​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​ ពិភាក្សា​ទៅលើ​របៀបវារៈ​ចំនួន​៣

386
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៧ ​ខែមិថុនា​ឆ្នាំ​២០១៩ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោមអធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​ពិភាក្សា​ទៅលើ​របៀបវារៈ​ចំនួន ៣ នៅ​វិមាន​សន្តិភាព​។
​បៀ​ប​វារៈ​ទាំងនោះ​រួមមាន​ដូចខាងក្រោម​៖


១៖ សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​)២០១៩-២០២៣​។​

២៖ សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត​។​


៣៖ បញ្ហា​ផ្សេងៗ​ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​ផ្ដល់​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់ កំពង់ផែ​ដើម្បី​បង្ការ​ទប់ស្កាត់​និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍​ និង​គ្មាន​ការអនុញ្ញាត​៕​/Ha