​កាំកុងត្រូល​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​នៅ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​

1508
ចែករម្លែក

(​ស្ទឹងត្រែង​)៖​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​សហ​ការណ៍​ជាមួយ​អគ្គនាយកដ្ឋាន​បាន​យក​រថយន្ត​ពិសោធន៍​មួយគ្រឿង ដោយមាន​ការចូលរួម​ពី ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​អាជ្ញាធរ​ដែនដី​និង​គណៈកម្មការ​ផ្សារ​សាមគ្គី​បាន​ចុះ​ពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​។​

​មន្ត្រី​ចូលរួម​ចុះ​ពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ​បាន​និយាយថា​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង ដោយ​ផ្តោតទៅលើ​មុខម្ហូប ទំនិញ​ជាច្រើន​ប្រភេទ​មានដូចជា​ត្រី សាច់ បន្លែ ផ្លែឈើ​ត្រីប្រឡាក់​ផ្អក​ប្រហុក​និង​ស្ករត្នោត​។ ដោយ យក​គំរូ​៥៦​មុខ​វិភាគ​រកសារ​ធាតុគីមី​ហាមឃាត់​។

​នៅក្នុង​ចំណោម​គុណភាព​ទំនិញ​ទាំងអស់នោះ​ក្រោយពី​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ជា​លទ្ធផល រក​ពុំ​ឃើញ​មាន​វត្តមាន សារធាតុ​គីមី​ហាមឃាត់​លើ​មុខទំនិញ​នៅក្នុង​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​ណាមួយ​ឡើយ​៕S/​ដោយៈ​សុខុម​

​កាំកុងត្រូល​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​នៅ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​