«​ការសម្រេច​កាម​ដោយ​ខ្លួនឯង​» ជួយ​បុរស​បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក និង​ទឹកនោមផ្អែម​

600
ចែករម្លែក
  • 1
    Share

ដំណឹង​រីករាយ​មួយ ទើប​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ គឺ «​សម្រេច​កាម​ដោយ​ខ្លួនឯង​» ល្អ​បំផុត​សម្រាប់​មនុស្ស​។

«​ការសម្រេច​កាម​ដោយ​ខ្លួនឯង​» ត្រូវបាន​គេ​អះអាងថា វា​អាចជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មួយចំនួន ពាក់ព័ន្ធ​ដល់​ប្រព័ន្ធ​បញ្ចេញ​ចោល ពិសេស​គឺ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​

​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​២​រូប គឺ អេ​ន​តូ​នី សា​តេ​ល​ឡា ( Anthony Santella) និង ស្ព្រី​ង ចេ​ណាវ ខូ​ប​ភ័​រ ( Spring Chenoa Cooper)​បាន ប្រកាសថា សកម្មភាព​សម្រេច​កាម​ដោយ​ខ្លួនឯង ជាស​កម្ម​ភាពល្អ​ជួយ​សរីរាង្គ​មាំមួន ហើយ​វា​អាច​ទប់ស្កាត់​ជំងឺ​មួយចំនួន ដូចជា​ទឹកនោមផ្អែម​, រលាក​ប្លោកនោម និង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​

​ពួកគេ​បាន​អះអាង​ព្រម​គ្នា ឲ្យ​ដឹងថា «​ចំពោះ​ស្ត្រី​, ការសម្រេច​កាម​ដោយ​ខ្លួនឯង អាចជួយ​ទប់ស្កាត់​ហានិភ័យ​ឆ្លង​មេរោគ​មាត់ស្បូន និង​ផ្លូវ​ទឹកនោម​» ។​

​ការសម្រេច​កាម​ដោយ​ខ្លួនឯង នៅ​ជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​, ទប់ស្កាត់​ជំងឺ​គេង​មិន​លក់​តាមរយៈ​ការរំដោះ​អ័រម៉ូន និង​បន្ថយ​ភាព​តានតឹង ។​

​ការសម្រេច​កាម​ដោយ​ខ្លួនឯង ដោយ​ប្រយោល​នៅ​រួមចំណែក​ការពារ​សរីរាង្គ​ផុត ពី​ជំងឺ​កា​មេរោគ អាច​នាំ​ដល់​ការ​គ្មាន​កូន ។​

​ទោះបី​ផ្តល់​គុណប្រយោជន៍​ច្រើន​ដូច្នេះ តែ​យើង​ក៏​គួរ​ដឹងថា រឿង​អ្វី​ក៏ដោយ​ច្រើនពេក​ក៏​មិនល្អ ហេតុនេះ គួរ​អនុវត្ត​ក្នុង​កម្រិត​មួយ​សមល្មម ៕ ប្រែ​សម្រួលៈ រតនៈ​