​ការហោះហើរ​ដ៏​អស្ចារ្យ​ជាមួយនឹង​ការផ្តល់ជូន​ថ្នាក់​ជំនួញ​របស់​អ៊ែ​ម​មឺ​រឹត​

698
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​ដែល​ទទួលបាន​ពានរង្វាន់​ច្រើន​បំផុត​សម្រាប់​សេវាកម្ម​ល្អ​ឈានមុខ​គេ​លើ​ពិភពលោក​។​ឥឡូវ​វ​នេះ​កំពុង​ផ្តល់ជូន​តម្លៃ​ពិសេស​ទៅលើ​យន្តហោះ​ថ្នាក់​ជំនួញ​(BusinessClass)​ទៅកាន់​ទិសដៅ​កំពូល​នៅក្នុង​បណ្តាញ​សកល​របស់​អ៊ែ​ម​មឺ​រឹត​ដែលមាន​រយៈពេល​កំណត់​។​

ការផ្តល់ជូន​តម្លៃ​ពិសេស​នេះ​មាន​រយៈពេល​ត្រឹមតែ​៤​ថ្ងៃ​តែប៉ុណ្ណោះ​គឺ​ចាប់ពី​ថ្ងៃទី ១៧ មិថុនា រហូតដល់​ថ្ងៃ ២១ មិថុនា ឆ្នាំ​២០១៩ សម្រាប់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី​១ កក្កដា ដល់​ថ្ងៃ​៣១ កញ្ញា​២០១៩​។ចាប់​បើក​ការ​កក់​សំបុត្រ​នៅ​ថ្ងៃទី​១៧ មិថុនា នេះ​តទៅ​ដែល​អនុញ្ញាតឱ្យ​អ្នកដំណើរ​ទាំងអស់​ហោះហើ​រ ទូទាំង​សកលលោក និង​រីករាយ​ជាមួយ​បទពិសោធន៍​ដ៏​អស្ចារ្យ ដូច្នេះ​សូម​រួសរាន់​ឡើង​។​

តម្លៃ​សំបុត្រ​ថ្នាក់​ជំនួញ​៖​ឌូ​បៃ​(Dubai)២.២១៣​ដុល្លារ​,​ប៉ារីស​(Paris)២.៥៩៩​ដុល្លារ​,​ព្រុស​សែ​ល​(Brussels)៣.០៨០​ដុល្លារ​,​ក្រុង​ឡុង​ដ៍​(London)៣.១៨៤​ដុល្លារ​,​រ៉ូម​(Rome)៣.១៩០​ដុល្លារ​,​អាំ​ស្ទឺ​ដាំ​(Amsterdam)​ ៣.៥៥៩ ដុល្លារ​,​ញ៉ូ​យ៉​ក (New York)៤.១២៦ ដុល្លារ​,​បា​សេ​ឡូ​ណា ( Barcelona)៤.៤២៨ ដុល្លារ​,​ហ្សូ​រីក (Zurich)៤.៤៣៩​ដុល្លារ​និង​ឡូ​ស​អែន​ជឺ​ឡេស (Los Angeles)៤.៥១៤​ដុល្លារ​។​

​សូមជម្រាបថា​ថ្លៃ​សំបុត្រ​គឺ​រាប់បញ្ចូល​ទាំង​ពន្ធ​ថ្លៃ​ប្រេងឥន្ធនៈ​និង​អាច​ផ្លាស់ប្តូរ​តាម​តម្លៃ​អត្រា​ប្តូរប្រាក់​។​សំរាប់​ថ្ងៃបុណ្យ​និង​ល័ក្ខខ័ណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។​អ៊ែ​ម​មឺ​រឹត​ជឿជាក់​ក្នុងការ​ធ្វើឱ្យ​បទពិសោធ​ជើងហោះហើរ​របស់​អ្នក​កាន់តែ​ពិសេស​មិនធម្មតា​។​ដោយ​ការវិនិយោគ​លើ​យន្តហោះ​លំដាប់​ពិភពលោក AirbusA380​និង​Boeing777​អ្នកដំណើរ​ទាំងអស់​អា​ច​ហោះហើរ​កាន់តែ​ប្រសើរ​ជាមួយ​អ៊ែ​ម​មឺ​រឹត​គ្រប់​ដំណើរ​កម្សាន្ត​របស់​អ្នក​។

​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​ត​ភ្ជាប់​អ្នកដំណើរ​នៅ​ប្រទេស​កម្ពុជា​ទៅនឹង​បណ្តា​ទិសដៅ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ថៃ​នឹង​ប្រទេស​ផ្សេងៗ​នៅ​អាស៊ីអាគ្នេយ៍​។​ជាមួយនឹង​ទីក្រុង​ដ៏​រស់​រវើក​នៃ​ទីក្រុង​ឌូ​បៃ​ដែលជា​មជ្ឈមណ្ឌល​កណ្តាល​របស់ខ្លួន​អ៊ែ​ម​មឺ​រឹត​ផ្តល់ឱ្យ​អ្នកដំណើរ​នូវ​ការតភ្ជាប់​ដោយផ្ទាល់​ទៅកាន់​គោលដៅ​ជាង​១៥០​គោលដៅ​៨៥​ប្រទេស​។ ជាមួយគ្នា​ផង​នោះ​៤២ គោលដៅ​ហោះ​ទៅកាន់​ទ្វីបអឺរ៉ុប​២០ ទិសដៅ​ទៅ​អាហ្វ្រិក​៥០​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​១៣​នៅ​ម​ជ្ឈឹ​ម​បូព៌ា​និង​១៧ ទៅកាន់​ទ្វីបអាមេរិក​។​

​សម្រាប់​ព៌​ត​មាននៃ​ការ​កក់​សំបុត្រ​យន្តហោះ​អ្នកដំណើរ​ទាំងអស់​អាច​ទំនាក់ទំនង​ការិយាល័យ​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា​តាមរយៈ​លេខ​ទូរស័ព្ទ​លេខ​023 998 168​ឬ​តាមរយៈ​អ៊ី​ម៉ែ​ល​ekcambodia@emirates.com ដើម្បី​ធ្វើការ​កក់​សំបុត្រ​យន្តហោះ​សូម​ចូលទៅ​កាន់​www.emirates.com/kh​ឬ​ទំនាក់ទំនង​ទៅកាន់​ភ្នាក់ងារទេសចរណ៍​នៅក្បែរ​លោកអ្នក ៕S/