​ការបាត់​ខ្លួន​នារី​ជា​ជំនួយ​ការឃុំ​អូរ​បី​ជាន់​សង្ស័យ​ទៅតាម​សង្សារ​ចាស់​

135
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ការបាត់​ខ្លួន​២​យប់​២​ថ្ងៃ​របស់​នារី​ជា​ជំនួយ​ការឃុំ​អូរ​បី​ជាន់​សង្ស័យ​ទៅតាម​សង្សារ​ចាស់​ជាជាង​ថា​ជា​ករណី​ត្រូវគេ​ចាប់ពង្រត់​។​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​បាន​បាត់​ខ្លួន​កាលពី​ម៉ោង​៦​យប់​ថ្ងៃទី​១៣​ខែមីនា​រហូតមកទល់​ល្ងាច​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​នេះ​មិនទាន់មាន​ដំណឹង​នៅឡើយ​ទេ​។​

​ប្រាប់​សារព័ត៌មាន​ថ្ងៃទី​១៤​ខែមីនា អធិការនគរបាល ស្រុក​អូរជ្រៅ​លោក​វរសេនីយ៍ទោ សែ​ស វិបុល ឱ្យដឹងថា ៖​កញ្ញា​អឿន ស្រី​និ​ច អាយុ​២៤​ឆ្នាំ ជា​កូនកំព្រា នៅ​ជាមួយ​ម្តាយមីង រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​សព្វថ្ងៃ​នាង​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ។​

​លោក​សេស​វិបុល​ឲ្យ​ដឹងថា​៖​យោង​ការស្រាវជ្រាវ​ទើប​ដឹងថា​នាង​អឿន​ស្រី​និ​ច​ធ្លាប់មាន​សង្សារ​ឈ្មោះ​សៀន ភា​រ័ត្ន អាយុ​២៥​ឆ្នាំ ។ តែ​នាង​បែរជា​បាន​ទៅ​ភ្ជាប់ពាក្យ​ជា​មួយគូ​ដណ្តឹង​ឈ្មោះ​គុណ សារ៉ាក អាយុ​២៤​ឆ្នាំ​ទៅវិញ​(​រស់នៅ​ភូមិ​និមិត្ត​១​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​)​តាំងពី​ថ្ងៃទី​២១​ខែតុលា​២០១៩​មក​ម្លេះ ហើយ​គ្រោង​នឹង​រៀបការ​នៅ​ថ្ងៃទី​៨​ខែមេសា​២០២០​ខាងមុខ​ឯណោះ ។​

​ទោះយ៉ាងណា យោង​សមត្ថភាព​នគរបាល​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​និង​នគរបាល​ពាក់ព័ន្ធ សង្ឃឹមថា សំណុំរឿង​ដ៏​រសើប​នេះ​នឹង​បំបែក​បាន​នាពេលខាងមុខ​មិន​ខាន ៕S/

​រូបថត ៖ ១៖​នារី​ឈ្មោះ​អឿន​ស្រី​និ​ច​អាយុ​២៤​ឆ្នាំ​ជា​កូនកំព្រា​ជា​ជំនួយការ​ស្មៀនឃុំ​អូរ​បី​ជាន់​ដែល​បាត់​ខ្លួន​
២៖ សង្សារ​ចាស់ សៀន ភា​រ័ត្ន ៣៖ ុ​ដណ្តឹង​ដែល​ភ្ជាប់ពាក្យ​ឈ្មោះ គុណ សារ៉ាក អាយុ​២៤​ឆ្នាំ​( រូប​៖ ប​.​ជ័យ​)​