​កីឡាករ​ហែល​ទឹក​ថ្នាល ៥ នាក់ ទៅ​ហាត់​រយៈពេល ៣៦​ថ្ងៃ នៅ​ជប៉ុន​

226
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ដោយមាន​កិច្ចព្រមព្រៀង រវាង​សហព័ន្ធ​ខ្មែរ​ហែល​ទឹក ជាមួយ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​ការគាំទ្រ​ពី​ប្រទេស​ជប៉ុន សហព័ន្ធ នឹង​បញ្ជូន​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ហែល​ទឹក​ថ្នាល​ចំនួន ៥ នាក់ ទៅ​ហ្វឹកហាត់ រយៈពេល ៣៦ ថ្ងៃ នៅ​ខេត្ត Tokhusima ប្រទេស​ជប៉ុន នា​ដើមខែ​សីហា នេះ​។​

​លោក ហែម គិរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​ប្រាប់​តាម​សារ​អេឡិចត្រូនិក​មក​ថា សហព័ន្ធ នឹង​បញ្ជូន​គ្រូបង្វឹក និង​កីឡាករ​- កីឡាការិនី​ហែល​ទឹក ចំនួន ៥ នាក់ ទៅ​ហ្វឹកហាត់ រយៈពេល ៣៦ ថ្ងៃ នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី ៧ ខែសីហា រហូតដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស សម្រាប់​ត្រៀម​ចូលរួម ព្រឹត្តិការណ៍​នានា ទាំង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​តែម្តង​។​

​លោក​អគ្គលេខាធិការ បាន​បន្ថែមទៀតថា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ហែល​ទឹក​ថ្នាល ចំនួន ៥ នាក់ រួមមាន លោក ហែម ថុ​ន​ពន្លឺ គ្រូបង្វឹក កីឡាការិនី កាំ​ង មុយ​នី​ន កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរកត កីឡាករ ឆោម ច័ន្ទ​ថន កីឡាករ ឌឿ​ន រ៉ាត់​ធី​ឌុន ។​

​សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ទាំង​ប៉ុន្មាន​នាក់​ខាងលើនេះ កាល​ប្រកួត​កីឡា​សិស្ស​អាស៊ាន នៅ​ប្រទេស​ឥណ្ឌូណេស៊ី កន្លងមក​ថ្មីៗ​នេះ គេ​បាន​បង្កើត​ពេលវេលា​ថ្មី ដែល​ល្អប្រសើរ​ជាង​មុន ៕v

កីឡាហែលទឹក វ័យក្មេង​កម្ពុជា​
#