​កាំកុងត្រូល​ចុះ​រក​មូលហេតុ​ករណី​ពុល​អាហារ​២៨​នាក់​នៅ​ខារ៉ាអូខេ​​ក្រុង​បាវិត​

244
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​សហការ​ជាមួយ​អាវុធហត្ថ​,​និង​មន្ត្រី​សាលាក្រុង​បាវិត​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ KTV «​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​»​នៅ​ក្រុង​បាវិត​។​ដែល​បេសកម្ម​នេះ​មានការ​សហការ​ពី​ម្ចាស់​KTV​ដើម្បី​យក​មី​និង​បន្លែ​ដែល​ហូប​ពុល​ទៅធ្វើ​តេស្ត​រក​សារធាតុពុល​នៅ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ​។​

​លោក ហោ ដា​រ៉េត អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បានបញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌​ឱ្យដឹងថា ដោយមាន​ការណែនាំ​ពី​លោក​ផឹង​និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​,​លោក​និង​មន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​កិច្ច​ចុះ​ពិនិត្យ​រក​មូលហេតុ​នៃ​ការពុល​អាហារ​នៅ​KTV​នេះ​។​ជំហាន​ដំបូង​មន្ត្រី​ជំនាញ​បាន​យក​មី​ម៉ាក​មី​គឺ​ផលិត​នៅ​វៀតណាម​,​បន្លែ​ស្ពៃ​តឿ​ស៊ុត​ទឹក​ស៊ុប​ដើម្បី​ទៅធ្វើ​តេស្ត មក​ពិនិត្យ​រក​សារធាតុពុល ដើម្បី​ឱ្យដឹង​ច្បាស់​ថា ពុល​បណ្តា​មកពី​អ្វី​ឱ្យ​ពិតប្រាកដ​។​

​ទោះបីយ៉ាងណា​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា​ជំហាន​ដំបូង​ករណីនេះ​សង្ស័យ​មកពី​ពុល​មី​តែ​ដើម្បី​ឱ្យដឹង​ច្បាស់​នោះ​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​(​ឡា​បូ​)​នៅ​ភ្នំពេញ​សិន​ទើប​អាច​បញ្ជាក់​ឱ្យដឹង​ច្បាស់​។​លោក​បាន​បន្តថា​«​មន្ត្រី​ជំនាញ​យើង​បាន​ចុះ​ទៅដល់​កន្លែង​ទីតាំង​លក់​មី​វៀតណាម​នៅក្នុង​សង្កាត់​បាវិត​ដើម្បី​ណែនាំ​ដល់​អ្នកលក់​មី​ប្រភេទ​នេះ​។​បញ្ឈប់​លក់​ជា​បណ្តោះអាសន្ន​រង់ចាំ​មន្ត្រី​ជំនាញ​ធ្វើការ​ពិសោធន៍​ថា​តើ​មាន​ជាតិពុល​ឬ​អត់​។​តែបើ​មិនមាន​ទេ​ទើប​អន​ញ្ញាត​ឱ្យ​លក់​បន្ត​តែបើ​រកឃើញ​មាន​ជាតិពុល​វិញ គឺ​មិន​អនុញ្ញាតឱ្យ​លក់​មីនេះ​ទៀត​ជាដាច់ខាត​»​។​

​បើតាម​ស្ត្រី​ម្នាក់​ដែល​បំរើ​ការងារ​នៅក្នុង​KTV​នេះ​បានឱ្យដឹងថា​នៅវេលា​ម៉ោង​១៖៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ នៅ​KTV«​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​លៀន​ស័​រ​»​បាននាំគ្នា​ហូប​មី​វៀតណាម ដោយបាន​ឆុង​ជាមួយ​ទឹក​ធម្មតា​និង​លាយ​ស្បៃ​តឿ​។​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​មាន​អា​ការៈមិន​ស្រួលខ្លួន​ដោយ​អ្នកខ្លះ​វិលមុខ​ក្អួតចង្អោរ​រាក​រុស​ថប់ដង្ហើម​ជាដើម​ត្រូវបាន​មេការ​KTV​ខាងលើ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​ក្លីនិក​ឯកជន​មួយកន្លែង​នៅ​ក្រុង​បាវិត​។​

​ស្ត្រី​ខាងលើ​បានបញ្ជាក់​ថា​ជា​រៀងរាល់ថ្ងៃ​ពួកគេ​មិនសូវ​ហូប​មី​ទេ​គឺ​ហូបបាយ​ជា​ម្ហូប​ធម្មតា​តែដោយសារ​តែ​ចុងភៅ​អត់​នៅ​ក៏​នាំគ្នា​ឆុង​មី​ហូប​ស្រាប់តែ​ពុល​តែម្តងទៅ​។​ទោះបីជា​យ៉ាងណាក៏ដោយ​គេ​នៅចាំ​លទ្ធផល​វិភាគ​រកសារ​ជាតិពុល​ពិតប្រាកដ​សិន​ទើប​ដឹង​ពីព្រោះ​គ្រឿង​បរិភោគ​ទាំងអស់នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​ធ្វើ​ការពិសោធ​ន៍​នៅឯ​រាជធានី​ភ្នំពេញ​៕S/​