​កាំភ្លើង​វែង​មួយ​ដើម​ពលរដ្ឋ​ប្រទះឃើញ​គេ​លាក់ទុក​នៅក្នុង​លូទឹក​

245
ចែករម្លែក

ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​កំពង់ឆ្នាំង​:​កាំភ្លើង​ប្រភេទ​AK៤៧​ស្វាយ​បត់​មួយ​ដើម​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គេ​រុំ​យ៉ាង​ស្អាត​យកមក​លាក់ទុក​ក្នុង​លូទឹក​មួយកន្លែង​ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាមៗ​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ឃុំ​ក្តុល​សែន​ជ័យ​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩​។​

​លោក​វរៈសេនីយ៍ឯក​ខែម​វិបុល​អធិការ​នគ​បាល​ស្រុក​ទឹកផុស​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​បាន​យក​អាវុធ​ប្រភេទ​Ak​ស្វាយ​បត់​១​ដើម​គុណភាព​នៅ​ប្រើប្រាស់​បាន​៩០​ភាគរយ​ពី​ក្នុង​ចំណុច​អូរ​ដើម​រការ​។​ឈ្មោះ​អ៊ុន​ធា​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ចំបក់​ប្រាសាទ​ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស​បាន​ប្រទះឃើញ​ពេល​គាត់​ទៅរក​កាប់​អុស​នៅ​ចំណុច​ខាងលើ​នោះ​ហើយ​ក៏បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​យើង​ចុះ​ទៅយក​។

​អាវុធ​AK​ស្វាយ​បត់​មួយ​ដើម​នេះ​ត្រូវបាន​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​ក៏​បំពេញ​ឯកសារ​តាម​នីតិវីធី​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ដើម្បី​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​ទឹកផុស​៕S/​