​កីឡាការិនី​បាល់ទាត់​កម្ពុជា​ទទួល​ប​ណ្តុះ​បណ្តាល​និង​ផ្លាស់ប្តូរ​ការប្រកួត​មិត្តភាព​នៅ​ជប៉ុន​

482
ចែករម្លែក
  • 25
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​តាមរយៈ​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន​កីឡាការិនី​បាល់ទាត់​ក្រោម​អាយុ​១៩​ឆ្នាំ​ចំនួន​១៨​រូប​និង​អ្នកដឹកនាំ​ចំនួន​៥​រូប​សរុប​ទាំងអស់​គឺ​២៣​រូប​។​រួមជាមួយ​នឹង​កីឡា​ការ​នី​បាល់ទាត់​ក្រោម​អាយុ​១៩​ឆ្នាំ​មកពី​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ដូចជា​ឡាវ​,​ម៉ាឡេស៊ី​,​មី​យ៉ាន់​ម៉ា​,​សឹង្ហ​បុរី​,​ថៃ​,​និង​វៀតណាម នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​២៦ ខែកុម្ភៈ​ដល់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ ។​
​ដំណើរ​ទស្សនកិច្ច​នេះ​ស្ថិតក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស​និស្សិត​និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា​JENESYS 2018​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានឱ្យដឹងថា​កីឡាការិនី​ប្រតិភូ​ទាំងអស់ នឹង​ទទួលបាន​ការបណ្តុះបណ្តាល​និង​ការផ្លាស់ប្តូរ​ការប្រកួត​មិត្តភាព​រវាង​បណ្តា​ប្រទេស​ចូលរួម​ព្រមទាំង​ការស្វែងយល់​ពី​វប្បធម៌​ជប៉ុន​នៅ​ខេត្ត​អុ​គី​ណា​វ៉ា​ផងដែរ​។

​គួរ​បញ្ជាក់ថាៈ​កម្មវិធី​JENESYS​មាន​គោលបំណង​ជម្រុញ​ការយល់ដឹង​ប្រជាជន​ជប៉ុន​និង​បណ្តា​ប្រទេស​ចូលរួម​និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ច​សហ ប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។តាមរយៈ​កម្មវិធី​នេះ​ក្រសួងការបរទេស​ជប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២.០០០​នាក់​ហើយ​តាំងពី​ឆ្នាំ​២០០៧​មក​។​អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន​កម្ពុជា​បន្ទាប់ពី​វិលត្រឡប់​មកវិញ​៕S/

​ចំណងជើង​រូ​បថ​តៈ​កីឡាការិនី​បាល់ទាត់​កម្ពុជា​នឹង​ទទួល បានការ​បណ្តុះបណ្តាល និង​ការផ្លាស់ប្តូរ​ការប្រកួត មិត្តភាព​នៅ​ជប៉ុន​