​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​សិស្ស​អវត្តមាន​ពី​១០០​ទៅ​១០៥​នាក់​

143
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​លោក​យី​សុង​គី​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​ក្នុង​រយៈពេល​១​ថ្ងៃ​កន្លះ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​សិស្ស​អវត្តមាន​ពី​១០០​ទៅ​១០៥​នាក់​។​

លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ថា​នៅ​ម៉ោង​ទី​១​និង​ម៉ោង​ទី​២​មាន​សិស្ស​អវត្តមាន​ចំនួន​១០០​នាក់​ស្រី​៥១​នាក់​។​នៅ​ម៉ោង​ទី​៣​និង​ម៉ោង​ទី​៤​មាន​សិស្ស​អវត្តមាន​សរុប​១០២​នាក់​ស្រី​៥២​នាក់​និង​នៅ​ម៉ោង​ទី​៦​មាន​សិស្ស​អវត្តមាន​ដល់​១០៥​នាក់​ស្រី​៥៣​នាក់​។​

លោក​ប្រធាន​មន្ទីរ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​អវត្តមាន​របស់​សិស្ស​ដែល​ចូល​ប្រឡង​បាក់​ឌុប​ទេ​។​ប៉ុន្តែ​មាន​មន្ត្រី​អនុរក្ស​មួយរូប​បាន​លួចខ្សឹប​ប្រាប់ថា​មូលហេតុ​ដែល​សិស្ស​អវត្តមាន​មាន​ចំនួន​រហូតដល់​១០៥​នាក់​ដោយសារតែ​ពួក​គ្មាន​ជំនឿ​។​ដោយ​វិញ្ញាសារ​ចេញមក​គេ​មិនចេះ​ធ្វើ​ហើយ​សិស្ស​ដែល​អវត្តមាន​ភាគច្រើន​ជា​សិស្ស​ស្វ័យរិន​និង​សិស្ស​បំពេញវិជ្ជា​មិនបាន​រៀន​ដិតដល់​។

លោក​យី​សុង​គី​បាន​បញ្ជាក់ថា​ក្នុង​ថ្ងៃ​ប្រឡង​ទី​១​និង​ថ្ងៃទី​២​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូ​ប្រព្រឹត្ត​ទៅដោយ​រលូន​មិនមាន​សិស្ស​ណា​ម្នាក់​ខ្យល់គរ​ឬ​សិស្ស​ណា​លួច​ចម្លង​វិញ្ញាសា​ទេ​។​ក៏​គ្មាន​មណ្ឌល​ណាមួយ​មាន​អ្នក​បោះ​ប្រុយយ៉ុង​នោះដែរ​។​ចំណែក​សមត្ថកិច្ច​ដែល​ថែរក្សា​សន្តិសុខ​បានល្អ​ប្រសើរ​មិនអាច​ឱ្យ​អ្នកណា​បង្កបញ្ហា​អ្វី​ឡើយ​៕S/

​ ​ ​ ​រូប​ថ​តៈ​សិស្ស​ចូល​ប្រឡង​យ៉ាង​ស្ងៀមស្ងាត់​

#