​ការប្រកួត​បាល់បោះ ជា​មិត្តភាព​អន្តរជាតិ បានចាប់ផ្ដើម​ហើយ​

567
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: ការប្រកួត​កីឡាបាល់បោះ ជា​លក្ខណៈ​អន្តរជាតិ ដែលមាន​ប្រទេស​ចំនួន ៤ ចូលរួម​នោះ បានចាប់ផ្ដើម​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៨ ធ្នូ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​ការប្រកួត​នេះ ។ ប្រទេស​ទាំង ៤ ដែល​ចូលរួម​នេះ មាន​កម្ពុជា ដែលជា​ម្ចាស់ផ្ទះ ព្រុយ​ណេ ឡាវ និង វៀតណាម ។ នេះ​ជាការ​ប្រកួត កម្រិត​ថ្នាល គឺ​សម្រាប់​ប្រភេទ​អាយុ​ក្រោម ២០ ឆ្នាំ ។ ការប្រកួត ធ្វើតាម​រូបមន្ត​វិលជុំ ដោយ​ក្រុម​ទាំង ៤ ត្រូវ​ជួប​ប្រកួត​គ្នា​ទាំងអស់ ។ នេះ​ជាការ​ប្រកួត​មិត្តភាព មែន តែមាន​ពានរង្វាន់ សម្រាប់​ក្រុម​ជើងឯក​។

​សូមបញ្ជាក់ថា ការប្រកួត​នេះ មាន​អាជ្ញាកណ្ដាល​កម្ពុជា ២ រូប និង អ្នកសង្កេតការណ៍​កម្ពុជា ៤ រូប ។ ក្រៅពីនោះ មាន​អាជ្ញាកណ្ដាល មកពី​ប្រទេស​ឡាវ ២ រូប និង​មកពី​ប្រទេស​វៀតណាម ចំនួន ២ រូប​ដែរ ៕v

ទិដ្ឋភាព​បើក​ការប្រកួត​
ទិដ្ឋភាព​បើក​ការប្រកួត​
ទិដ្ឋភាព​បើក​ការប្រកួត​
#