​ការប្រកួត​បាល់ទាត់​ដ៏​ធំ​មួយ​ និង​ចាប់ផ្តើម​ នៅចុងខែ​សីហា ដើម្បី​ប្រមូល​ថវិកា​ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

579
ចែករម្លែក

ដោយ​៖ ​បញ្ញា​សាស្ត្រ​ /
​ភ្នំពេញ​៖ ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​ធំ​មួយ ​នឹង​ចាប់ផ្តើម​ធ្វើឡើង ​នា​ចុងខែ​សីហា ខាងមុខនេះ ដែលមាន​តារា​សម្តែង ​ដែលជា​កីឡាបាល់ទាត់ Cambodia Super Star និងប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ថៃ រួមជាមួយ​នឹង​កីឡាករ​អាជីព ល្បីៗ​ផងដែរ​។ នេះ​បើតាម​ការ​អោយដឹងពី​លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស និងលោក មករា អ្នកចាត់ការ​ ក្រុមបាល់ទាត់​របស់​ក្លិប​បឹងកេត ថ្លែង​ក្នុង​ពិធី​សន្និសីទកាសែត ​កាលពី​ថ្ងៃ​សុក្រ ទី​៥ កក្កដា ២០១៩ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន លោក អ៊ិន សុ​ភិន បាន​បញ្ជាក់ថា សម្រាប់​សំបុត្រ អ្នកចូលរួម​ទស្សនា​ទាំងអស់ និង​ផ្តល់​ជា​ជំនួយ ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​មូលនិធិ គន្ធបុប្ផា​ផងដែរ​។

ចំពោះ​តម្លៃ​លក់​សំបុត្រ មានតម្លៃ​ ១ ​ម៉ឺន សម្រាប់​កន្លែង​ធម្មតា និង​តម្លៃ​ ២ ​ម៉ឺន​រៀល សម្រាប់​កន្លែង VIP ដោយ​នឹងមាន​ការលក់​ចំនួន ១៥ ​កន្លែង​។ កម្មវិធី​នេះ ក៏មាន​ការចូលរួម​ឧបត្ថម្ភ មូលនិធិ​ពី​ថ្នាក់ដឹកនាំ​ធំៗ ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ជាពិសេស​មានការ​គាំទ្រ ដោយ​សម្ដេច​ព្រះមហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈមហានិកាយ នៃ​ប្រទេស​កម្ពុជា​ផងដែរ​។

​ក្រៅពី​ការប្រកួត​នោះ ក៏មាន​ការប្រកួត​មិត្តភាព រវាង​ក្រុម​តារា​សិល្ប​: ​របស់​ផលិតកម្ម​មហាហង្ស និងតារា​សិល្ប​:​ តំណាង​ប្រទេស​ថៃ អមដោយ​ការសម្ដែង​សិល្ប​: នៅលើ​ទីលាន​នោះ​ផងដែរ​។ លោកបាននិយាយ​ថា កម្មវិធី​នេះ នឹងមាន​តារា​ នៃ​ប្រទេស​ទាំង​ ២ ​ចូលរួម​ច្រើន​នាក់ ប៉ុន្តែ​មិនទាន់​បញ្ជាក់ថា រួមមាន​តារា​ណាខ្លះ​នោះទេ ក្នុងពេលដែល​លោក​រំពឹងថា តារា​របស់​កម្ពុជា និង​ហ្វេ​ន​គាំទ្រ នឹងចូលរួម​កុះករ ​។​

លោក Sak Chanbotum តំណាង All Stars Charity Soccer Match និង​ជាទី​ប្រឹក្សា​ សម្ដេច​ព្រះមហា​សង្ឃរាជា​ធិបតី កិត្តិ​ឩ​ទ្ទេស​បណ្ឌិត្យ ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈមហានិកាយ បាន​អះអាងថា ថវិកា​ដែល​បាន​ពី ​កម្មវិធី​ប្រកួត​មិត្តភាព​នេះ នឹង​ប្រើប្រាស់ សម្រាប់​មូ​និ​ធិ ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​កុមារ​មួយ​នេះ មានលទ្ធភាព​បន្តសកម្មភាព ក្នុង​ព្យាបាល​កុមារ ​នៅ​កម្ពុជា ទាំង​៥​ទីតាំង​៕v