​កីឡា​សិស្ស​មធ្យមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩-២០​ក៏​ផុលផុស​ជាង​ឆ្នាំមុនៗ​

128
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​គណៈ​គ្រប់គ្រង​សាលារៀន​ក៏ដូចជា​សា​ម៉ី​ខ្លួន​កីឡាករ​កីឡាការិនី​សិស្ស​ថា​កីឡា​សិស្ស​មធ្យមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩​និង​២០២០​មាន​បរិមាណ​កីឡាករ​កីឡាការិនី​ច្រើន​និង​ផុលផុស​ជាង​ឆ្នាំមុនៗ​ដូច​កាលពី​កីឡា​សិស្ស​ម​ឋ​ម​សិក្សា​ដែរ ។​


ហេតុនេះហើយ​បានជា​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​ម​ន្ទិ​រ​និង​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានសម្រេច​រៀប​ចំការ​ប្រកួត​ដាច់ដោយឡែក ។​គឺ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​រយៈពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​២៥-២៧​កុម្ភៈ​២០២០ នៅ​ទិ​លាន​៣​កន្លែង មាននៅ ៖​ទី​១-​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​ខ្លា​កូន ទី​២ នៅ​ម​ន្ទិ​រ​អប់រំ​ខេត្ត​និង​៣​នៅ​សាលាបឋមសិក្សា​សម្រស់​កុមា​រនា​ភូម​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​និង​កីឡា​សិស្ស​មធ្យមសិក្សា​ធ្វើ​ទីលាន​ដដែល ដែល​ធ្វើ​ថ្ងៃទី​៥ -៧​ខ​ឬ​មីនាឆ្នាំ​២០២០ ។

​លោក​តាន់​ក្រួច​ប្រធានការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​មន្ទីរអប់រំ​យុវជន​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ក្នុងពេល​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមីនា​ថា​៖​ដំណើរការ​បច្ចេកទេស​រលូន​ពី​ដើម​ដល់​ថ្ងៃទី​៣​កន្លងមក​។​ការហូបចុក ស្នាក់នៅ សុវត្ថិភាព សុខភាព មាន​លក្ខណៈ​សមរម្យ ល្អប្រសើរ​ទោះជា​ក្តៅ​បន្តិច ។​ឯ​មហាជន ក៏​ចូលរួម​ច្រើន​ដែរ ។

​លោក​បន្តថា​៖​ចំពោះ​លទ្ធផល​កីឡា​សិស្ស​មធ្យមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​នឹង​បញ្ចប់​ហើយ​ប្រកាស​ល​ទធ​ផល​នៅ​ល្ងាច​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​។​ចំពោះ​ប្រភេទ​កីឡា​រួមមាន​១​ប្រភេទ​កីឡាអត្តពលកម្ម មាន​១-​រត់​ល្បឿន​៦០​ម៉ែត្រ ឡើងទៅ​(​កុមារី​) នារី ។​រត់​ល្បឿន​៦០​ម៉ែត្រ​ឡើងទៅ (​កុមារា​) បុរស ។​៣- លោត​កម្ពស់​(​កុមារី​) នារី ។​៤-​លោត​កម្ពស់​(​កុមារា​) បុរស ។​៥-​លោត​ចម្ងាយ (​កុមារី​) ៦ – លោត​ចម្ងាយ​(​កុមារា​) ។​បុរស​៧- រត់​បណ្តាក់ (​កុមារី​) នារី ។ ៨-​រត់​បណ្តាក់​(​កុមារា​) ២-​ប្រភេទ​កីឡាបាល់ទះ ក​-​ផ្នែក​កុមារី នារី ខ​-​ផ្នែក​កុមារា បុរស ។​3-​ប្រភេទ​កីឡាបាល់ទាត់ ក​-​ផ្នែក​កុមារី នារី ។​ខ​-​ប្រភេទ​កីឡាបាល់ទាត់ ផ្នែក​កុមារា បុរស​

​លោក​ឈួ​ប៊ុន​រឿង​ប្រធាន​ម​ន្ទិ​រ​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​និយាយថា​៖​ដូច​អស់លោក​លោកស្រី​ជា​ប្រធានការិយាល័យ​អប់រំ​កាយ​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​នាយក​សាលា​គ្រូ​កីឡា​និង​សិស្ស​កីឡា​បានឃើញ​និង​វាយតម្លៃ​ឬ​កត់សម្គាល់​ដែរ​ថា​នៅ​ឆ្នាំ​សិក្សា​២០១៩​និង​២០​នេះ​កុមារ​សិស្ស​មានការ​ផុលផុស​ស្រឡាញ់​ចូលចិត្ត ហើយ​លេង​កីឡា ។​

​លោក​បាន​បន្ថែមថា​៖​បើ​ប្អូនៗ​កីឡា​និង​អ្នកគាំទ្រ​បានឈ្នះ​ពួកគេ​ត្រេកអរ​យ៉ាងខ្លាំង​ហើយ​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​កងរំពង​ហើយ​លោត​បះដៃបះជើង​។​តែបើ​ចាញ់​វិញ​ក៏​អន់ចិត្ត​ហើយ​ខ្លះ​យំ​គឃៀរ​។​នេះ​សបញ្ជាក់​អោយឃើញថា​ប្អូនៗ​ក្មួយៗ​ស្លុង​អារម្មណ៍​ជាមួយ​កីឡា​៕S/

​រូបថត ៖ កីឡា​សិស្ស​មធ្យមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩-២០ ក៏​ផុលផុស​ជាង​ឆ្នាំមុនៗ​ដែរ (​រូប​៖ ភ្នំ​ស្វាយ​)​