​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​

624
ចែករម្លែក
  • 8
    Shares

​ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GBC)​លើក​ទី​១៤​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​ខាងមុខនេះ​នៅ​សណ្ឋាគារ​GardenCity​ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​លោក ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី​ថៃ​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​ខាងលើនេះ​ផ្ដោត​យ៉ាងសំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ជាពិសេស ដើម្បី​រឹតចំណង​មិ​ត្ដ​ភាព ​ពង្រីក​ដែន​កិច្ចសហប្រតិបត្ដិការ​ដូ​ច​ជា​៖ ផ្នែក​សន្ដិសុខ​ការអភិវឌ្ឍន៍។​

ដើម្បី​ទប់ស្កាត់​បង្ក្រាប នូវ​រាល់​អំពើ​អសកម្ម និង​អំពើ​ខុសច្បាប់​នានា រួមទាំង​ស្វែងរក​ដំណោះស្រាយ​។​វិធានការ​រួមគ្នា ដើម្បី​រក្សា​និង​ធានា​ឲ្យ​បាន​នូវ​ទំនាក់ទំនង​ល្អ ក្នុងការ​ជំរុញ​ឲ្យ​មាននូវ​សន្ដិភាព ស្ថិរភាព សន្ដិសុខ និង​ការអភិវឌ្ឍ នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ​។​

​យោងតាម​របាយការណ៍​បានបង្ហាញ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​បានបង្ហាញ​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ បាន​កើតមាន​សកម្មភាព​មិន​ប្រក្រតី​ចំនួន ៣៦៥​លើក​។ ក្នុងនោះ​មានការ​រំលោភ​ដែនអាកាស​ការ​រាយ​បន្លា​លួស​ការ​រុករាន​ដី​ធ្វើ​ចម្ការ​ការ​ឈូសឆាយ​ធ្វើ​ផ្លូវ​។​ល​។

នគរបាល​ការពារ​ព្រំដែន​បាន​ប្រជុំ​ជាមួយ​ភាគី​ថៃ បាន​ចំនួន​២១៣​លើក ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​អំពី​សភាព​ការ​ព្រំដែន ដោះស្រាយ​ព្រឹត្តិការណ៍​មិន​ប្រក្រតី​នានា នៅ​តំបន់​ព្រំដែន ពិសេស​ទប់ស្កាត់​ពលក​រ​ចំណាកស្រុក​ខុសច្បាប់​។ ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ឲ្យ​ត្រឡប់មកវិញ​ចំនួន ១៣.៣៩៦​នាក់ (​ស្រី ៤.១៦៩​នាក់ កុមារ​៤៦៩​នាក់ និង​សាកសព​៣៦​នាក់​)៕S/​

សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកប្រាវីត វង្សសុវណ្ណ (រូបឯកសារ)