​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បានអនុម័ត​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សហជីព​

257
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​រប ស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩នៃ​ច្បាប់​ស្តីពីសហ ជីពនា​ព្រឹក​ថ្ងៃទី ១១ ខែ តុលា​២០១៩​នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​នេះ​បើយោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

​​គោលបំណង​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥​មាត្រា ៥៩​នៃ​ច្បាប់​ស្តីពី​ការងារ​គឺ​ដើម្បី​លើ កកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​របស់​អ្នកបម្រើ​ក្នុងផ្ទះ​ដោយ​ធ្វើការ​រំលេច​ពាក្យ​នេះ​ឲ្យ​ឃើ ញច្បាស់​នៅក្នុង​មាត្រា​៣(​ថ្មី​),​សម្រួល​នីតិវិធី​នៃ​ការចុះបញ្ជី​សហជីព​ដែល​បញ្ញត្តិ​ក្នុង​មាត្រា​២០(​ថ្មី​) និង​មាត្រា​២១(​ថ្មី​)​ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​សេចក្តីប្រកាស​ផ្ទាល់ខ្លួន​ថា​មានកម្រិតវប្បធម៌​យ៉ាងហោចណាស់​ចេះ​អាន​ចេះ​សរសេរ​អក្សរ​ខែ្មរ​និង​មិន​ធ្លាប់​ទទួល​ការផ្តន្ទាទោស​ពីបទ​មជ្ឈិម ឬ​បទឧក្រិដ្ឋ​ចំពោះ​កម្មករនិយោជិត​ខែ្មរនិង​មិន​តម្រូវ​ឲ្យ​ធ្វើ​សេចក្តី​ប្រកាស ថា​មិន​ធ្លាប់​ទទួល​ផ្តន្ទាទោស​ពីបទ​មជ្ឈិម​ឬ​បទឧក្រិដ្ឋ​ចំពោះ​កម្មករនិយោជិត​ជា​ជនបរ ទេស​និង​និយោជក​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​គ្រប់គ្រង​និង​អ្នកទទួលខុសត្រូវ​កិច្ចការរដ្ឋបាល​នៃ​អង្គការ​វិជ្ជាជីវៈ​,​សម្រួល​នីតិវិធី​នៃ​ការរក្សា​បញ្ជី​កា​ដោយ​មិន​តម្រូវ​ឲ្យ​សហជីព​ចម្លង​របាយការណ៍​សកម្មភាព​និង​ហិរញ្ញវត្ថុ​ជន​ក្រសួង​ទទួលបន្ទុក​វិស័យ​ការងារ​ប៉ុន្តែ​មាន​កាតព្វកិច្ច​ធ្វើ​សវនកម្ម​របាយការណ៍​ទាំងនេះ​ក្នុងករណី​មានការ ស្នើនើសុំ​ពី​សមាជិក​មួយចំនួន​ឬ​ម្ចាស់ជំនួយ​ណាមួយ​ដូច​មានកំណត់​ក្នុង​មាត្រា​១៧(​ថ្មី​)​និង​មាត្រា​២៧(​ថ្មី​)​និង​កែ សម្រួល​នីតិវិធី​និង​មូលហេតុ​ក្នុងការ រំលាយ​អង្គការ​វិ​ជា្ជ​ជីវៈ​ដោយ​បញ្ជាក់​លក្ខខណ្ឌ​ថា​សហ ជីព​មួយ​ត្រូវបាន​រលាយ​ដោយ​ស្វ័យប្រវត្តិ​ក្នុងករណី​ដែល​សហគ្រាស​ឬ​ករណី​ដែល​សហគ្រាស ឬ​គ្រឹះ​សា្ថ​ន​ត្រូវបាន​បិទ​លែង​ដំណើរ​ការងារ​ជា​ស្ថាពរ​និង​បាន​ទូទាត់​ជា​ស្ថាពរ​នូវ​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករនិយោជិត​៤​ដូច​កំណត់​ក្នុង​មាត្រា​២៨(​ថ្មី​)​និង លុបចោល​ចំណុច “​គ​.​អ្នកដឹកនាំ​គ្រប់គ្រង​និង​អ្នកទទួលខុសត្រូវ​កិច្ចការរដ្ឋបាល​ត្រូវបាន​រកឃើញថា​មាន​កំហុស​ធ្ងន់ ក្នុងការ​ប្រព្រឹត្ត​លើ្ម​ស​ក្នុងនាម​សហជីព​ឬ​សមាគម​និយោជក​” ដូច​មានចែង​ក្នុង​មាត្រា​២៩(​ថ្មី​),សម្រួល​លក្ខខណ្ឌ​ក្នុងការ​ស្មើ​សុំ​ទទួលស្គាល់​ភាពជាតំណា ង​បំផុត​ដោយ​ជំនួស​ការផ្តល់ “​បណ្ណ​សម្គាល់​សមាជិក​ត្រឹមត្រូវ​”ដោយ​ការផ្តល់​ត្រឹមតែ “​បញ្ជី​សមាជិក​ដែល​បាន​កាត់​ប្រាក់​ភាគទាន​”​ដូច​មានកំណត់​ក្នុង​មាត្រា​៥៤(​ថ្មី​)​និង​មាត្រា​៥៥ (​ថ្មី​) និង លើកកម្ពស់​សិទ្ធិ​និង​តួនាទី​របស់​សហជីព​ដែលមាន​សមាជិក​ភាគតិច​ឲ្យ​កាន់តែ​ច្បាស់លាស់ ដោយ​បន្ថែម ចំណុច “​ឈ​. ការធ្វើជា​តំណាង​សមាជិក​របស់ខ្លួន​នៅក្នុង​ការដោះស្រាយ​វិវាទ​ការងារ​រួម ដែល​មិនកើត​ចេញពី​ការអនុវត្ត​អនុសញ្ញា​រួម​” ដូច​ក្នុង​មាត្រា​៥៩(​ថ្មី​) ។​

​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​គឺជា​សមិទ្ធផល​គតិយុត្តិ​ថ្មី​មួយទៀ ត​ក្នុងការ​ចូលរួម​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ដើម្បី​កំណើន ការ ងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​និង​ដើម្បី​បង្ហាញ​អំពី​ការ​ប្តេ​ជា្ញ​ចិត្ត​របស់​រាជរដ្ឋាភិ បាល​កម្ពុជា​ក្នុង​ការលើកកម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​ស្របតាម​បទដ្ឋាន​អន្តរ ជាតិ ។​

​សេចក្តីព្រាងច្បាប់​នេះ​មាន​សារសំខាន់​ចំពោះ​ការធានា​សិទ្ធិ​អង្គការ​វិជ្ជាជីវៈ​ដែលជា​ចំណុច​ស្នូល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលនៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម​អន្តរ ជាតិ​ទៅនឹង​លក្ខខណ្ឌ​ការងារ​ដែល​បាន​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​ក្នុងការ​ប្រកួតប្រ ជែង​ទាក់ទាញ​វិនិយោគនិង បង្កើត​ការងារ​ជូន​កម្មករនិយោជិត ។សេចក្តីព្រាងច្បាប់​នេះ​បានទទួល​បានការ​គាំទ្រ​និង​ស្វាគមន៍​ពី​ដៃគូ​សង្គម​និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​នៅ​កម្ពុជា ៕