​កីឡាករ​ហែល​ទឹក អ៊ូង លី​ហេង បំបែក​កំណត់ត្រា​ចាស់ ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​យុវជន​

200
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កីឡាករ​ហែល​ទឹក​កម្ពុជា អ៊ូង លី​ហេង បាន​បំបែក​កំណត់ត្រា​ខ្លួនឯង ព្រមទាំង​កំណត់ត្រា​ចាស់ ថ្នាក់ជាតិ​របស់ កីឡាករ​ហែល​ទឹក​កម្ពុជា ដោយ​បង្កើត​នូវ​កំណត់ត្រា​ថ្មី​គឺ ១​នាទី​០៩​វិនាទី​០៨ ព្រឹត្តិការណ៍​នៃ ប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​ពិភពលោក លើក​ទី​៧ (FINA World Junior Swimming Championships 2019) នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េស្ត (Budapest) ប្រទេស​ហុង​គ្រី ។​

​លោក ហែម លំ​ផាត ជា​គ្រូបង្វឹក បាន​ប្រាប់​ឲ្យ​ដឹង ពី​ប្រទេស​ហុង​គ្រី​ថា កីឡាករ​ហែល​ទឹក​កម្ពុជា អ៊ូង លី​ហេង បាន​បំបែក​កំណត់ត្រា​ខ្លួនឯង ប្រកួត​លើ​វិញ្ញាសា របៀប​ហែល​កង្កែប ១០០​ម៉ែត្រ ដោយ​បង្កើតបាន​កំណត់ត្រា​ថ្មី​គឺ ១​នាទី​០៩​វិនាទី​០៨ ព្រមទាំង​ទទួលបាន ចំណាត់ថ្នាក់​លេខ​១ ក្នុង​ស៊េរី​ទៀតផង​។​

​លោក​បាន​បន្តថា កំណត់ត្រា​ចាស់ របស់​កីឡាករ​ហែល​ទឹក វ័យក្មេង​រូបនេះ ១​នាទី​១០​វិនាទី​៧០ និង​បំបែក​កំណត់ត្រា​របស់ អតីត​កីឡាករ​ជម្រើសជាតិ ហែម ថុ​ន​ពន្លឺ ដែល​ធ្វើ​ក្នុង​ថិរវេលា ១​នាទី​១០​វិនាទី​០៣ លទ្ធផល​នេះ ជាការ​ខិតខំ​ប្រឹងប្រែង និង​ឆន្ទៈ​ខ្ពស់​របស់​កីឡាករ​-​កីឡាការិនី​ហែល​ទឹក គ្រប់ៗ​រូប​៕v

កីឡាករ​ហែល​ទឹក​កម្ពុជា អ៊ូង លី​ហេង
កីឡាករ អ៊ួ​ង លី​ហេង ស្ថិតក្នុងតារាង​ចំណាត់ថ្នាក់ ក្នុង​ស៊េរី​
#