​កីឡា​ខ្សោយ​បញ្ញា​កម្ពុជា ដណ្ដើមបាន​មេដាយមាស ២​គ្រឿង ប្រាក់​១​គ្រឿង បន្ថែមទៀត​

265
ចែករម្លែក
  • 6
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លោក មាស សារ៉េត មន្ត្រី​គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យ៉ា​ល អូឡាំពិក​កម្ពុជា បាន​រាយការណ៍​ពី​ទីក្រុង ABU DHABI ប្រទេស​អារ៉ាប់​រួម មក​ថា ក្នុង​ព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 នៅ​ថ្ងៃទី​១៨ មីនា កីឡា​ខ្សោយ​បញ្ញា​កម្ពុជា រកបាន​មេដាយមាស ចំនួន ២ គ្រឿង និង មេដាយប្រាក់ មួយគ្រឿង បន្ថែម​ទៀតហើយ ។​

​លើ​វិញ្ញាសា​រត់ ៤០០ ម៉ែត្រ បុរស កីឡាករ ផុន សុវណ្ណ ដណ្ដើមបាន​មេដាយប្រាក់​មួយគ្រឿង ។ វិញ្ញាសា​រត់ ២០០ ម៉ែត្រ នារី កីឡាការិនី រឿង លក្ខិណា ដណ្ដើមបាន​មេដាយមាស ១ គ្រឿង ។ ប្រភេទ​កីឡា​ប៊ូល​វិញ្ញាសា​ឯកត្តជន​នារី វិញ​នោះ កីឡាការិនី យឿន សុខ​ចាន់ ដណ្ដើមបាន​មេដាយមាស ១ គ្រឿង​ដែរ ។​

​សូមបញ្ជាក់ថា នៅក្នុង​ការប្រកួត កាលពី​ថ្ងៃទី​១៧ មីនា នោះ កីឡា​ខ្សោយ​បញ្ញា​កម្ពុជា ដណ្ដើមបាន​មេដាយប្រាក់ ២ គ្រឿង និង​មេដាយសំរិទ្ធ ៣ គ្រឿង ៕v

កីឡា​ខ្សោយ​បញ្ញា​កម្ពុជា ​លើ​ឈ្នាន់​ចំណាត់ថ្នាក់​