​កីឡាករ​អេឡិចត្រូនិក​កម្ពុជា​៤​រូប​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ាន​នៅ​ប្រទេស​ថៃ​

482
ចែករម្លែក
  • 376
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុម​កីឡាករ​ដែលជា​ខ្លាំង​ផ្នែក​អេឡិចត្រូនិក​ចំនួន​៤​រូប​របស់​កម្ពុជា​ត្រូវបាន​សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា​បញ្ជូន ទៅ​ប្រកួត​ជើងឯក​ប្រចាំ​អាស៊ាន​នៅ​ប្រទេស​ថៃ​។​

បើតាម​លោក លន់​សា​ម៉ា​ឌី​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បានឱ្យដឹង​មុនពេល​ចាកចេញ​ទៅកាន់​ប្រទេស​ថៃ​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៩​ឱ្យដឹងថា​នេះ​គឺជា​ការបញ្ជូន​កីឡាករ​ផ្នែក​អេឡិចត្រូនិក​លើកដំបូង​របស់​កម្ពុ​ជា​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​។​

​ការប្រកួត​នេះ​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំ​អាស៊ាន​ដែល​នឹង​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ថៃ​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​៣​និង​៤​ខែ​មិនា​នេះ​។​ការប្រកួត​នេះ​មាន​ប្រទេស​ចំនួន​៨​ចូលរួម​ក្នុងនេះ​មានដូចជា​ប្រទេស​ថៃ ឥណ្ឌូនេស៊ី​,​មី​យ៉ាន់​ម៉ា​,​វៀតណាម​,​ម៉ាឡេស៊ី​,​សិង្ហ​បុរី​,​ឡាវ​,​និង​កម្ពុជា​។​

​លោក​បាន​បន្ត​ឱ្យដឹងថា​បណ្តា​ប្រទេស​នីមួយៗ​នឹង​បញ្ជូន​កីឡាករ​៤​រូប​របស់ខ្លួន​មក​ប្រកួតប្រជែង​នឹង​កីឡាករ​ដែល​ចូលរួម​ទាំង ២៨ រូប​ដើម្បី​ដណ្តើម​យកជ័យ​ជំ​នៈ​ចូលដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ –​វគ្គ​ផ្តាច់ព្រ័ត្រ​ផ្នែក​វិញ្ញាសា PES League 2019 Asia Round Season 2 – ចូលទៅ​កាន់​វគ្គ World Finals​។​ដោយឡែក​តែ ឡាវ និង កម្ពុជា​ជា​ប្រទេស​ថ្មី​ដែល​ទើបតែ​ចូលរួម​ជាមួយ​ការប្រកួត​ប្រ​ជែក វិញ្ញាសា PES League នៅ​ឆ្នាំ​ទី​១​ដូច្នេះ​ទោះជា​កី​ឡករ​ឈ្នះ ក៏​មិន​អាចមាន​សិទ្ធ​ចូលទៅ​កាន់​វគ្គ World Finals បានទេ​។​
​លោក​បាន​បញ្ជាក់ដែរថា​”​សម្រាប់​កីឡាករ​កំពូល​ទាំង​៤​របស់​កម្ពុជា​នេះ​ត្រូវបាន​ជ្រើសរើស​ក្រោយពី​ពួកគាត់​បានឈ្នះ ក្នុងការ​ប្រកួតប្រជែង PES ដែល​រៀបចំ​ដោយ​សហព័ន្ធ កីឡា អេឡិចត្រូនិក​កម្ពុជា កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩”​។​
​គួ​បញ្ជាក់ថា​កីឡាករ​អេឡិចត្រូនិក​ដែល​ចេញទៅ​ប្រកួត​តំណាងឱ្យ​ប្រទេស​កម្ពុជា​នេះ​រួមមាន​លោក​វ៉ា​ញ សុខ​បញ្ញា​មកពី​ក្រុងភ្នំពេញ​,​លោក តាំង គីម​សុង​មកពី​ក្រុងភ្នំពេញ​,​លោក​វង្ស​ពេជ្រ​បុរី​មកពី​ក្រុងភ្នំពេញ​, លោក​ផាន់ វិ​សិទ្ធ​មកពី​ខេត្តកណ្តាល ។​

​សូម​បញ្ជាក់ដែរថា​ការចេញ​ប្រកួត​របស់​កីឡាករ​អេឡិចត្រូនិក​ប្រចាំ​អាស៊ាន​នៅ​ប្រទេស​ថៃ​នេះដែរ​គឺជា​ការសហការ​រវាង សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​៕S/

​កីឡាករ​អេឡិចត្រូនិក​កម្ពុជា​៤​រូប​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ាន​នៅ​ប្រទេស​ថៃ​(​រូប​៖​ដេប៉ូ​)​