​កីឡា​វាយ​សី​កម្ពុជា លេង​ល្អ ក្នុង​ព្រឹត្តិការណ៍ Arafura Games

1100
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ក្រុមកីឡា​វាយ​សី​កម្ពុជា លេង​បាន​យ៉ាង​ល្អ ក្នុង​ព្រឹត្តិការណ៍ Arafura Games 2019 នៅ​ក្រុង Darwin ប្រទេស​អូស្ត្រាលី ។ ការប្រកួត នៅ​មិនទាន់​បញ្ចប់ នៅឡើយ​ទេ ។​

​ជាមួយ​ការ​ឈ្នះ​ផ្ទួនៗ លើ​ក្រុម​ប្រទេស​ខ្លាំងៗ​នោះ បានធ្វើ​ឲ្យ​ប្រទេស ក្នុង​តំបន់​មួយចំនួន មានការ​ស្រឡាំងកាំង ចំពោះ​ការ​វិវឌ្ឍន៍ នៃ​កីឡា​វាយ​សី​កម្ពុជា ។ ថ្ងៃទី​២ ខែឧសភា ក្រុម​កីឡាករ កីឡាការិនី វាយ​សី​កម្ពុជា បាន​បន្ត​ឈ្នះ​ម៉ាឡេស៊ី ៦​ទល់នឹង​២ ថែមទៀត ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ អូស្ត្រាលី នៅ​ថ្ងៃ​បើកឆាក ដោយ​លទ្ធផល ៧​ទល់នឹង​១ ម្សិលមិញ​។​

ទិដ្ឋភាព​ប្រកួត​

​ក្នុងការ​ប្រកួត​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ដែល​បានទទួល​ជ័យជម្នះ លើ​ម៉ាឡេស៊ី កម្ពុជា​បានឈ្នះ​លើ​វិញ្ញាសា វាយ​ទោល​បុរស មួយ​ប្រកួត​, វិញ្ញាសា​វាយ​ទោល​នារី ពីរ​ប្រកួត​, វាយ​គូ​បុរស មួយ​ប្រកួត​, វាយ​គូ​នារី មួយ​ប្រកួត និង​វាយ​គូ​បុរស​នារី មួយ​ប្រកួត​។​

​នៅ​ថ្ងៃ​បើកឆាក កម្ពុជា​ឈ្នះ​ការប្រកួត ៧ វិញ្ញាសា ក្នុងចំណោម ៨ វិញ្ញាសា ពោលគឺ​លើ​វិញ្ញាសា ឯកត្តជន​បុរស ចំនួន​ពីរ​ប្រកួត​, ឯកត្តជន​នារី ឈ្នះ​១​ចាញ់​១, វិញ្ញាសា​វាយ​គូ​បុរស ឈ្នះ ២ ប្រកួត​, វិញ្ញាសា​វាយ​គូ​ចម្រុះ ឈ្នះ​ទាំង ២ ដូចគ្នា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ដែល​កំពុងតែ​ស្ថិត នៅឯ​ប្រទេស​អូស្ត្រាលី នៅឡើយ​នោះ បាន​ឲ្យ​ដឹងថា ការ​ទៅ​ប្រកួត​នេះ កម្ពុជា បញ្ជូន​កីឡា​ជម្រើសជាតិ កីឡា​ថ្នាល និង​កីឡា មកពី​ក្លិប​នានា​មួយចំនួន ៕v

#