​កីឡាករ​ទូកក្តោង បីនាក់ ចូលរួម​ការប្រកួត ASAF Asian Windsurfing Championships 2019 នៅ​ចិន​

129
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រោយពី​ការហ្វឹកហាត់ រយៈពេល ១ ខែ របស់​កីឡាករ​ជម្រើសជាតិ កីឡា​ទូកក្តោង​កម្ពុជា បី​រូប លើ​វិញ្ញាសា​ទូកក្តោង Windsurfing នៅ​ប្រទេស​ចិន កន្លងមកនេះ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​បញ្ជូន​កីឡាករ ទាំងបី​រូបនេះ ដឹកនាំ​ដោយ​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស ដែល​គ្រូបង្វឹក​ជម្រើសជាតិ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ទូកក្តោង​អន្តរជាតិ ASAF Asian Windsurfing Championships 2019 នា​ប្រទេស​ចិន​ដដែល​។​

ទិដ្ឋភាព​ប្រកួត នៅ​ប្រទេស​ចិន​

​ព្រឹ​ត្តឹ​ការណ៍ ខាងលើនេះ ដែល​បាន​ប្រព្រឹត្តិ​ទៅ ពីថ្ងៃ​ទី ៥ ដល់​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​យ៉ាង​ជៀង ខេត្ត​ក្វាង​ទុង ប្រទេស​ចិន លើ ៨ វិញ្ញាសា ដែលមាន​កីឡាករ ប្រមាណ ១៣០ រូប មកពី ៤ ប្រទេស ចូលរួម​រៀបចំឡើង ដោយ​សហព័ន្ធ​កីឡា​ទូកក្តោង ប្រទេស​ចិន និង​សហព័ន្ធ​កីឡា​ទូកក្តោង​អាស៊ី​។​

​សម្រាប់​កីឡាករ​ទាំង បី​រូប របស់​កម្ពុជា រួមមាន កីឡាករ សូត្រ មេសា ប្រកួត​លើ​វិញ្ញាសា Windsurfing RS:X Men កីឡាករ ប៉ាល់ សីលា ប្រកួត​លើ​វិញ្ញាសា Windsurfing Gilde Youth under 19Y និង​កីឡាករ កែវ ភា​រុណ ប្រកួត​លើ​វិញ្ញាសា Windsurfing Gilde Youth under 19Y ។​

ទិដ្ឋភាព​ប្រកួត នៅ​ប្រទេស​ចិន​

​ការប្រកួត​នេះ ជួយ​អាច​ឲ្យ​កីឡាករ ទាំងបី​រូប បញ្ចេញ និង​វាស់​ស្ទង់​ពី​សមត្ថភាព ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ នឹង​ត្រៀមខ្លួន​សំរាប់​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន ដែល​នឹង​ធ្វើឡើង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​៕v

ទិដ្ឋភាព​ប្រកួត នៅ​ប្រទេស​ចិន​