួយកន្លែង​។ ចាប់តាំងពី ការចុះ​ខ្សោយ​របស់​សាច់ដុំ រហូតដល់​ការ​ប្រឹង​ម្តង​ហើយ​ម្តងទៀត​នៃ​តំបន់​ពោះ និង​គ្រលាន (​ប្រឹង​ជុះ ឬ​បន្ទោបង់​) ក្លន​អាចមាន​មូលហេតុ​របស់​វា​ច្រើនយ៉ាង​ថែមទៀត​។ ដើម្បី​បង្ការ​បញ្ហា​ក្លន​នេះ យក​ល្អ​គួរតែ​ប្រើ​វិធី​ដូចខាងក្រោម​នេះ​៖

​រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​។ ចូរ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព និង​ហាត់ប្រាណ​គ្រប់គ្រាន់​​ញ៉ាំ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​ចៀសវាង​ការ​ទល់លាមក​
​ចូរ​រក្សា​ជំហ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការលើក​របស់​ធ្ងន់ៗ​
​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅពេល​មាន​អាកា​រៈ​ក្អក ឬ​កណ្តាស​ជាប់​រហូត​
​ចូរ​កុំ​ជក់បារី ព្រោះ​ជក់បារី​អាច​នាំ​ឲ្យ​ក្អក​រហូតដល់​កើតជា​ក្លន​បាន​៕ ដោយៈ health.com.kh​