​ការប្រឡង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​ដោយ​តម្លាភាព​និង​យុត្តិធម៌​

95
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ការប្រឡងប្រជែង​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០​ដែល​ក្រសួងយុត្តិធម៌​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ និង សាលា​វិជ្ជាជីវៈ​ចៅក្រម បាន​ដំណើរ​ការពិត​ជាមាន​តម្លាភាព​យុត្តិធម៌ និង​ត្រឹមត្រូវ​តាំងពី​ដំណាក់កាល​មុន​ប្រឡង​ពេល​ប្រឡង​និង​ក្រោយពេល​ប្រឡង​។​នេះ​បើតាម​ការវាយតម្លៃ​ខ្ពស់​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​។​តាម​សេចក្តីជូនដំណឹង​ស្តីពី​កិច្ចប្រជុំ​លើក​ទី​៥៣ អាណត្តិ​ទី​២ នៃ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​លួ​យ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ។

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ពិនិត្យឃើញថា​វិញ្ញាសារ​របស់​បេក្ខជន​ម្នាក់ៗ​ត្រូវបាន​កែ​ដោយ​គ្រូ​កំណែ​មាន​អធិបតេយ្យ​ចំនួន​២​រូប ហើយ​បូក​បញ្ចូល​គ្នា ចែក​យក​ពិន្ទុ​មធ្យមភាគ​សម្រាប់​ប្រជែង​គ្នា ។ ក្រៅពីនោះ គ្រប់ផ្នែក​នៃ​ការប្រឡង​លើក​ទី​១០​នេះ​ក៏​សុទ្ធតែ​បាន​ដំណើរការ​ដោយ​យកចិត្តទុកដាក់ មិនមាន​អ្វី​ខុស​ខ្វះខាត​ចន្លោះ​ហើយ​សូម្បីតែ​វិញ្ញាសារ​សួរ​ផ្ទាល់មាត់​ក៏មាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ជាមួយ​ធ្វើការ​សង្កេតការណ៍​ដែរ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​វាយតម្លៃ​ខ្ពស់​ការយកចិត្តទុកដាក់​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ពី​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​និង​ការអញ្ជើញ​មក​បំភ្លឺ​ជូន​បេក្ខជន​តវ៉ា​៦​រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្រសួងយុត្តិធម៌ មាន​លោក​រដ្ឋលេខាធិការ កើត រិ​ទ្ធ និង លោក ផូ​វ សំភី ផងដែរ ៕S/​