​កិច្ចប្រជុំ​ស្តីពី​ការពិភាក្សា​លើ​គំរូ​ទម្រង់​ប្រមូល​ទិន្នន័យ​ប្រព័ន្ធ​MIS

647
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​រដ្ឋបាលខេត្ត​សៀមរាប​មាន​បើក​កិច្ចប្រជុំ​ស្តីពី​ការពិភាក្សា​លើ​គំរូ​ទម្រង់​ប្រមូល​ទិន្នន័យ​ប្រព័ន្ធ​MIS​ក្រោម​ក្របខណ្ឌ​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ខេត្តសៀមរាប​ដែលមាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩-១០ ខែឧសភា ឆ្នាំ​២០១៩​។​

​កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​សុខ​ថុល​ប្រធាន​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ថ្នាក់​ខេត្ត​និង​ដោយ​លោក​ហេង​សុផាត​ប្រធាន​គ្រប់គ្រង​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ថ្នាក់ជាតិ ។​

លោក ហេង សុផាត ប្រធាន​គ្រប់គ្រង​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ថ្នាក់ជាតិ បាន​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​។​គឺ​ចង់បង្ហាញ​ពី​គំរូ​ទម្រង់​ប្រមូល​ទិន្នន័យ​របស់​ក្រុម​ជួយ​ខ្លួនឯង​ក្នុង​ប្រព័ន្ធ​MIS ដើម្បី​ងាយស្រួល ក្នុងការ​ស្រង់​ទិន្នន័យ និង​ព័ត៌មាន របស់​ក្រុម​ជួយ​ខ្លួន ទិន្ន័យ​ការអភិវឌ្ឍ​ជំនាញ និង​ទិន្នន័យ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ឃុំ​សង្កាត់​ក្រុង​ស្រុក​គោលដៅ​របស់​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​(​លាភ​)៕S/

​រូបភាពៈ កិច្ចប្រជុំ ស្តីពី​ការពិភាក្សា​លើ​គំរូ​ទម្រង់​ប្រមូល​ទិន្នន័យ​ប្រព័ន្ធ​MIS ក្រោម​ក្របខណ្ឌ​គម្រោង លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ខេត្តសៀមរាប​៕​បាយ័ន​

#