​កាំកុងត្រូល​មណ្ឌលគិរី​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ដកហូត​យកទៅ​កម្ទេចចោល​

468

(​មណ្ឌលគិរី​)៖ សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ម៉ាក juiclife ចំនួន​ប្រាំ​កេស​ដែល​ស្មើនឹង​៥០​គីឡូក្រាម ហើយ​ដកហូត​យកទៅ​កម្ទេចចោល​នៅ​មន្ទីរ​ពាណិជ្ជកម្ម ក្រោយពេល​ដែ ល​ពិនិត្យឃើញថា វា​មិន​អាចឱ្យ​ពលរដ្ឋ​យកទៅ​បរិភោគ​បានទេ​។

​ប្រតិបត្តិការ​ខាងលើ ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល ខេត្ដ​ម​ណ្ឌ​គិរី និង​លោក ម៉ោញ ជី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ ព្រមទាំង​កម្លាំង​នរគ​បាល​ប្រឆាំង​បទល្មើស សេ​ដ្ធ​កិច្ច​ខេត្ដ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ផ្សារ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ដ​បានឱ្យដឹងថា​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នកប្រើប្រាស់ ផ្ដោតទៅលើ​ក​ទំនិញ​វេច​ខ្ចប់​ស្រាប់ ជាពិសេស​ទំនិញ​ហួស កាល​បរិ​ច្ឆ​ទ​ប្រើប្រាស់​ទំនិញ​គ្មាន​សុវត្ថិភាព​ឬ​លាយ​សា​ធាតុគីមី​ហាមឃាត់​។ លោក​បន្ថែមថា ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ បានធ្វើ​តេស្ត​លើ​ចំណីអាហារ​ស្វែងរក សា​ធាតុគីមី​ហាមឃាត់​ប៉ូ​រ៉ា​ក់ លើ​មុខទំនិញ​ដូចជា សរសៃ​គុយទាវ​, នំ​ប​ញ្ជុ​ក​, លត​, ត្រីងៀត និង​សាច់ក្រក​។ ជា​លទ្ធផល​ពុំមាន​សា​ធាតុគីមី​ហាមឃាត់ និង​ធ្វើតេស្ត​សារធាតុ​គីមី Sodium Hydro sufite salicylicAcid formaline លើកមុខ​ទំនិញ ស្ករត្នោត ទឹក​ត្រាំ​សណ្ដែកបណ្តុះ ទឹក​ខ្ញី​ហាន់ ស្ពៃជ្រក់ ទំពាំង​ជ្រក់ ទឹក​ត្រាំ​បង្គា​ស្រស់ មឹក​ស្រស់ ជា​លទ្ធផល​ពុំមាន​សារធាតុ​គីមី​នោះទេ​។​

​លោក​បន្តទៀតថា ក្រុមការងារ​បាន​បន្ត​ធ្វើតេស្ត​រក​ជាតិ​អ៊ីយ៉ូត​នៅក្នុង​អំបិល​ម៉ាក​ហ្គូ​វ​ឆាយ​តិច លទ្ធផល​មាន​អ៊ីយ៉ូត​ត្រឹមត្រូវ​។ លោក​បាន​បញ្ជាក់ទៀតថា ក្នុង​ប្រតិបត្តិការ​ដដែល​នេះ ជំនាញ​បាន​រកឃើញ​នូវ​ទំនិញ​ម៉ាក juiclife ចំនួន​ប្រាំ​កេស​ដែល​ស្មើនឹង​៥០​គីឡូក្រាម ហួស​កាលបរិច្ឆេទ​និង​ដកហូត​យកទៅ​កម្ទេចចោល​ផងដែរ​។​
​ ​ទន្ទឹមនឹង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះដែរ​មន្ត្រី​កាំកុងត្រូល​បានធ្វើការ​ណែ​អប់រំ​នាំ​ណែនាំ​បន្ថែម​ដល់​អាជីវករ​ពាណិជ្ជករ​ឲ្យ​មានការ​យល់ដឹង​និង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ទំនិញ​ទាំងឡាយណា​ដែល​មិនមាន​គុណភាព​និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដូចជា កំប៉ុង​កំពិត ប៉ោង ច្រេះ​ស៊ី ទំនិញ​ដែលមាន​សារធាតុ​គីមី​ហាមឃាត់ និង​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​រូបភាព​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នកលក់ និង​អ្នកប្រើប្រាស់​ឱ្យមាន​ការយល់ដឹង​អំពី​រូបភាព​ជាបឋម​នូវ​ទំនិញ​ណា ដែល​គួរប្រើ​និង​ទំនិញ​ណា​ពុំគួរ​ប្រើប្រាស់​៕ L ដោយ​៖ សាត់​ចាន់​បុត្រ​