​កីឡាករ​ទូកក្តោង ញ៉ូ​វ ចាន់ ទៅ​ចូលរួម KFC-NSC MELAKA Open Regatta 2019 នៅ​ប្រទេស​ម៉ាឡេស៊ី​

227
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រោយពី​ការហ្វឹកហាត់ មួយរយៈ របស់​កីឡាករ​ជម្រើសជាតិ កីឡាករ​ទូកក្តោង ញ៉ូ​វ ចាន់ លើ​វិញ្ញាសា​ទូកក្តោង Laser Standard នៅ​ប្រទេស​សឹង្ហ​បុរី កន្លងមកនេះ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ក៏​បន្ត​បញ្ជូន​កីឡាករ ញ៉ូ​វ ចាន់ ដឹកនាំ​ដោយ​លោក យ៉ិ​ន កែ​វាសនា គ្រូបង្វឹក​ជម្រើសជាតិ ទៅ​ចូលរួម​នៃ​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ទូកក្តោង​អន្តរជាតិ KFC-NSC MELAKA Open Regatta 2019 នៅ​ប្រទេស​ម៉ាឡេស៊ី​។​

ទិដ្ឋភាព​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​

​ព្រឹ​ត្តឹ​ការណ៍​នេះ បានចាប់ផ្ដើម​តាំង ពីថ្ងៃ​ទី​១១ តុលា មកម្ល៉េះ ហើយនឹង​ត្រូវ​បញ្ជ​ប់ នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ នៅ​រដ្ឋ​ម៉ា​ឡា​កា ប្រទេស​ម៉ាឡេស៊ី​។ ការប្រកួត មាន​ចំនួន ៦ វិញ្ញាសា ដែលមាន​កីឡាករ ១៣៨ រូប មកពី ៤ ប្រទេស ចូលរួម​ដូចជា កម្ពុជា តៃវ៉ាន់ សឹង្ហ​បុរី និង ម៉ាឡេស៊ី ដោយ​មានការ​រៀបចំឡើង ដោយ​សហព័ន្ធ​កីឡា​ទូកក្តោង ប្រទេស​ម៉ាឡេស៊ី ។​

​នេះ​គឺជា​ការប្រកួត​មួយ ដែល​សហព័ន្ធ បាន​បញ្ជូន​កីឡាករ ញ៉ូ​វ ចាន់ ចូលរួម ដើម្បី​វាស់​ស្ទង់​ពី​សមត្ថភាព ជាមួយនឹង​បណ្តា​ប្រទេស ក្នុង​តំបន់ នឹង​ត្រៀមខ្លួន​សំរាប់ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នឹងធ្វើ​ឡើង នៅ​ខែវិច្ឆិកា ខាងមុខនេះ​៕v