​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​

4272
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា គឺជា​ថ្ងៃទី ៣ ហើយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​ហើយក៏​ជា​ថ្ងៃ​ចុងក្រោយ​នៃ កិច្ចប្រជុំ​ផងដែរ​អ្នក​ដែល​ត្រូវធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​និង​៣៥​នៅ​ឆ្នាំ ២០១៩​គឺ​ប្រទេស​ថៃ ។ នៅក្នុង​ថ្ងៃ​ន​នេះ​ដែល​ក៏មាន​កិច្ច ប្រជុំ​កំពូល​សំខាន់់​ចំនួន​៤ រួមមាន​៖​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥ​ណ្ទា ,​កិច្ចប្រជុំ​កំពូល​អា​ស៊ា​ប អាមេរិក ,​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក ៣ និង​កិច្ច ប្រជុំ​កំពូល​អាស៊ី បូព៌ា និង ការបិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លោក​ទី​៣៣​។​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​រប​សើ​អ្នកយកព័ត៌មាន​ពិសេស​ទូ​រទ ស្សន៍​ជាតិ​កម្ពុជា ។​

​នៅ​ព្រឹក​ថ្ង​ស​ទី​១៥ ខែ វិច្ឆិកា​នេះ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​បាន​យាង​និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ពិសារ​ពេលព្រឹក​ការងារ​នៃ​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ អាស៊ាន -​ឥ​ណ្ទា ជាមួយលោក ណារិន​ដ្រា មូ​ឌី នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឥណ្ឌា ។ ក្រោម​ប្រធានបទ “​ការពិនិត្យ​ឡើងវិញ​នូវ​កិច្ច​សហប្រតិបត្តិ ការ​អាស៊ាន​-​ឥ​ណ្ទា និង​ទិសដៅ​អនាគត​”​។
​ ​ ​
​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥ​ណ្ទា កាលពី​ខែមករា ឆ្នាំ ២០១៨ នៅ​ទីក្រុង​ញ៉ូ​ដែ​លី ជាពិសេស​ការអនុម័ត​សេចក្តីថ្លែងការណ៍​ដែ​លី ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​២៥ឆ្នាំនៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន -​ឥ​ណ្ទា ។ក្រោម​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ អា​ស៊ាន​-​ឥ​ណ្ទា មេដឹកនាំ​ទាំងអស់​បាន​អះអាងថាបានសម្រេច​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ជាច្រើន​លើ​គ្រប់​វិស័យដែល​បានរួម​ចំណែក​ដល់​ការលើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។ មេដឹកនាំ​អាស៊ាននិង​ឥណ្ឌាបាន​សំដែង​នូវ​ការមិន​ពេញចិត្ត​លើវិស័យសេដ្ឋកិច្ចនៃ​តំបន់​ទាំងពីរ​អាស៊ាន​-​ឥ​ណ្ទាដែល​ទើប​សម្រេចបាន​នូវ​ទំហំ​ពាណិជ្ ជកម្ម​ត្រឹមតែ ៧៣,៥ ប៊ី​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ​២០១៧​ពោលគឺ តិចជាង​ពាក់កណ្តាល​នៃ​គោលដៅ​ពាណិជ្ជកម្ម​ដែល​អាស៊ាន​និង​ឥណ្ឌា​បាន​កំណត់ថា​នឹង​សម្រេច​ឲ្យ​បាន​ចំនួន២០០ប៊ី​លាន​លាន​ដុល្លា​អាមេរិក​នៅ ត្រឹម​ឆ្នាំ​២០២០ ។ មេដឹកនាំ​អាស៊ាន​-​ឥ​ណ្ទា​បាន​សន្យា​រួមគ្នា​ថា​យើង​ត្រូវខិតខំ​រួមគ្នា​បន្ថែមទៀតក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឲ្យ​កាន់តែច្រើន​និង​ទូលំទូលាយ​តាមរយះ​ការពង្រឹង​និង​ពង្រីក​សកម្មភាព​ធុរកិច្ចការវិនិយោគ​និង​ពាណិជ្ ជកម្មក្នុង​វិស័យ​ដែលមាន​សក្តានុពល​ដូច​ជាក​សិ​-​ឧស្សា ហក​ម្ម ទេសចរណ៍ ផលិតផល​ឱសថ វិទ្យាសាស្ត្រនិង​បច្ចេក វិទ្យា ជាដើម​។
​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​កិច្ច ប្រជុំ​ដ៏​មាន​អត្ថន័យ​នោះ​ថា​កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ ប្តេជ្ញាចិត្ត​របស់​ឥណ្ឌា​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រជាជន​អាស៊ាន​-​ឥ​ណ្ទា​តាមរយះ​កម្មវិធី​អប់រំ​បណ្តុះបណ្តា ល​នានា​សម្រាប់​យុវជន​និង​និស្សិត​អាស៊ាន​។​ជាមួយគ្នានេះ​កម្ពុជា​សូម​ស្វាគមន៍ ក្នុងការ​កំណត់​យក​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ទេសចរណ៍​អាស៊ាន​-​ឥ​ណ្ទា និង​សង្ឃឹមថា​នឹងមាន​សកម្ម​ភាព​និង​គម្រោង​នានា​ដើម្បី​ពង្រឹង​នូវ​ការផ្លាស់ប្តូរ​រវាង​ប្រជា ជន​និង​ប្រជាជន​ក៏ដូចជា​លំហូរ​ទេសចរ​នៃ​តំបន់​យើង​ទាំងពីរ​។
​ ​ ​
​នៅក្នុង​ពិធី​ពិសារ​ពេលព្រឹក​ការងារ នៃ​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥ​ណ្ទា​ក្រោម​ប្រធានបទ​ការពិនិត្យ​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​- ឥ​ណ្ទា​និង​ទិសដៅ​អនាគត​មេដឹកនាំ​អាស៊ាន​-​ឥ​ណ្ទា បាន​ឯកភាពគ្នា​ក្នុងការ​ឈានទៅ​ចេញ​សេចក្តីប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​ក្រៅផ្លូវការ អាហារ​ពេល ព្រឹក​អាស៊ាន​-​ឥ​ណ្ទា ក្នុង​បរិយាកាស​ស្និទ្ធស្នាល​រ៉ា​ក់​ទាក់​បំផុត​៕

.​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៦

​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៦​ក្រោម​ប្រធានបទ​“ ការ​ព​និត្យ​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​អាមេរិក​និង​ទិសដៅ​អនាគត​”​។​
​ ​ ​
ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​លោក ម៉ៃ​ឃើ​ល ភែ​នស៍ អនុ​ប្រធានាធិបតី​នៃ​សហរដ្ឋ អាមេរិក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៦​នេះ​។​
​ ​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើក​នូវ​ចំណុច ៣ ទៅកាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៦ ក្នុងនោះ​រួមមាន​៖​ទី​១.​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​របស់​យើង​នៅមាន​សក្ដានុពល​ជាច្រើន​ទៀត ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នវានុវត្តន៍​សេដ្ឋកិច្ច​ឌីជីថល ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​ជាដើម ដែល​អនុញ្ញាតិ​ឱ្យ​យើង​ចាប់យក​ដើម្បី​ឈានទៅ​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ក្នុង​ស្មារតី​នេះ​កម្ពុជា​សូម គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ឡាវ​ដែល​ថ្លែង​ក្នុង​សេចក្ដីប្រកាស​រួម​អាស៊ាន​លើកទឹកចិត្ត​សហរដ្ឋអាមេរិក​បន្ត​គ្រាំទ្រ​ការអនុវត្ត​នូវ ផែនការមេ​ស្តីពី​កា​រត​ភា្ជ​ប់​អាស៊ាន​ឆ្នាំ ២០២៥ និង​គំនិត​ផ្តួចផ្តើម​សម្រាប់ សមាហរណកម្ម​អាស៊ាន​។
​ ​ ​
​ទី​២. កម្ពុជា​រំពឹង​យ៉ាង​មុតមាំ​ថា សហរដ្ឋអាមេរិក​នឹង​ផ្ដោត​ការយកចិត្ត​ដាក់​ខ្លាំង ក្នុងការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំងពីរ​ឱ្យ​កើន​ខ្ពស់​បន្ថែមទៀត ខណៈដែល​អាមេរិក​កំពុង​បន្ត​ឈរ​លំដាប់ថ្នាក់​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​។ ក្នុង​ស្មារតី​នេះ​កម្ពុ​ជាមាន​សេចក្តី​រីករាយ​និង​សូម​ស្វា​គមន៍​ការរៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​អាស៊ាន​-​សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA) ​និង​គំនិត​ផ្តួចផ្តើម​ផែនការ នៃ​ការពង្រីក​ការចូលរួម ក្នុង​ផ្នែក​សេដ្ឋកិច្ច​អាស៊ាននិង​សហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan) ។​
​ ​ ​
​ទី​៣.កម្ពុជា​យល់ឃើញថា​ការកសាង​ធនធានមនុស្ស ជាពិសេស​យុវជន គឺជា​កត្តាចាំបាច់​ក្នុងការ​គាំទ្រ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការកសាង​ធនធាន មនុស្ស​និង​វិស័យ​អប់រំ​ដោយ​ផ្ដល់ឱកាស​អាហារូបករណ៍​បន្ថែមទៀត​ដល់​យុវជន​អាស៊ាន​ជាពិសេស​យុវជន​ពី​ប្រទេស​កម្ពុជា​ដើម្បី​ទៅ​បន្ត​ការសិក្សា​ថ្នាក់ ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​បន្ថែមទៀត ។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាននិង​លោក​អនុ​ប្រធា នាធិបតី​សហរដ្ឋអាមេរិក​បាន​ឯកភាពគ្នា​ឈានទៅ​ចេញ​សេចក្តីប្រកាសរបស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន សហ រដ្ឋអាមេរិក​លើក​ទី​៦​។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​សហរដ្ឋអាមេរិក​ស្តីពី​កិច្ចសហប្រតិបត្តិការ សន្តិសុខ​ អ៊ី​ន​ធើ​ណែ​តនិងកិច្ចព្រមព្រៀង​ក្របខណ្ឌ​ពាណិជ្ជកម្ម​និង​វិនិយោគ​អាស៊ាន​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៨-២០១៩ ៕

.​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី ជាមួយ​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២១
​ ​ ​
​មេដឹកនាំ​ប្រទេស​អាស៊ាន បាន​យាង​និង​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េលើក​ទី​២១​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ លើក​ទី ២១ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​ការពិនិត្យ​ឡើងវិញ​និង​ទិសដៅ​អ​នា​សគ​តនៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី​” ។
​ ​ ​
​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ​មេដឹកនាំ​ប្រទេស​អាស៊ាននិង​ប្រទេស​បូក​បី ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ទៅលើ​របៀប​វា​រះ​ដែល​បានគ្រោង​ទុក​ពិសេស​បាន​សំដែង​នូវ​វាយតម្លៃ​ខ្ពស់​ចំ ពោះវឌ្ឍនភាព​ល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី ។ មេដឹកនាំ ទាំងអស់​បានចាត់ទុក​ថា​ក្នុងពេល​ពីរ​ទសវត្សរ៍​កន្លងមក​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​មាន​សន្ទុះ​កាន់តែខ្លាំង​មាន​លក្ខណៈ​កាន់តែ​ទូលំទូលាយ​ជាង មុន​និង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សន្ដិ​ភាព សន្តិសុខ ស្ថិរភាព និង វិបុលភាព​ក្នុង​តំបន់​អាស៊ី​បូព៌ា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​លើ​មូលដ្ឋាន​នេះ​,សម្តេច​សូម​អនុញ្ញាត​ចែករំលែក​នូវ​ម​ត្តិ​មួយចំនួន​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ពង្រឹងមូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សម្រាប់​តំបន់​យើង​ឈានទៅ​សម្រេចបាន​នូវ​ការកសាង​សហគមន៍​មួយ​ដ៏​រឹងមាំ​ដូចខាងក្រោម​៖ទី​១.​យើង​ត្រូវ​បន្ត​ជំរុញ​ការអនុវត្តឱ្យបាន​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធ ភាព​ខ្ពស់នូវ​ផែនការ​ការងារ​សហប្រតិបត្តិ​ការ​អាស៊ាន​បូក​បី(២០១៨-២០២២)​ជាពិសេស​លើ​វិស័យ​នៃ​ការត​ភ្ជាប់​ក្នុង ​តំបន់​អាស៊ាន​និង​រវាង​អាស៊ាន​ជាមួយ​ប្រទេស​បូក​បី​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​និង វិស័យ​ពាណិជ្ជកម្ម​សេរី ។ បន្ថែម​លើ​នេះ​, សម្តេច សូម​ស្នើឱ្យ​ប្រទេស​បូក​បី​បន្ដ​ផ្ដល់​អាទិភាព​ខ្ពស់​ក្នុង​ការជំរុញ​និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​ពី​ប្រទេស​បូក​បី​ឱ្យ​កាន់តែច្រើន​មក​អាស៊ាន​ជាពិសេស មក​សមាជិក អាស៊ាន​ដែលមាន​ការអភិវឌ្ឍ​តិច តួច ក្នុង​គោលដៅ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​។​
​ ​
​ទី​២.ពិភពលោកនិង​តំបន់បាននិងកំពុង​ទទួល​រក​គ្រោះមហន្តរាយ​កាន់តែ​ញឹកញាប់ និង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ហេតុនេះ​កម្ពុជា​សូម​ជំរុញ​លើកទឹកចិត្តដល់​ប្រទេស​សមាជិក​អាស៊ាននិង​ប្រទេស​បូក​បី​ទាំងអស់បន្ត​ផ្ដោត​ការយកចិត្តទុកដាក់​ឱ្យ​បាន​ច្រើនជាង​មុន​ថែមទៀតលើ​ការការពារ​បិ​ស្ថាន​និង​ធន ធាន​ធម្មជាតិ ក្នុង​គោលដៅ​កសាង​សហគមន៍​មួយ​នេះ​ឱ្យបាន​រឹងមាំ​,មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ស្របតាម​គោលដៅ​ការអភិវឌ្ឍន៍​ប្រក ប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ២០៣០​។​

​ទី​៣.​សម្តេច​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបន្ត​ពង្រឹង​យន្ដ​ការដែល​បានដាក់​ឱ្យ​ដំណើរការ​បណ្ដាញ​ក្នុង​អ្នកវិភាគ​អាស៊ី​បូព៌ា​និង​ក្រុម​ធុរកិច្ច​អាស៊ី​បូព៌ា និង បានកត់សម្គាល់​នូវ​រាល់​អនុសាសន៍​ទាំងឡាយ​ដែល​យន្តការ​ទាំងនេះ​បានដាក់​ចេញ​ក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ អាស៊ាន​បូក​បី​ឱ្យ​កាន់តែ ប្រសើរឡើង​។
​ ​ ​
​ទី​៤. ខ្ញុំ​ពិតជា​មាន​សេចក្ដី​រីករាយ​ដោយបាន​ឃើញ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​ក្នុង​វិស័យ​សុខាភិបាល​មានការ​រី​ចម្រើន​គួរឱ្យកត់សម្គាល់​ជាពិសេស ការដាក់ចេញ​នូវ​សេចក្ដីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​ង​ទៅនឹង​ឱ​សង​អង់​ទី​ប៊ី​យោទិ​ក ​។ នៅក្នុង​វិស័យ​សិខា​ភិ​បាល​នេះដែរ​ខ្ញុំ​សូម​អនុញ្ញាត​ទាញអារម្មណ៍​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​បូក​បី​អំពី​បញ្ហា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​កំពុងតែ​បង្កបញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​និង​សុខមាលភាព​របស់​ប្រជាជន ។ ឱសថ​ក្លែងក្លាយ​និង​អន់​គុណ​ភា ពជា​ឃាតក​លាក់​មុខ​បំផុត​សម្រាប់ប្រជាជន​ក្រីក្រ​ហើយក៏​បង្ក​ការរាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ផង ដែរ ។ ការប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​តម្រូវឱ្យមាន កិច្ចសហការ​ល្អប្រសើរ​រវាង​ប្រទេស​ទាំងអស់​ក្នុង​តំបន់ ។​ក្នុងន័យនេះ​កម្ពុជា​ស្នើសុំ​ដាក់​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ទៅជា​របៀប វារៈ​ដ៏​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី​នៃ​ហើយ​។​
​ ​ ​
ទី​៥.​ជាមួយនឹង​និន្នាការ​គាំពា​និយម​ក៏ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ធ្វើឱ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ចុះ​អន់​ខ្សោយ​។​តាមរយះ​នេះ​សម្តេច​សូម​ស្នើឱ្យ​ប្រទេស​បូក​បី​ជួយ​ជំរុញ​និង​បញ្ចប់​ការចរចា​ភាពជា​ដៃគូរ​សេដ្ឋកិច្ច​ទូលំទូលា យ​នៅក្នុង​តំប់ន (RCEP)នៅ​ឆ្នាំ​២០១៩ ។ ទន្ទឹមនេះ​,​កម្ពុជា​សូម​ស្វាគ មន៍​នូវ​គម្រោង​ស្រាវជ្រាវ​រួមគ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ ១០+៣ សម្រាប់​ការធ្វើឱ្យ​ប្រសើរ​ជាង​មុន​នៃ​ការតភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដែល​នឹង​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​និង​ជួយ​ដល់​ការតភ្ជាប់​និង​ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។​
​ ​ ​
នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​២១​នោះដែរ បណ្តា​មេដឹកនាំ​អាស៊ាន​និង​ប្រទេស​បូក​បី​បាន​ឯកភាពគ្នា​ក្នុងការ​ឈានទៅ​ចេញ​សេចក្តី​ប្រកាស​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​២១​។សេចក្តីប្រកាស​រប ស់​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​ភាពស៊ាំ​ទៅ​និង​ឱសថ​អង់​ទី​ប៊ី​យោ​ទិ​ក។របាយការណ៍​វឌ្ឍនភាព​ស្តីពី​ការអនុវត្ត​ផែនការ​ការងារ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី​ឆ្នាំ​២០១៨- ២០២២ ។ សំណើរ​គម្រោង​សម្រាប់​ការសិក្សា​រួម​ស្តីពី​កិ​ច្វ​សហប្រតិបត្តិការ 10+3 សម្រាប់​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ចង្វាក់​ផលិតកម្ម​។ កម្មវិធី ការងារ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន​បូក​បី ឆ្នាំ​២០១៩-២០២០ ។ អនុស្សារ​ណះ​លេខ​១៥នៃ​បណ្តាញ​ក្រុមអ្នកវិភាគ​អាស៊ី​បូព៌ា​ ។​ គោ​លន​យោបាយ​សម្រាប់​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បីអាស៊ា ន​បូក​បី​និង​ហានិភ័យ​ខាងក្រៅ “​ការ​ទ្រទ្រង់​ការអភិវឌ្ឍតាមរយះ​កិច្ចសហប្រតិបត្តិការ​” ​និង​របាយ កត់សំគាល់​នៃ​កិច្ចប្រជុំ​វេទិកា​អាស៊ី​បូព៌ា​លើក​ទី​១៦​។

.​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី ១៣
​នៅ​រសៀល​ថ្ង​ដដែល​នោះដែរ​មេដឹកនាំ​ប្រទេស​អាស៊ានបាន​យាងនិងអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី ១៣ ។​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារ សំខាន់​នេះ​មេដឹកនាំ​ទាំងអស់​បានធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​សកម្មភាព​នានា​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ទៅកាន់​កិច្ចប្រជុំ​មួយ​។
​ ​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចូលរួម​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន​ទាក់ទង​នឹង​ការ​ពិនិត្យឡើងវិញ​ក៏ដូចជា​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​កិច្ច ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ក្នុង​បរិបទ​នៃ​ភាពមិន​ប្រា​ដ​ប្រជា​ខ្ពស់​ក្នុង​តំបន់​និង​សកលលោក​ដូចខាងក្រោម​៖ ទី​១. កម្ពុជា​សូម​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​នៃ កិច្ចប្រជុំ​អាស៊ី​បូព៌ា​ស្ថា​គម​ន៍​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍន​ភាពជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​ជាពិសេស​ការអនុម័ត​នូវ​ផែនការ​សកម្ មភាព ទីក្រុង​ម៉ានីល​ដោយ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អាទិភាព​ថ្មី​ចំនួន​៣​បន្ថែមទៀត​ដើម្បី​បន្ដ​ជំរុញ​ការអនុវត្ត​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្ដីពីគំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ២០១៨- ២០ ២២​។ការណ៍​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​យ៉ាង​ប្រ​ច័​ក្ស​នូវ​ភាពរឹងមាំ​នៃ​ដំណើរការ​និង​គុណ​តម្លៃនៃ​វេទិកា​កិច្ចប្រជុំ​កំពូល​អាស៊ី ​បូព៌ា ក្នុង​ការធានា​ឱ្យបាន​នូវ​យន្តការ​មួយ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ដើម្បី​វិបុលភាព​សម្រាប់​តំបន់​របស់​យើង​។​
​ ​ ​
​ទី​២. សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតឡើង​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិយាកាស​វិនិយោគ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សាកល​ជាពិសេស បង្កើតជា​ហានិភ័យ​ខ្ពស់​រារាំង​នូវ​ការសម្រេច​ឱ្យបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​ឆ្នាំ ២០៣០ របស់​ប្រទេស​កំពុង​អភិវឌ្ឍ ។ ក្នុង​បរិការណ៍​នេះ ប្រទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​គួរ​លើកកម្ពស់​ការទទួល​ខុសត្រូវ របស់ខ្លួន​តាមរយៈ​ការពង្រឹង​នូវ​យន្ដការ​កិច្ចសហប្រតិបត្តិការ​មួយ​ប្រកបដោយ​ស្មារ​តី​បើកចំហរ​សុ​ឆន្ទៈ​និង​ការប្ដេជ្ញា​ខ្ពស់​ក្នុងការ​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នេះ ដើម្បី​រក្សា​បរិយាកាស​វិនិយោគ ក៏ដូចជា​បង្កើន​ការទុកចិត្ត ក្នុង​វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម​ផងដែរ ។ ក្នុងន័យនេះ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញ​ទំ​ហ្នឹង​នូវ​គោលនយោបាយ​សាកលភាវូបនីយកម្ម​និង ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។​
​ ​ ​
​ទី​៣.​បច្ចុប្បន្ន​បណ្ដា​ប្រទេស​ទាំង​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​សកលលោក នៅតែមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​អំពើ​ភេរវកម្ម​និង​អំពើហិង្សា​ជ្រុលនិយម​។ កម្ពុជា​សូម​ស្វាគមន៍​និង​ជំរុញ​អនុវត្ត​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ប្រឆាំងនឹង​អំពើ​ហិ​ស្សា​ជ្រុលនិយម​។ កម្ពុជា​សូម​ស្វាគមន៍​និង​ជំរុញ​អនុវត្ត​វិធាន ការ​ប្រកបដោយ​ប្រសិទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ស្របតាម​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការប្រយុទ្ធប្រឆាំង នឹង​ការគំរាមកំហែង​នៃ​ការ​ត្រឡប់មកវិញ​នៃ​ពួក​ភេរវ ករ​យុទ្ធ​ជនបរទេស តាមរយៈ​ការបង្កើន​សម្ថ​ភាព​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​ក្នុង​តំបន់ និង​អន្តរជាតិ ក៏ដូចជា​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ការចែករំលែក​ព័ត៌មាន​ចារកម្ម​។​
​ ​
​ទី​៤.​ជារួម​តំបន់​អាស៊ី​បូព៌ា​បន្ត​ជា​ចំណុច​ស្នូល​នៃ​និម្មាបនកម្ម​តំបន់​ក្នុងការ​លើកស្ទួយ​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​សេដ្ឋកិច្ច​របស់​អាស៊ី ក៏ដូចជា​សក ល​លោក​ទាំងមូល ។ ក្នុងន័យនេះ​ក្រោម​ខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​យើង​ត្រូវតែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​ស្មារតី​បើក ចំហរ​និង​ភាតរភាព​ប្រកបដោយ​តម្លាភាព​និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ពង្រឹង​ទំនុក​ចិត្តជា​យុទ្ធសាស្ត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​សម្រាប់ កសាង​សហគមន៍​អាស៊ី​បូព៌ា​។

​ទី​៥.​កម្ពុជា​តែងតែ​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ទាំងឡាយណា​ដែល​ផ្តល់នូវ​ផលប្រយោជន៍​ដល់​ការតភ្ជាប់​តំបន់​និង​ពង្រឹង​សាមគ្គីភាព​ព្រមទាំង​មាន​លក្ខណៈ​បើកចំហរ បរិ​យា​ប័ន្ន និង​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក ។ ក្នុងន័យនេះ​កម្ពុជា​សូម​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​កដោយ​យល់ថា​គំ​និ ត​ផ្តួចផ្តើម​នេះ​អាច​និង​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព ស្ថិរភាព​និង​ការអភិវឌ្ឍ ក្នុង​តំបន់​និង​ពិភពលោក​។

​ទី​៦ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​សូម​គាំទ្រ​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ដំណើរការ​តាក់តែង (COC) ដែលជា​ដំណើរការ​វែងឆ្ងាយ​មួយ​។ កម្ពុជា​បានរៀបចំ​ប្រកបដោយ ភាពជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៥ នៃ​ក្រុមការងារ​រួម​ស្តីពី​ការអនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC)​និង​សិក្ខាសាលា​អាស៊ាន​ចិន​ស្តីពី​ការអនុវត្ត​សេចក្តីថ្លែងការណ៍​DOC និង​វឌ្ឍនភាព​ឆ្ពោះទៅរក​COC​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ខេត្តសៀមរាប។​កម្ពុជា​ក៏​សូម​សំដែង​នូវ​ការគាំទ្រ​និង​ជំរុញ​ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​អាស៊ាន​ចិន​ក្នុងការ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​លំហរ​សមុទ្រ​វិធានការ​ប្រមូល​ផល​ជាមុន​និង​ការកសាង​ទំនុកចិត្ត ដែល​និង​រួមចំណែក​ជា​វិជ្ជមាន​ឆ្ពោះទៅរក​ការចរចា​បញ្ចប់ COC ឲ្យ​បាន​ជោគជ័យ​។​
​ ​ ​
ទី​៧.​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ​កម្ពុជា​សូម​ស្វាគមន៍​នូវ​ជំនួប​កំពូល​អន្តរ​កូរ៉េនិងជំនួប​កំពូល​សហរដ្ឋអាមេរិកសាធា រណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េជាពិសេស​ការអនុវត្ត​សេចក្តីថ្លែងការណ៍​រួមនៃ​ជំនួប​កំពូល​សហរដ្ឋអាមេរិក សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​និង​សេចក្តីថ្លែងការណ៍​ប៉ាន​មូយ៉ូ​មព្រមទាំង​សេចក្តីថ្លែងការណ៍​រួមទី ក្រុង​ព្យុងយ៉ាងដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការសន្ទនានិង​ជា​ជំហាន​ដ៏​សំខាន់​មួយឆ្ពោះទៅរក​ការលុបបំបាត់ អាវុធ​នុយ​ក្លែ​អ៊ែរ កសាង​សន្តិភាព​អចិ​ន្រៃ្ត​យ៍និង​វិបុលភាព​រួមនៅ​ឧបទ្វីប​កូរ៉េ ។ កម្ពុជា​ជឿជាក់លើក​ការអនុវត្ត​អភិក្រម​បដិការ​និង​កិច្ចសហប្រតិបត្តិការឈ្នះ​ឈ្នះ​ដើម្បី​ជំរុញ​ការជឿជាក់​និង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​និង​សូម​ជំរុញ​ប្រទេស​នានា​បន្ត​លើកទឹកចិត្ត​ឲ្យ​ប្រទេស​កូរ៉េ​ទាំងពីរ​អនុវត្ត​ដម​ណើ​រ​ឆ្ពោះទៅ រក​ការស្រុះស្រួល​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​និង​មិនគួរ​រារាំង​ដំណើរការ​នេះ​។
​ ​ ​
​នៅក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នោះ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​បូព៌ា​បាន​ឯកភាពគ្នា​ក្នុងការ​ឈានទៅ​ចេញ​សេចក្តីប្រកាស​របស់​ប្រទេស​កិច្ចប្រជុំកំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣​។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​កាកសំណល់​ប្លា​ស្ទីក​នៅក្នុង​លំហសមុទ្រ​។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹក នាំ​អាស៊ី​បូព៌ា​ស្តីពី​ទីក្រុង​ឆ្លាត​អាស៊ាន។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា​ស្តីពី​ការពង្រឹង​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ខាង​សន្តិសុខ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​និង​សេដ្ឋកិច្ច​ឌីជីថល ។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹក នាំ​អាស៊ី​បូព៌ា​ស្តីពី​សន្តិសុខ​នុយ​ក្លែអ៊ែរ ។ សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការ​គម្រាមកំហែង​របស់​ភេរវ​ករ​បរទេស​និង​ជន​និវត្តន៍​ពាក់ព័ន្ធ​។

.​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​បាន​ប្រារព្វ​ពិធី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់ខ្លួន​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៥​វិច្ឆិកា​បន្ទាប់ពី​បាន​ដំណើរការ​របស់ខ្លួន​ចាប់តាំងពី​ថ្ងៃទី​១១​វិច្ឆិកា​មក​នោះ​។
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​បាន​ប្រារព្វ​ពិធី​បិទ​បញ្ចប់​របស់ខ្លួន​ជាមួយ និង​ពិធី​ផ្ទេរដំណែង​ប្រធាន​អាស៊ាន​ជូន ព្រះរាជាណាចក្រ​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៤ -៣៥ ក្នុង​ឆ្នាំ​២០១៩​ខាងមុខ​។​
​ ​ ​
​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លោក លី ស៊ាន​ឡុង មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​បណ្តា​មេដឹកនាំ​អាស៊ាន ទាំងអស់​ដែល​ពេញ​រយះពេល​មួយឆ្នាំ​កន្លងមកនេះ​បានធ្វើ​នូវ​កិច្ចការ​ជាច្រើន​ក្នុងការ​បម្រើ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ក្នុង​តំបន់​ពិសេស​រួមគ្នា​នោះ ស្រាយ​នូវ​រាល​បញ្ហា​ប្រឈម​នានា​ក្នុង​ជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង​ជាមួយ​បណ្តា​ប្រទេសក្រៅ​តំបន់​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់ បំផុត​។
​ ​ ​
​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ដែល​សិង្ហ​បុរី​បាន​ខិតខំ​ជំនះ​ដោះស្រាយ​នូវបញ្ហា​ប្រឈម​នានា​ក្នុងការ​ឈា នទៅ​សំរេច​នូវ​លទ្ធផល​ដ៏​ត្រចះ ត្រចង់​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២-៣៣​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​បញ្ចប់ទៅ​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់បំផុត ។
​ ​ ​
​បន្ទាប់ពី​ទទួលបាន​ញញួរ​ឈើ​ជា​និម្មិត​រូប​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០១៩ពី​ប្រធាន​ចាស់​រួចមក ​លោក​ឧ​ត្ត​ម​សេ នីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា​នាយករដ្ឋមន្ត្រីថៃ​និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១៩ មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី​៣៤-៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ក្នុង ឆ្នាំ​២០១៩ ឲ្យ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​បំផុត​។
​ ​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​គោរព និង យាង​អញ្ជើញ​បណ្តា​មេដឹកនាំ​អាស៊ាន​ទាំងអស់ យាង​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤-៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​ព្រះរាជាណាចក្រ​ថៃ​ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ផលប្រយោជន៍​និង​ភាព​រីកចម្រើន​សម្រាប់​តំបន់​របស់​យើងទាំងអស់គ្នា​។

​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ក៏មាន​ការចាក់​បង្ហាញ​ពី​វីដេអូ​ឯកសារ ស្តីពី​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ របស់​ព្រះរាជាណាចក្រ​ថៃ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤-៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​នៅ​ព្រះរាជាណាចក្រ​ថៃ​ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​៕

#