​កីឡាការិនី​ប៉េតង់​កម្ពុជា ក្រុមទី​២ ឈ្នះ​ម៉ា​ដា​កា​ស្តា យ៉ាង​ប្រផុតប្រផើយ លើ​វិញ្ញាសា ៣​ទល់​៣

221
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កីឡាការិនី ក្រុមទី​២ របស់​កម្ពុជា បាន​យកឈ្នះ​ក្រុមកីឡា​ការិនី ម៉ា​ដា​កា​ស្តា លើ​វិញ្ញាសា ៣​ទល់​៣​នាក់ យ៉ាង​ប្រផុតប្រផើយ​បំផុត ក្នុង​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ពិភពលោក យុវជន និង​នារី លើក​ទី​១៧ នា​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន ៤៩ ប្រទេស ចូលរួម​។​

ទិដ្ឋភាព​ប្រកួត និង​រីករាយ ក្រោយពេល​ឈ្នះ​

​លោក សូ​ម៉ៃ សុខ​គា ប្រធាន​ប្រតិភូ​កម្ពុជា បាន​មានប្រសាសន៍ថា ក្រុមកីឡា​ការិនី​ទី​២ កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម កីឡាការិនី វង ចន្ថា កីឡាការិនី ឃួន យ៉ា​រី និង​កីឡាការិនី ដួង ឌី​ណា ទទួល​ជ័យជម្នះ លើ​ក្រុម​កីឡាការិនី​ជើង​ខ្លាំង ម៉ា​ដា​កា​ស្តា ក្នុង​លទ្ធផល ១៣​ទល់​១២ នា​ជុំ​ទី​២​។ កាល​ជុំ​ទី​១ ឈ្នះ​ក្រុម​កីឡាការិនី​តួ​ក​គី ក្នុង​លទ្ធផល ១៣​ទល់​១​។​

​លោក​បាន​បន្តថា វិញ្ញាសា ៣​ទល់​៣​នាក់​នារី ក្រុមទី​១ មាន​កីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រី​យ៉ា និង កីឡាការិនី កែវ សុ​វណ្ណា ជុំ​ទី​២ បាន​យកឈ្នះ​ក្រុមកីឡា​ការិនី​មី​យ៉ាន់​ម៉ា លទ្ធផល ១៣​ទល់​៤ កាលពី​ជុំ​ទី​១ ក្រុមកីឡា​ការិនី មកពី​ប្រទេស​ឡា​ត់​វី ក្នុង ១៣​ទល់​៣​។

ទិដ្ឋភាព​ប្រកួត និង​រីករាយ ក្រោយពេល​ឈ្នះ​

​ដោយ​លេង​វិញ្ញាសា ៣​ទល់​៣​នាក់ យុវជន​ក្រុមទី​២ មាន​កីឡាករ ឃួន លី​ហ៊ កីឡាករ កុយ សុភ​ក្ត្រា កីឡាករ ភាព រ៉ា​ឃីម និង កីឡាករ គង់ កែវ​សុខា​ន់ ក៏បាន​យកឈ្នះ ក្រុម​កីឡាករ​ស្វី​ល លទ្ធផល​១៣​ទល់​១០ កាល​ទី​ជុំ​១ ក្រុម​កីឡាករ​មកពី ប្រទេស​ឡា​ត់​វី ក្នុង​លទ្ធផល ១៣​ទល់​០​។​

​ចំពោះ​ក្រុមទី​២ មាន​កីឡាករ ទីវ រដ្ឋា កីឡាករ ពុត យ៉ុ​ន​ច័ន្ទដារ៉ា កីឡាករ វ៉ាន ភា​រុណ និង​កីឡាករ ហេង ស៊ីណា ជុំ​ទី​២ ចាញ់​​ក្រុម​កីឡាករ​ម៉ា​រ៉ុ​ក លទ្ធផល​៧​ទល់​៨ ដោយ​អស់ម៉ោង​ប្រកួត ហើយ​កាល​ជុំ​ទី​១ ក្រុម​កីឡាករ មកពី​ចក្រភព​អង់គ្លេស លទ្ធផល ១៣​ទល់​០៩៕v

ទិដ្ឋភាព​ប្រកួត និង​រីករាយ ក្រោយពេល​ឈ្នះ​
ទិដ្ឋភាព​ប្រកួត និង​រីករាយ ក្រោយពេល​ឈ្នះ​