​កីឡាការិនី ៤៦ នាក់ ធ្វើតេស្ដ ដើម្បី​ប្រកួត AFF Women’s Championship

266
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចាប់ផ្ដើម​ធ្វើតេស្ដ ជ្រើសរើស​ក្រុមបាល់ទាត់​នារី ជម្រើសជាតិ​កម្ពុជា​ហើយ ក្រោម​ការដឹកនាំ របស់​គ្រូបង្វឹក លោក អ៊ុំ សាវង្ស ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ ពានរង្វាន់​បាល់ទាត់​នារី សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ២០១៩ (AFF Women’s Championship 2019) ដែល​នឹង​ប្រកួត នៅ​ប្រទេស​ថៃ នា​ខែសីហា ខាងមុខ ។​

​ការធ្វើ​តេស្ដ​នេះ បានចាប់ផ្ដើម​តាំងពី​ថ្ងៃ​ចន្ទ មកម្ល៉េះ ហើយ​បានបញ្ចប់​នៅ​ថ្ងៃទី​១៧ ខែកក្កដា កន្លងមក នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ដោយមាន​កីឡាការិនី ចំនួន ៤៦​នាក់ ។ ការធ្វើ​តេស្ត​នេះ គឺ​ជ្រើសរើស​យកតែ​ចំនួន ២៣ នាក់​ប៉ុណ្ណោះ ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ ពានរង្វាន់​បាល់ទាត់​នារី សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ២០១៩ ។

ទិដ្ឋភាព​ធ្វើតេស្ដ​

​​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺ ក្រុមកីឡា​ការិនី ខេត្តស្វាយរៀង ដែល​គ្រង​ជើងឯក​លី​គ បាល់ទាត់​នារី ឆ្នាំ​២០១៩ កាលពីពេល​ថ្មីៗ មិនមាន​ឈ្មោះ ចូលរួម​ធ្វើតេស្ដ​នោះទេ ។​

​បន្ទាប់ពី​បញ្ចប់​ការធ្វើ​តេស្ដ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នឹង​បន្ដ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ផ្លូវការ នាពេល​ឆាប់ៗ ខាងមុខ ដើម្បី​ត្រៀម​ការប្រកួត ពានរង្វាន់ AFF Women’s Championship 2019 នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៧ ខែសីហា ខាងមុខ ។ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ស្ថិតក្នុង​ពូ​ល B ជាមួយ​វៀតណាម មី​យ៉ាន់​ម៉ា និង​ឥណ្ឌូណេស៊ី សុទ្ធតែជា​ក្រុម​ខ្លាំងៗ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ៕v

ទិដ្ឋភាព​ធ្វើតេស្ដ​