​កីឡាករ​ទូក បើ​បាន​មេដាយ​ពី​ស៊ី​ហ្គេម នឹង​ទទួលបាន​ក្របខ័ណ្ឌ​នគរបាលជាតិ​

875
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា និង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទូក​កា​នូ និង រ៉ូ​អ៊ីង​កម្ពុជា បាន​អះអាងថា ប្រសិនបើ​កីឡាករ​ទូក ដណ្ដើមបាន​មេដាយ ពី​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ លោក​ធានាថា នឹង​សុំ​ទៅ​សម្ដេច​ក្រឡាហោម សុំ​ក្របខ័ណ្ឌ​នគរបាល​ឲ្យ​។​

​លោក​អះអាង​បែបនេះ នា​ព្រឹក​ថ្ងៃទី​១២ មិថុនា ក្នុងឱកាស​នាំយក​ថវិកា​ចំនួន ២០ លាន​រៀល របស់​សម្ដេច​ក្រឡាហោម ផ្ដល់​ជាការ​លើកទឹកចិត្ត ដល់​កីឡាករ​ទូក ដែល​ដណ្ដើមបាន​មេដាយ មេដាយប្រាក់ និង​សំរិទ្ធ ប្រកួត​កីឡា​ទូក​ប្រពៃណី ខ្នាត​អន្តរជាតិ “​ទូក​នាគ​” អន្តរ​ជាតិចិន​-​អាស៊ាន លើក​ទី ១៥ ។

ទិដ្ឋភាព​ប្រគល់​ប្រាក់រង្វាន់​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​មានប្រសាសន៍ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង រ៉ូ​អ៊ីង​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា លើកទឹកចិត្ត ចំនួន ២០ លាន​រៀល និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង រ៉ូ​អ៊ីង​កម្ពុជា ក៏បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត ចំនួន ១០ លាន​រៀល ដល់​ប្រតិភូ គ្រូបង្វឹក កីឡាករ​ទូក​ប្រពៃណី ជម្រើសជាតិ​កម្ពុជា ដែល​ដណ្តើមបាន​មេដាយ ចំនួន ២ គ្រឿង នៅ​ចិន​។​

​កីឡាករ​ទូក​ប្រពៃណី ជម្រើសជាតិ​កម្ពុជា ដណ្តើម​មេដាយប្រាក់ ១ គ្រឿង និង​មេដាយ​សំរឹទ្ធ ១ គ្រឿង ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” អន្តរ​ជាតិចិន​-​អាស៊ាន លើក​ទី ១៥ “ The 15th China-ASEAN ( Nanning) International Dragon Boat ” ដែល​ប្រព្រឹត្តទៅ​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​។​

ទិដ្ឋភាព​ប្រគល់​ប្រាក់រង្វាន់​

​លោក​បាន​បន្តថា តាំងពី​សហព័ន្ធ​ទូក ធ្វើការ​កែទម្រង់​មក សមត្ថភាព​របស់​កីឡាករ មានការ​រីកចម្រើន​នេះ ក៏​ដោយសារតែ​មានការ​លើកទឹកចិត្ត ពី​ប្រធាន​សហព័ន្ធ និង​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា ។ ចង់​ឲ្យ​កីឡា​ខ្លាំង ត្រូវតែមាន​ការលើកទឹកចិត្ត និង​កុំ​ចង់ស៊ី​ដាច់​លុយ កីឡាករ​ឲ្យ​សោះ​។ ស៊ីដាច់​លុយ​កីឡាករ មានន័យថា អា​រក​ខ្យង​យក​ឈាម​ហើយ ។​

​ការប្រកួត​ខាង​លើក​នេះ កា​អនុញ្ញាត​ពីស​ម្តេច ក្រឡាហោម ស ខេង ប្រធាន​សហព័ន្ធ​កីឡា​ទូ​កា​នូ និង រ៉ូ​អ៊ីង​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​បញ្ជូន​ក្រុម​ប្រតិភូ កីឡា​ទូក​ប្រពៃណី ខ្នាត​អន្តរជាតិ ចំនួន ១៦ រូប ចូលរួម ។ សម្រាប់​មេដាយប្រាក់ ទទួលបាន​លើ​វិញ្ញាសា ចម្ងាយ ៥០០ ម៉ែត្រ ចំណុះ​១២​នាក់ និង​មេដាយសំរិទ្ធ ទទួលបាន​លើ​វិញ្ញាសា ចម្ងាយ ២០០ ម៉ែត្រ ចំណុះ ១២ នាក់​៕v