​ការបញ្ចៀស​ចរាចរ​ស​ម្រា​ប់​ក្បួន​ព្រះទីនាំង​ហែ​ព្រះ​សព​សម្តេច​ធម្មលិខិត​លាស់​ឡាយ​

126
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្តីជូនដំណឹង​ស្ដីពី​ការបញ្ចៀស​ចរាចរ​សម្រាប់​ក្បួន​ព្រះទីនាំង​ហែ​ព្រះ​សព​សម្តេច​ធម្មលិខិត​លាស់​ឡាយ​សម្តេចព្រះ​សង្ឃនាយក​រង​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្ដីជូនដំណឹង​បានឱ្យដឹងថា​នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២០​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​នឹង​រៀបចំ​ក្បួន​ព្រះទីនាំង​ហែ​ព្រះ​សព​សម្តេចព្រះ​ធម្មលិខិត​លាស់​ឡាយ​សម្តេចព្រះ​សង្ឃនាយក​រង​ទី​១​ប្រធាន​ថេរ​សភា​ព្រះពុទ្ធសាសនា​។​ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុសល​ចេញពី​វត្ត​សន្សំ​កុសល​ទៅកាន់​វិមានឯករាជ្យ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅវេលា​ម៉ោង​០៦៖០០​នាទី​ព្រឹក​។​

តាម​កាលបរិច្ឆេទ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការបិទផ្លូវ​ជា​បណ្តោះអាសន្ន​ដោយ​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ ឆ្លងកាត់​ផ្លូវ​លេខ ៣៣BT មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) មហាវិថី​ព្រះមុនីវង្ស (​បញ្ច្រាស​ស្រប​ស្ពាន​អាំ​កាស​ក្បាលថ្នល់​), ។​មហាវិថី​ព្រះ​នរោត្តម (​ផ្លូវ​លេ​ខំ​៤១), មហាវិថី​ព្រះសីហនុ​(​ផ្លូវ​លេខ​២៧៤),​មហាវិថី​សម្តេច​សុធារស​(​ផ្លូវ​លេខ​៣),​វិថី​ឧកញ៉ា​ឈុន​(​ផ្លូវ​លេខ​២៤០)​វិថី​ឧកញ៉ា ស៊ូ ស្រ៊ុន​(​ផ្លូវ​លេខ​៧)​ចាប់ពី​វេលា​ម៉ោង​០៦៖៤០​នាទី​រហូតដល់​បញ្ចប់​កម្មវិធី​៕S/​