​កីឡា​កាយសម្ព័ន្ធ ចំនួន​១០​រូប ចេញទៅ​ប្រកួត នៅ​កូរ៉េ​

170
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នា​វេលាយប់ ថ្ងៃទី​២១ តុលា កន្លងទៅនេះ កីឡាករ កីឡាការិនី កាយសម្ព័ន្ធ​ចំនួន ១០ រូប បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ Korea Open Pre-Games 2019 នៅ​សាធារណរដ្ឋ​កូរ៉េ ។​

​លោក ណ​យ ផា​ណា ជា​ប្រធាន​ប្រតិភូ ជា​គ្រូបង្វឹក និង​ជា​អគ្គលេខាធិការ សហព័ន្ធ បាន​ឲ្យ​ដឹងថា នេះ​ជាការ​ប្រកួត សម្រាប់​ប្រភេទ​អាយុ ១៨ ឆ្នាំ (Senior) និង​យុវជន​អាយុ​ក្រោម ១៧ ឆ្នាំ (Junior) ។​

​កីឡា​កាយសម្ព័ន្ធ ទាំង ១០ រូបនោះ មាន​កីឡាករ ៥ រូប និង​កីឡាការិនី ៥ រូប ។ ពួកគេ ជា​កីឡាករ កីឡាការិនី កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Gymnastic Aerobic) ។ សូមបញ្ជាក់ថា កីឡា​កាយសម្ព័ន្ធ​មាន ២ ប្រភេទ គឺ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Gymnastic Aerobic) និង​កាយសម្ព័ន្ធ​អារ​ទី​ស្ទីក (Gymnastic Artisyic)​។​

​ព្រឹត្តិការ​ណ័​នេះ ចាប់ផ្ដើម​ប្រកួត ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៦ តុលា ដែល​យ៉ាងហោចណាស់ ក៏មាន​ប្រទេស​ជាង ១០ ដែរ ដែល​ចូលរួម​ការប្រកួត​នោះ ។ កា​ចេញទៅ​ប្រកួត​នេះ បានទទួល​ការ​ឩ​ប​ត្ថ​ម្ភ​ពី គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​ស៊ី​ហ្គេម (Camsoc) ។​

​លោក ណ​យ ផា​ណា បាន​ដកស្រង់​ប្រសាសន៍ របស់លោក ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ មក​ប្រាប់​ឲ្យ​ដឹងថា ការ​ចេញទៅ​ប្រកួត នៅក្រៅ​ប្រទេស គឺជា​កត្តា​សំខាន់​ណាស់ ក្នុងការ​បង្កើន​សមត្ថ​ភាព បច្ចេកទេស​កីឡាករ កីឡាការិនី ដែល​ពួកគេ​សុទ្ធតែជា​អត្ត​ព​លិ​ក វ័យក្មេង ត្រៀមខ្លួន សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។​

​លោក​បាន​បន្តថា ការ​ចេញទៅ​ប្រកួត​លើក​នេះ សុទ្ធតែជា​អត្ត​ព​លិ​ក វ័យក្មេង ដែល​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន និង​ពិសេស​ត្រៀម ឆ្នាំ​២០២១ និង ២០២៣ តែម្ដង ៕v

ការចេញដំណើរ​ឆ្ពោះទៅ​ប្រទេស​កូ​រ៉េ